ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​តាម​ស.ង​សឹ.ក​បាន​សម្រេច​អ្នក​ធ្វើ​ឃាត​មេ​ចា​រកម្ម​ខ្លួន​,​ជា​ភ្នាក់​ងារ​រុស្ស៊ី

12 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​នៅ​ទី​បញ្ចប់​សំណុំ​រឿង​ធ្វើ​ឃាត​ស័ក្ដិ​៥​​ម្នាក់​ផ្នែក​ចារកម្ម​របស់​អ៊ុយ​ក្រែន​ត្រូវ​អ៊ុយ​ក្រែន​​តាម​សង​សឹក​បាន​វិញ​ហើយ​។ ឃាត​ករ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ជា​អ្នក​ភូមិ​ផង​របង​ជា​មួយ​នឹង​អ៊ុយ​ក្រែន​តែ​ម្ដង​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាន​តាម​កម្ទេច​​​ភ្នាក់​ងារ​ចារ​កម្ម​ជាតិ​របស់​រុស្ស៊ី​២​នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​អែហ្វ​អែស​ប៊ី (Federal Security Service)។​ សូម​រំលឹក​ថា​វរ​សេនីយ៍​ឯក​អ៊ីវ៉ាន់ រ៉ូរ៉ានិច…

ទី​ក្រុង​កៀវ៖ ​នៅ​ទី​បញ្ចប់​សំណុំ​រឿង​ធ្វើ​ឃាត​ស័ក្ដិ​៥​​ម្នាក់​ផ្នែក​ចារកម្ម​របស់​អ៊ុយ​ក្រែន​ត្រូវ​អ៊ុយ​ក្រែន​​តាម​សង​សឹក​បាន​វិញ​ហើយ​។ ឃាត​ករ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ជា​អ្នក​ភូមិ​ផង​របង​ជា​មួយ​នឹង​អ៊ុយ​ក្រែន​តែ​ម្ដង​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាន​តាម​កម្ទេច​​​ភ្នាក់​ងារ​ចារ​កម្ម​ជាតិ​របស់​រុស្ស៊ី​២​នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​អែហ្វ​អែស​ប៊ី (Federal Security Service)។​

សូម​រំលឹក​ថា​វរ​សេនីយ៍​ឯក​អ៊ីវ៉ាន់ រ៉ូរ៉ានិច (Ivan Voronych)​ ត្រូវ​ជន​ប្រដាប់​អាវុធ​ម្នាក់​បាញ់​​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​​​។ ​គេ​ឃើញ​គាត់​​ដើរ​តែ​ម្នាក់​ឯង​ ស្លៀក​ខោ​ខោវ​ប៊យ​ពណ៌​​ទឹក​ប៊ិច​ដើរ​តម្រង់​ទៅ​រក​ឡាន​ដែល​ចត​នៅ​ក្នុង​ការ៉ាស់​។ រំពេច​នោះ, ជន​ប្រដាប់​អាវុធ​ម្នាក់​ពាក់​ម៉ាស់​បិទ​មុខ​ជិត​ ឃើញ​តែ​ប្រឡង់​ភ្នែក​ បានស្ទុះ​ចេញ​មក​បាញ់​គាត់​​ជា​ច្រើន​គ្រាប់​។​

​វរសេនីយ៍​រូប​នេះ​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​កង​ប្រតិ​បត្តិ​ការ​សឹក​ពិសេស​អាល់​ហ្វា​ (Alpha) និង​ធ្លាប់​ដឹក​នាំ​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​កម្ទេច​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​មិន​ចេះ​តិច​ដង​នោះ​ទេ​។ ប្រតិ​បត្តិ​ការ​ធ្វើ​ឃាត​មេ​​ធំ​ៗ​នៅក្នុង​ជួរ​យោធា​រុស្ស៊ី​​កាល​ពី​ពេល​កន្លង​មក​ក៏​​ជា​ស្នា​ដៃ​របស់​គាត់​ផង​ដែរ​។ ជម្លោះ​រវាង​​រុស្ស៊ី និង​អ៊ុយ​ក្រែន​ឈាន​ដល់​ដំណាក់​ស្រួច​ស្រាល់​កាន់​តែ​ខ្លាំង​​​ក្រោយ​ការ​ធ្វើ​ឃាត​វរ​សេនីយ៍​រូប​នេះ​​។​

យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អ៊ុយ​ក្រែន​អែស​ប៊ី​យូ (SBU)​ លោក​វ៉ាស៊ីល ម៉ាលីយុក (Vasyl Malyuk) ភ្នាក់​ងារ​សម្ងាត់​របស់​រុស្ស៊ី​ដែល​គេ​បញ្ជូន​ឱ្យ​ទៅ​ចាត់​ការ​វរសេនីយ៍​​វ៉ូរ៉ានិច​នោះ​​​បាន​ទៅ​ដល់​អ៊ុយ​ក្រែន​តាំង​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​ដើម្បី​រង់​ចាំ​ឱកាស​ល្អ​នឹង​អាល​ចាត់​ការ​​គាត់​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ស្រាវ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​ គេ​ឃើញ​ជន​សង្ស័យ​ទាំង​២​នាក់តាម​ពី​ក្រោយ​​លោក​វ៉ូរ៉ានិច​ (ស្ងាត់​ៗ) សំដៅ​ទៅ​ឃ្លាំង​ស្តុក​ទុក​អាវុធ​។ ពួក​គេ​លួច​បាន​កាំ​ភ្លើង​ខ្លី​មួយ​ដើម​។

នៅ​ម៉ោង​៩​ព្រឹក​​ថ្ងៃ​កើត​ហេតុ​នោះ ពួក​គេ​ក៏​ចេញ​ប្រតិ​បត្តិ​ការ​​ឃ្លាំ​មើល​​លោក​វ៉ូរ៉ានិច​ដើរ​ចេញ​ពី​អគារ​។ រដ្ឋាភិបាល​អ៊ុយ​ក្រែន​បាន​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ព័ត៌​មាន​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ភ្នាក់​ងារ​សម្ងាត់​អែស​ប៊ី​យូ​បាន​កម្ទេច​ឃាត​ករ​ទាំង​២​រូប​នោះ​ហើយ​។ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ពិសេស​នេះ​​ ភ្នាក់​ងារ​សន្តិ​សុខ​អ៊ុយ​ក្រែន​​​កម្ទេច​ភ្នាក់​ងារ​ពិសេស​រុស្ស៊ី​ដែល​បញ្ជូន​ដោយ​អែហ្វ​អែស​ប៊ី (FSB)។​

អ៊ុយ​ក្រែន​ថ្លែង​បន្ត​ទៀត​ថា​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​ឃាត​ករ​ទាំង​២​រូប​​នោះ​ត្រូវ​បាន​ដឹក​នាំ និង​បញ្ជា​ផ្ទាល់​ដោយ​ប្រធាន​អែស​ប៊ី​យូ​ ឧត្ដម​សេនីយ៍​ឯក​​​​​វ៉ាស៊ីល ម៉ាលី​យុក (Vasyl Malyuk)។ អែស​ប៊ី​យូ​ និង​នគរ​បាល​អ៊ុយ​ក្រែន​កំណត់​មុខ​សញ្ញា​​​ជន​សង្ស័យ​ទាំង​២​ស្ថិត​នៅ​​​ទី​ក្រុង​កៀវ​ និង​តាម​ស្វែង​រក​​​ដល់​​កន្លែង​​លាក់​ខ្លួន​​​របស់​ពួក​គេ​។ នៅ​ពេល​ទៅ​ដល់​ ពួក​គេ​មិន​ព្រម​សហ​ការ​ប្រគល់​ខ្លួន​ឱ្យ​ចាប់​តាម​សម្រួល​​។ ដូច្នេះ អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​បាញ់​កម្ទេច​តែ​ម្ដង​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ