ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ដាក់​បទបញ្ជា​សម្រាប់​អនុវត្ត​បន្ត​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ទី​១៥ ខែកក្កដា ភ្លាម​របាយការណ៍​នៃ​ការ​បំបែកសំណុំរឿង​នេះ​ក៏​ចេញ​មក​ភ្លាម​ៗ ។…

ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ដាក់​បទបញ្ជា​សម្រាប់​អនុវត្ត​បន្ត​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ទី​១៥ ខែកក្កដា ភ្លាម​របាយការណ៍​នៃ​ការ​បំបែកសំណុំរឿង​នេះ​ក៏​ចេញ​មក​ភ្លាម​ៗ ។ នេះ គឺជា​សក្ខីកម្ម​នៃ​បទបញ្ជា​មួយ ប៉ុន្តែ​បើ​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​កម្មនេះ កាន់តែ​សកម្ម​ចាំបាច់​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងសមត្ថភាព និង​ហ៊ាន​វិនិយោគ​លើ​ឧបករណ៍​បច្ចេកវិទ្យា​ទាន់សម័យ​នានា ។

តាម​សេចក្តីរាយការណ៍​ពី​ប្រភព​ផ្លូវការ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ចុះ​បង្ក្រាប​ករណី​នេះ នៅ​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​ពីរ​កន្លែង ដោយ​មួយ​កន្លែង​នៅ​ខណ្ឌទួលគោក និង​មួយ​កន្លែង​ទៀត​នៅ​ខណ្ឌ​សែន​សុខ ។

នៅ​ខណ្ឌទួលគោក គឺ​នៅ​ទីតាំង​នៅ​ក្នុង​អគារ​លេខ​១៥ ផ្លូវ​១២៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ដោយ​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ១៤៩​នាក់ ដោយ​ក្នុង​នោះ មាន​ស្រី​២៣​នាក់ និង​ជនជាតិ​ខ្មែរ​សរុប ចំនួន​៨៥​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​១៧ នាក់ ដែល​មានមុខរ​បរជា​ជាងភ្លើង កម្មករ​សំណង់ សន្តិសុខ មក​ពី​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​ឈ្មោះ ហាន ហុង​, និង​ជា​ចុងភៅ និង​កូនកាំបិត​ផង​ដែរ ។

ក្រោយ​ចុះ​បង្ក្រាប​សមត្ថកិច្ច​កំពុង​អនុវត្ត​នីតិវិធី​អន្តោប្រវេសន៍ ចំពោះ​ជនជាតិ​វៀតណាម​ដែល​ពាក់ព័ន្ធ និង​បាន​ប្រគល់​ជនជាតិ​ខ្មែរ​ចំនួន​៦៧​នាក់ ព្រមទាំង​មធ្យោបាយ​សម្ភារៈ​ជូន​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ខណៈ​អនុវត្ត​វិធានការ​អប់រំ​ណែនាំ​ដល់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត និង​បាន​ប្រគល់​ជូន​ទីតាំង​អគារ​ជូន​ម្ចាស់​អគារ​គ្រប់គ្រង​បន្ត​វិញ ។

ដោយឡែក នៅ​ខណ្ឌ​សែន​សុខ ដែល​មា​នទី​តាំងនៅ​ក្នុង​អគារ​ខុន​ដូរ​លេខ​៣៨២ ផ្លូវ​ឌួ​ង​ងៀប ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប នៅ​ទីតាំង​នោះ កងកម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ​រក​ឃើញ​ជនសង្ស័យ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​មាន​សញ្ជាតិ​ចិន សរុប​ចំនួន​៣​នាក់ និង​សម្ភារៈ​ដែល​ជា​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន កុំព្យូទ័រ​ចំនួន​៤៧​គ្រឿង​, Laptop ចំនួន​១៩​គ្រឿង​, iPad ចំនួន​១​គ្រឿង​, ទូរស័ព្ទ​ចំនួន​២៨​គ្រឿង​, ទូរ​ដែក​ចំនួន​៦​គ្រឿង ។

ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ប្រមូល​បាន​លិខិតឆ្លងដែន​ចំនួន​៨​ក្បាល និង​ចុងភៅ​ចំនួន​៣​នាក់ ស្រី​១​នាក់​, អ្នក​អនាម័យ​ចំនួន​ម្នាក់​ផង​ដែរ ។ បច្ចុប្បន្ន អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​សម្ភារៈ​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ដោយឡែក​ទីតាំង​អគារ​ខាងលើ ត្រូវ​បាន​បិទ​ឃ្លុំ​ជា​បណ្តោះអាសន្ន ។

អ្វី​ដែល​សមត្ថកិច្ច​ធ្វើ​នៅ ថ្ងៃ​ទី​១៤ និង​១៥ នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ វា គឺជា​រឿង​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ច្រើន​ករណី​រួច​មក​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ អ្វី​ដែល​គួរ​ជាទី​កត់សម្គាល់ គឺថា សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ ឬ​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា នរណា​ជា​មេ​ក្លោ​ង​នៅ​ក្នុង​ករណី​នីមួយ​ៗ​ដែល​ខ្លួន​បាន​បង្ក្រាប​នៅឡើយ ។ សមាសធាតុ​នៃ​ក្រុម​ជន​ដែល​បាន​ឃាត់ខ្លួន​កន្លង​មក​ដោយ​រួម​ទាំង​ករណី​ថ្មី​ៗ​ទាំង​ពីរ​ខាងលើ គឺ​វា​ហាក់​នៅ​លាយឡំ​គ្នា​រវាង​ជន​រង​គ្រោះ ជន​រួមគំនិត ហើយ​អ្នកខ្លះ​អាច​ជា​ជន​ដែល​មិនដឹងខ្យល់​អ្វី គឺ​គ្រាន់តែ​ជា​អ្នក​ដែល​ធ្វើការ​អោយ​គេ​យក​ប្រាក់ខែ ដោះស្រាយ​ជីវភាព​ប៉ុណ្ណោះ ។

នៅ​វៀតណាម​ជាដើម សមត្ថកិច្ច​គេ គឺ​បាន​វែកមុខ​ហើយ​បញ្ជាក់​ច្បាស់​រវាង​នរណា​ជា​មេ​ក្លោ​ង នរណា​ជា​អ្នក​ផ្សំ​គំនិត ហើយ​និង​ក្រុម​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ល្បួង ឬ​ក៏​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើការ​ឲ្យ​ពួក​គេ ។ រឿង​នេះ អាច​ស្មុគស្មាញ ហើយ​ទាមទារ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​មាន​ជំនាញ​ច្បាស់លាស់ ជា​ពិសេស​គឺ​ពាក់ព័ន្ធ​នឹង​ចំណេះ និង​ជំនាញ ក៏​ដូច​ជា ទាមទារ​ការ​បំពាក់​នូវ​ឧបករណ៍​បច្ចេកទេស​ទំនើប​ៗ ដើម្បី​ជួយ​ផ្សំ​ជាមួយ​សមត្ថភាព​ក៏​ដូច​ជា ទេព​កោសល្យ​នៃ​កង​សមត្ថកិច្ច​នៅ​ក្នុង​ការ​បំពេញ​បេស​សកម្ម​សើ​ប​អង្កេត និង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ​នានា ។

ដូចដែល​យើង​បានដឹង​មក​ហើយ​ថា ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត គឺជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាន់សម័យ ហើយ​មក​ដល់​ពេល​នេះ មាន​ជន​រង​គ្រោះជា​ច្រើន​បាន​បន្ត​ធ្លាក់ខ្លួន​ជា​ទាសករ និង​ក្លាយជា​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ។ ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​វា​បាន​ពង្រីក និង​កំពុង​តែ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ពី​អាស៊ី​អាគ្នេយ៍​យើង​ទៅ​កាន់​អាហ្វ្រិក​ខាងលិច មជ្ឈិមបូព៌ា អា​មេ​រិ​ក​កណ្តាល និង​ទូ​ទាំង​ពិភពលោក ។

មក​ដល់​ពេល​នេះ ប៉ូលិស​អន្តរជាតិ​បាន​ចាត់​ទុក​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​ជា​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដ៏​ធំ ហើយ​រឿង​នេះ​វា​កើត​មាន​សឹងតែ​គ្រប់​ប្រទេស នៅ​អាស៊ី​អ​គ្នេ​យ៍ ដូច​ជា ករណី​នៅ​ហ្វី​លី​ពី​ន នៅ​កម្ពុជា ថៃ វៀតណាម ឡាវ ជាដើម ។ ពាក់ព័ន្ធ​នឹង​ករណី​ទាំងនេះ ស្ថាប័ន​ប៉ូលិស​អន្តរជាតិ​បាន​បន្ត​ជំរុញ​ឱ្យ​ប្រទេស​នានា មាន​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង ដោយ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​ជាមួយ​បណ្តា​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ។

នៅ​ក្នុង​យុគសម័យ ដែល​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​វិ​វ​ឌ្ឍ​កាន់តែ​លឿន ការ​វិនិយោគ​បន្ថែម​លើ​ចំណេះ​ជំនាញ និង​ក៏​ដូច​ជា ឧបករណ៍​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវ​តែ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​ធានា​ថា យើង​អាច​ម្ចាស់​ការ​លើ​ការ​ផ្តល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជនបរទេស អ្នកទេសចរ និង​អ្នក​វិនិយោគទុន​បាន​។

ដើម្បី​ងាយស្រួល​វែកមុខ​ឧ​ក្រិ​.​ដ្ឋ​ជន​ពិតប្រាកដ នៅ​ពីក្រោយ​ករណី​ទាំងនេះ វា​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថកិច្ច​ប៉ូលិស​លើ​ជំនាញ​ជា​ច្រើន ដែល​មាន​តាំងពី​កោសល្យ​វិ​ច្ច័​យ​ឌី​ជី​ថ​ល វិភាគ​ឧបករណ៍​បច្ចេកវិទ្យា ជំនាញ​ចារកម្ម តាម​អ៊ីនធឺណិត ជំនាញ​តាមដាន​អាសយដ្ឋាន IP និង​ការ​ប្រើប្រាស់ VPN ការ​វិភាគ និង​ពិនិត្យ​ក៏​ដូច​ជា​ជំនាញ ដែល​បច្ចេកទេស​គេ​ហៅ​ថា Open Source Intelligence …​។​ល​។ ដោយឡែក ឧបករណ៍​ដែល​គួរតែ​បំពាក់ គឺ​មាន​តាំងពី​ឧបករណ៍​អេ​ឡិច​ត្រូ​និក ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ លឿន​រហ័ស ដែល​ជួយ​សម្រួល​ដល់​ការ​វិភាគ​ស៊ីជម្រៅ​ការ​សង្គ្រោះ​ទិន្នន័យ ឧបករណ៍​សម្រាប់​ដំណើរការ​ផ្សេង​ៗ​ជា​ច្រើន ។

សរុប​ទៅ​រឿង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន​ឡាញ គឺជា​បេស​កម្ម​មួយ​ដែល​អាច​ថា ត្រូវការ​ធនធាន និង​សមត្ថភាព​មន្ត្រី​ជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ព័ត៌មាន ព្រមទាំង​បញ្ហា​សិប្បនិម្មិត កាន់តែ​ទូលំទូលាយ ហើយ​ឧបករណ៍​ប្រើប្រាស់​ទៀត​សោត ក៏​កាន់តែ​មាន​សេចក្តី​ត្រូវការ​ខ្ពស់​ពីព្រោះ​ឧ​ក្រិ​.​ដ្ឋ​ជន​អាច​ធ្វើការ​កន្លែង​ណា​ក៏​បាន ដោយ​គ្រាន់តែ​មាន​ទូរស័ព្ទ ដែល​ភ្ជាប់​អ៊ីនធឺណិត គឺ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ