ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក ដែល​បុក​នារី​ម្នាក់​ស្លា​.​ប់​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក មួយ​គ្រឿង បើក​បុក​ពីក្រោយ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ភ្ញាក់​ពី​ព្រឹក ឌុ​ប​បងប្រុស​ទៅ​ធ្វើការ រួច​ត្រឡប់​មក​ផ្ទះ​វិញ​។…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក មួយ​គ្រឿង បើក​បុក​ពីក្រោយ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ភ្ញាក់​ពី​ព្រឹក ឌុ​ប​បងប្រុស​ទៅ​ធ្វើការ រួច​ត្រឡប់​មក​ផ្ទះ​វិញ​។ បន្ទាប់​ពី​គ្រោះថ្នាក់ រថយន្ត​បង្ក បាន​បើក​រត់គេច​បាត់ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​អ្នកបើកបរ​រថយន្ត​បង្ក​មក​ចាត់ការ​តាម​ច្បាប់ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៥ លើ​ស្ពាន​ព្រែក​ព្នៅ នៅ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ ឈ្មោះ ឈិ​ន ស្រី​នាង ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ព្រែក​រាំង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA TODAY ពណ៌​ផ្កាឈូក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HA-8915 បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ធូ​ដេ មួយ​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ឡើង​ស្ពាន​ព្រែក​ព្នៅ ក្នុង​ទិស​ដៅ​ពី​លិច​ទឹក​កើត នៅ​ពេល​ធ្វើ​ដំណើរ​ដ៏​កណ្ដាល​ស្ពាន​ព្រែក​ព្នៅ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​ពី​គ្នា​មក​បុក​ម៉ូតូ​នារី​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​ជន​រង​គ្រោះ ដួល​បោក​ក្បាល់​ស្លាប់​នៅ​នឹង​កន្លែង​។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។

បើ​តាម​បងប្រុស​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្អូនស្រី​បាន​ភ្ញាក់​ពី​ព្រលឹម រួច​បាន​ជិះ​ម៉ូតូ ជូន​គាត់​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខណ្ឌ​ព្រែក​ព្នៅ រួច​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជួប​គ្រោះ​អកុសល ត្រូវ​រថយន្ត​បុក​ស្លា​.​ប់​តែ​ម្ដង ។

បងប្រុស​រូប​នោះ បានឱ្យ​ដឹង​ទៀត​ថា មុន​ដំបូង គាត់​ពុំ​ដឹង​ថា ប្អូនស្រី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី គាត់​បាន​ទាក់ទង​ទៅ​ប្រពន្ធ​របស់​គាត់ មិនឃើញ​ប្អូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ខ្ចី​ម៉ូតូ​គេ​ជិះ​មក ក៏​ប្រទះ​ឃើញ​ប្អូន ត្រូវ​រថយន្ត​បុក​ស្លា​.​ប់​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ។

ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ សម្រួល​ចរាចរណ៍ និង​ធ្វើការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្វែងរក​រថយន្ដ​បង្ក ដើម្បី​ចាត់ការ​តាម​និ​តិ​វី​ធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ