ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ចាប់​ផ្ដើម​ញ៉ាក​លែង​ទិញ​ប្រេង​រុស្ស៊ី​បន្ទាប់​ពី​ត្រាំ​ព្រ.មា.ន​ដាក់​ទណ្ឌ​កម្ម

7 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ លោក​ត្រាំ​ទទួល​ដំណឹង​ថា​បន្ទាប់​ពី​លោក​ព្រមាន​ចាត់​វិធាន​ការ​ក្រុម​ប្រទេស​ដែល​​ទិញ​ទំនិញ​​ពី​​រុស្ស៊ីរួច​មក​ ឥឡូវ​នេះ​ឃើញ​ថា​ឥណ្ឌា​ចាប់​ផ្ដើម​ញ៉ាក និង​ដក​ខ្លួន​ថយ​​ជា​បណ្ដើរ​ៗ​​។ លោក​ថា​ឥណ្ឌា​លែង​ត្រូវ​ការ​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ត​ទៅ​ទៀត​ហើយ​។ គេ​ឃើញ​នាវា​យ៉ាង​តិច​​​២​គ្រឿង​ដែល​ដឹក​ប្រេង​ឆៅ​របស់​រុស្ស៊ី និង​ដែល​មាន​គោល​ដៅ​​ដឹក​យក​ទៅ​ចម្រាញ់​​នៅ​ប្រទេស​ឥណ្ឌា​នោះ​បាន​​បង្វែរ​គោល​ដៅ​របស់​ខ្លួន​វិញ​​បន្ទាប់​ពី​លោក​ត្រាំ​ត្រៀម​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​។ ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​នៅ​សប្ដាហ៍​នេះ​បាន​ដាក់​ទណ្ឌ​កម្ម​បុគ្គល អង្គ​ភាព និង​នាវា​សរុប​​ចំនួន​១១៥​រូប,…

ទី​ក្រុង​ញូដេលី៖ លោក​ត្រាំ​ទទួល​ដំណឹង​ថា​បន្ទាប់​ពី​លោក​ព្រមាន​ចាត់​វិធាន​ការ​ក្រុម​ប្រទេស​ដែល​​ទិញ​ទំនិញ​​ពី​​រុស្ស៊ីរួច​មក​ ឥឡូវ​នេះ​ឃើញ​ថា​ឥណ្ឌា​ចាប់​ផ្ដើម​ញ៉ាក និង​ដក​ខ្លួន​ថយ​​ជា​បណ្ដើរ​ៗ​​។ លោក​ថា​ឥណ្ឌា​លែង​ត្រូវ​ការ​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ត​ទៅ​ទៀត​ហើយ​។ គេ​ឃើញ​នាវា​យ៉ាង​តិច​​​២​គ្រឿង​ដែល​ដឹក​ប្រេង​ឆៅ​របស់​រុស្ស៊ី និង​ដែល​មាន​គោល​ដៅ​​ដឹក​យក​ទៅ​ចម្រាញ់​​នៅ​ប្រទេស​ឥណ្ឌា​នោះ​បាន​​បង្វែរ​គោល​ដៅ​របស់​ខ្លួន​វិញ​​បន្ទាប់​ពី​លោក​ត្រាំ​ត្រៀម​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​។

ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​នៅ​សប្ដាហ៍​នេះ​បាន​ដាក់​ទណ្ឌ​កម្ម​បុគ្គល អង្គ​ភាព និង​នាវា​សរុប​​ចំនួន​១១៥​រូប, អង្គ​ភាព និង​គ្រឿង​​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អ៊ីរ៉ង់​​។ ពួក​គេ​មួយ​ចំនួន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ពី​ប្រទេស​រុស្ស៊ី​។ លោក​ត្រាំ​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​នានា​ឈប់​ទីញ​ប្រេង​ឆៅ​រុស្ស៊ី​។ បើ​មិន​ដូច្នេះ​ទេ លោក​ព្រមាន​ដំឡើង​ពន្ធ​​ពួក​គេ​រហូត​ដល់​១០០%​​។

លោក​ត្រាំ​ចាប់​ផ្ដើម​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​ឱ្យ​មាន​វឌ្ឍ​ន​ភាព​នៅ​ក្នុង​ដំណើរ​ការ​ចរ​ចា​សន្តិ​ភាព​។ លោក​ដាក់​ឱសាន​វាទត្រឹម​ថ្ងៃ​ទី​៨ ខែ​សីហា​ខាង​មុខ​នេះ​ត្រូវ​តែ​មាន​បទ​ឈប់បាញ់ ឬ​ដំណោះ​ស្រាយ​អ្វី​មួយ​។ បើ​មិន​ដូច្នេះ​ទេ​រុស្ស៊ី​នឹង​ទទួល​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​បន្ថែម​ពី​លើ​ទណ្ឌ​កម្ម​ដែល​មាន​ស្រាប់​។

នាវា​បី​គ្រឿង​ឈ្មោះ​អាហ្វ្រា​ម៉ាក ថាហ្គោ (Aframaxes Tagor), ក្វាន​យីន (Guanyin) និង​ស៊ូម៉ាក ថាសូស (Suezmax Tassos) ត្រៀម​ដឹក​ប្រេង​ចេញ​ពី​រុស្ស៊ី​ឆ្ពោះ​ទៅ​កំពង់​ផែ​នៃ​ប្រទេស​ឥណ្ឌា​នៅ​ខែ​សីហា​នេះ​។ ឥឡូវ​នេះ នាវា​ទាំង​បី​ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​បាត់​ទៅ​ហើយ​។ ​យោង​តាម​កំណត់​ហេតុ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​ពាណិជ្ជ​កម្ម និង​ទិន្ន​ន័យ​របស់​រុស្ស៊ី​ នាវា​ឈ្មោះ​ថា​ហ្គោ​បាន​ចាក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ឆេន​ណាយ (Chennai) នៃ​​​ឆ្នេរ​សមុទ្រ​​​ឥណ្ឌា​​ខាង​កើត។​ ចំណែក​នាវា​ឈ្មោះ​ក្វាន​យីន និង​ថាសូស​បើក​តម្រង់​ទៅ​រក​កំពង់​ផែ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​លិច​។

ការ​ដែល​ក្រុម​បស្ចិម​ប្រទេស​រឹត​បន្តឹង​ទណ្ឌ​កម្ម​កាន់​តែ​ខ្លាំង​ឡើង​ៗ​​ដូច​នេះ​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​សម្បូរ​លុយ​ហូរ​ហៀរ​សម្រាប់​យក​ទៅ​ធ្វើ​សង្គ្រាម​។ វិធាន​ការ​នេះ​អាច​នឹង​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ឥណ្ឌា​ដែល​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​នៅក្នុង​តម្លៃ​ថោក​ជាង​ទី​ផ្សារ​អន្តរ​ជាតិ​។ ឥណ្ឌា​ទិញ​ប្រេង​រុស្ស៊ី​លើស​ពី​១/៣ ឬ​ជាង​៣៣%​នៃ​តម្រូវ​ការ​ប្រេង​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ