ព្រោះតែស្នាដៃស្រីស្អាតម្នាក់ វិស័យពុទ្ធចក្រនៅក្នុងប្រទេសថៃ សឹងតែក្រឡា.ប់ចា.ក់ ពីព្រោះតែមន្ត្រីសង្ឃធំៗ និងល្បីៗនៅថៃជាច្រើនអង្គ ត្រូវបរាជិក ហើយក្រៅពីនោះកំពុងតែសើបអង្កេត ដោយសារតែស្នាដៃ ស្ត្រីម្នាក់នេះ ។…
ព្រោះតែស្នាដៃស្រីស្អាតម្នាក់ វិស័យពុទ្ធចក្រនៅក្នុងប្រទេសថៃ សឹងតែក្រឡា.ប់ចា.ក់ ពីព្រោះតែមន្ត្រីសង្ឃធំៗ និងល្បីៗនៅថៃជាច្រើនអង្គ ត្រូវបរាជិក ហើយក្រៅពីនោះកំពុងតែសើបអង្កេត ដោយសារតែស្នាដៃ ស្ត្រីម្នាក់នេះ ។

ដោយសារតែរឿងនេះ តាមសារព័ត៌មាន The Nation បានឲ្យដឹងថា ប៉ូលិសថៃត្រូវបានបង្កើតបទបញ្ជាឲ្យធ្វើការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពិនិត្យ និងស្រាវជ្រាវកំណត់ត្រា ព្រះសង្ឃនៅទូទាំងប្រទេសថៃ ។
លោកឧត្តមសេនីយ៍ទោប៉ូលិស ចារុនគៀត ផានគៀវ ( Jaroonkiat Pankaew) អគ្គស្នងការរងនៃការិយាល័យស៊ើបអង្កេតមជ្ឈិម បានដឹកនាំកិច្ចប្រជុំមួយ នៅថ្ងៃពុធ ទី១៦ ខែកក្កដា ដើម្បីបង្ហាញពីគោលការណ៍ និងក្របខណ្ឌសម្រាប់ការបង្កើត «មជ្ឈមណ្ឌលលើកកម្ពស់ និងថែរក្សាវិន័យ និងសីលធម៌ព្រះពុទ្ធសាសនា» ក្រោយពេលដែលមន្ត្រីកំពូលសង្ឃ១៣ មានទំនាក់ទំនងរឿងអាស្រូវ ផ្លូវភេ.ទជាមួយនឹងស្ត្រីដែលចាយសម្រស់ម្នាក់ ក៏ដូចជា បញ្ហាទូទាត់សាច់ប្រាក់ប្រមាណជា៣០០លានបាត ។

រឿងនេះបានកំពុងតែល្បីល្បាញពេញផ្ទៃប្រទេសថៃរហូតដល់សមត្ថកិច្ចប៉ូលិសថៃលូកដៃ ហើយឈានដល់ការបង្កើតមជ្ឈមណ្ឌលមួយឡើង ដើម្បីដោះស្រាយបណ្តឹងទាក់ទងនឹងព្រះសង្ឃ ដែលបំពានលើវិន័យសាសនា ។ មជ្ឈមណ្ឌលនេះ មានបណ្តាញទូរស័ព្ទ និងទំព័រហ្វេសប៊ុកសម្រាប់ទទួលពាក្យបណ្តឹង ហើយមានការបញ្ជូនសំណុំរឿងសើបអង្កេតជាច្រើនរួចទៅហើយ ។
បេសកកម្មចម្បងរបស់មជ្ឈមណ្ឌល គឺដើម្បីបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ស្រាវជ្រាវ និងធ្វើសេចក្តី រាយការណ៍អំពីអំពើខុសឆ្គង អំពើពុករលួយ និងព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការរក្សាវិន័យព្រះពុទ្ធសាសនា ។ ប៉ុន្តែគេនៅមិនទាន់ត្រូវបានសម្រេចថា តើមជ្ឈមណ្ឌលនេះនឹងក្លាយជាស្ថាប័នអចិន្ត្រៃយ៍ ឬយ៉ាងណានៅឡើយទេ ។
លោក ចារុនគផត បានពន្យល់ថា មជ្ឈមណ្ឌលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ជាពិសេសការិយាល័យជាតិព្រះពុទ្ធសាសនា ។ លោកបានទទួលស្គាល់ថា ការសហការជាមួយការិយាល័យជាតិព្រះពុទ្ធសាសនា នាពេលកន្លងមកជារឿយៗមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព ដោយសារការិយាល័យជាតិព្រះពុទ្ធសាសនា ពេលខ្លះមានការស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហា ដែលអាចបណ្តាលមកពីទំនោរក្នុងការបិទបាំងបញ្ហា និងកង្វះការអនុវត្តយ៉ាងម៉ត់ចត់ ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើក្រៅពីព្រះសង្ឃជាន់ខ្ពស់ និងល្បីល្បាញ នៅថៃទាំ១៣ រូបនឹងមានជោគវាសនាយ៉ាងណនៅឡើយទេ ប៉ុន្តែគេដឹងថា អ្នកដែលមានពិរុទ្ធបានសុខចិត្តទទួលយកកំហុសបរាជិក ហើយលាលែងចេញពីស្ថាប័នពុទ្ធសាសនា ។
ជាការពិតការបួសហើយសឹក គឺជារឿងធម្មតា ហើយធម៌វិន័យក៏មិនមានបម្រាមហាមមិនអោយព្រះសង្ឃបួស ហើយត្រូវបួសរក្សាភាពជាបុព្វជិតមួយជីវិតនោះដែរ ។ ព្រះពុទ្ធសាសនា គឺនៅតែផ្តល់ឱកាសឲ្យវិលចាកពីផ្លូវព្រះធម៌ងាកមករកផ្លូវនៃពុទ្ធចក្រវិញជាធម្មតា ។ កន្លងមកនៅកម្ពុជាក៏មានមន្ត្រីសង្ឃកំពូលឋានៈដល់សម្តេច ក៏បានលាចាកសិក្ខាបទ ហើយមានព្រះសង្ឃបូសហើយសឹងជារឿយៗ ។ នេះ គឺជារឿងធម្មតា លើកលែងតែខ្លួននៅគ្រងស្បងជីវ័រ ហើយទៅប្រពឹត្តកាមគុណរហូតដល់បែកធ្លាយបានវាខុស ។
ដើម្បីបន្តការពារ និងពូនជ្រុំ វិស័យពុទ្ធចក្រនៅកម្ពុជាឲ្យកាន់តែរឹងមាំ គណសង្ឃនាយកនៅកម្ពុជា គួរតែពង្រឹងប្រណិបត្តិធម៌វិន័យឲ្យបានខ្ជាប់ខ្ជួន ។ នៅក្នុងករណីដែលទប់អារម្មណ៍មិនជាប់ គួរតែប្រកាសលាចាកសិក្ខាបទទៅ កុំប្រពឹត្តិអំពីលាមក ដូចករណីថ្នាក់ដឹកនាំគណសង្ឃប្រទេសជិតខាង ទាំងស្បង់ជីវរដូចដែលបែកធ្លាយនៅលើបណ្តាញសង្គមនៅក្នុងប្រទេសថៃ ។
អ្វីដែលអាជ្ញាធររកឃើញនៅថៃនេះ គឺជារឿងដ៏សំខាន់ ខណៈដែលពីមុនមករឿងនេះវាធ្លាប់កើតនៅក្នុងពុទ្ធចក្រមែន តែមិនមានមន្ត្រីសង្ឃជាន់ខ្ពស់ធំដុំល្បីល្បាញឡើយ ដូច្នេះ គឺសូមយកចិត្តទុកដាក់ពង្រឹងជំនឿ ពង្រីកការយល់ដឹងផ្នែកចិត្តសាស្ត្រ និងទេវវិទ្យាឲ្យបានស៊ីជម្រៅ ៕
ចែករំលែកព័តមាននេះ