ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​អង្គទូត និង​ទីភ្នាក់ងារ​អ​.​ស​.​ប ចុះ​ពិនិត្យ​ជំរំ​ជនភៀសសឹក«​វត្ត​ជ្រោយ​នាង​ងួ​ន​»

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បណ្ដា​អង្គទូត​ចំនួន១១​ប្រទេស និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​(​អ​.​ស​.​ប​) សរុប​១៥​ស្ថាប័ន កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​បន្ដ​ចុះ​ពិនិត្យ​ជំរំ​ជនភៀសសឹក​នៅ​«​វត្ត​ជ្រោយ​នាង​ងួ​ន​» ស្ថិត​ក្នុងភូមិ​ជ្រោយ​នាង​ងួ​ន…

ខេត្តសៀមរាប ៖ បណ្ដា​អង្គទូត​ចំនួន១១​ប្រទេស និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​
(​អ​.​ស​.​ប​) សរុប​១៥​ស្ថាប័ន កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​បន្ដ​ចុះ​ពិនិត្យ​ជំរំ​ជនភៀសសឹក​នៅ​«​វត្ត​ជ្រោយ​នាង​ងួ​ន​» ស្ថិត​ក្នុងភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ភៀស​សឹក​មក​ស្នាក់​នៅ​មណ្ឌល
​សុវត្ថិ​ភាព​«​វត្ត​ជ្រោយ​នាង​ងួ​ន​» មាន​ចំនួន១ ០០៣​គ្រួសារ គិត​ជា​មនុស្ស​រាយ​មាន​ចំនួន
៣ ៨៩៨​នាក់ (​ស្រី​២ ០៥១​នាក់​) ក្នុង​នោះ​ ក្មេង ៩៤៤​នាក់ ។

មុន​មក​កាន់​ខេត្ដសៀមរាប​នេះ បណ្ដា​អង្គទូត​ចំនួន​១១​ប្រទេស និង​ទីភ្នាក់ងារ​របស់អង្គការសហ​ប្រជាជាតិ​(​អ​.​ស​.​ប​) សរុប​១៥​ស្ថាប័ន នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥​នោះ​ដែរបាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​នៅ​ជំរំ​ជនភៀស​សឹក​(​បន្ទាយ​អំពិល​) ស្ថិត​ក្នុង​វត្ត​ថ្មកំបោរភូមិ​ពោធិ៍​ចាស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមាន​ជ័យ ។

សូម​បញ្ជាក់​ថា ការ​ចុះ​ទៅ​ពិនិត្យ​បងប្អូន​ប្រជា​​ពល​រដ្ឋ​ដែល​ភៀស​សឹក​មក​ស្នាក់​នៅ​មណ្ឌល​សុវត្ថិ​ភាព «​វត្ត​ជ្រោយ​នាង​ងួ​ន​» ចំនួន១០០៣​គ្រួសារ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម កាន់ ផា​រិ​ទ្ធ និង​ឯកឧត្តម អ៊ុ​ន ឃាង រដ្ឋលេខា​ធិ​ការ​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ