ខេត្តសៀមរាប៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក និងចុះពិនិត្យដោយផ្ទាល់នូវទីតាំងដាំដុះបន្លែបង្ការ ស្ថិតក្នុងបរិវេណវត្តសិលាចារ្យបន្ទាយស្រី។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងារស្រុក ឃុំ ភូមិបានអមដំណើរឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធាណគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ចុះជួបសាកសួរសុខទុក្ខបងប្អូនភៀសសឹក និងចុះពិនិត្យទីតាំងដាំបន្លែសម្រាប់បងប្អូនភៀសសឹកនៅវត្តសិលាចារ្យបន្ទាយស្រី។
សូមបញ្ជាក់ថា ការចុះពិនិត្យទីតាំងដាំដំណាំ គឺជាការបំពេញតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក៕
ចែករំលែកព័តមាននេះ