ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប៊ី​យ៉ា​ល្បី​តៃវ៉ាន់ Chang Jung-lin ស្លា.ប់​ក្នុង​បន្ទប់​សណ្ឋាគារ ពេល​ទៅ​ប្រកួត​នៅ​ឥណ្ឌូ​ណេ​ស៊ី

14 ម៉ោង មុន

ទីក្រុង​ហ្សា​កា​តា ៖ លោក Chang Jung-lin អតីត​ម្ចាស់​ជើងឯក​កីឡា​ប៊ី​យ៉ា​ពិភពលោក​ដ៏​ល្បី​មក​ពី​កោះ​តៃវ៉ាន់ ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​វ័យ​៤០​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥…

ទីក្រុង​ហ្សា​កា​តា ៖ លោក Chang Jung-lin អតីត​ម្ចាស់​ជើងឯក​កីឡា​ប៊ី​យ៉ា​ពិភពលោក​ដ៏​ល្បី​មក​ពី​កោះ​តៃវ៉ាន់ ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​វ័យ​៤០​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ អំឡុង​ពេល​កំពុង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Indonesia Open ឆ្នាំ​២០២៥ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ប្រធាន​សមាគម​កីឡា​ប៊ី​យ៉ា​តៃប៉ិ លោក Chao Fong-pong​។

លោក Chang បាន​យកឈ្នះ​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី Tommy នៅ​ក្នុង​លទ្ធផល ២-០ ក្នុង​ជុំ​ទី ៣២ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ (​ម៉ោង​ក្នុងស្រុក​) មុន​ពេល​វិល​ត្រឡប់​ទៅ​បន្ទប់​សណ្ឋាគារ​គាត់​វិញ​ដើម្បី​សម្រាក មុន​ពេល​បន្ត​ការ​ប្រកួត​ជុំ​ទី ១៦ ដោយ​ត្រូវ​ជួប​កីឡាករ Yoni Rachmanto នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ដដែល​។ ប៉ុន្តែ​សមាជិក​ម្នាក់​នៃ​ក្រុម​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក Chang លែង​ដឹងខ្លួន​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​គាត់​។ របាយការណ៍​ដំបូង​បង្ហាញ​ថា គាត់​បាន​រង​របួស​ដាច់​សរសៃឈាម​ខួរក្បាល​ទំនង​ដោយសារ​តែ​ការ​គាំងបេះដូង​។

ព្រឹត្តិការណ៍ Indonesia Open ឆ្នាំ​២០២៥ គឺជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​កីឡា​ប៊ី​យ៉ា​ពិភពលោក WPA ហើយ​សហព័ន្ធ​បាន​បញ្ជាក់​ពី​ដំណឹង​មរណភាព​របស់ Chang នៅ​ម៉ោង​៩​យប់ ដោយ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ និង​អ្នកគាំទ្រ​របស់​គាត់​។ ជាមួយ​គ្នា​នោះ WPA បាន​កោតសរសើរ​លោក Chang ថា​ជា​កីឡាករ​គំរូ​១​រូប​ជាមួយនឹង​ភាព​ស្ងប់ស្ងាត់ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​បាន​ហៅ​លោក​ថា​ជា​វីរៈបុរស​ម្នាក់ សម្រាប់​អ្នកលេង​កីឡា​ប៊ី​យ៉ា​តៃវ៉ាន់ ហើយ​ក៏​ជា​និមិត្តរូប ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ និង​ជា​ឯកអគ្គរដ្ឋទូត​ពិតប្រាកដ​នៃ​កីឡា​។ កីឡា​ប៊ី​យ៉ា​បាន​បាត់បង់​វីរបុរស​១​រូប ប៉ុន្តែ​ស្មារតី ភាព​ស្និទ្ធស្នាល​ផ្នែក​កីឡា និង​ការ​រួមចំណែក​ក្នុង​វិស័យ​កីឡា​របស់​គាត់ នឹង​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ​។
គួរ​រំលឹក​ថា លោក Chang បាន​ចាប់ផ្តើម​អាជីព​ជា​កីឡាករ​ប៊ី​យ៉ា​នៅ​ឆ្នាំ​២០០០ ដោយ​បាន​បង្កើត​ភាព​ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។

គាត់​ក្លាយជា​ជើងឯក​រង​ការ​ប្រកួត World Junior 9-Ball Pool Championships ឆ្នាំ​២០០១ និង​២០០៣ ហើយ​បាន​ឈាន​ដល់​ជុំ​ទី 16 ព្រឹត្តិការណ៍ World 9-Ball Pool Championships ឆ្នាំ​២០០៥ ។ កម្រិត​កំពូល​នៃ​អាជីព​របស់​លោក Chang បាន​មក​ជាមួយនឹង​ការ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត WPA World 8-Ball Championship ឆ្នាំ​២០១២ និង​ពានរង្វាន់ WPA World Team Championship ឆ្នាំ​២០១៣​។ គាត់​ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់ 9-Ball ព្រឹត្តិការណ៍ World Games ឆ្នាំ​២០១៣ និង Asian 10-Ball Championship ឆ្នាំ​មុន​។

ជាមួយ​សមិទ្ធផល​នេះ ទើប​លោក Chang ត្រូវ​បាន​គេ​ចាត់​ទុក​ថា អ្នកត្រួសត្រាយ​ផ្លូវ​កីឡា​ប៊ី​យ៉ា​តៃវ៉ាន់​ដែល​បំផុសគំនិត​ដល់​កីឡាករ​ល្បី​ជំនាន់​ក្រោយ​ដូច​ជា លោក Wu Chia-ching, Ko Pin-yi និង Ko Ping-chung៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ