រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង ថ្លែងថា អស់លោកនៅថ្នាក់មូលដ្ឋាន ត្រូវយល់ឱ្យច្បាស់ពីភារកិច្ចបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអត្តសញ្ញាណបណ្ណ័ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះ ខុសនោះ ធ្វើមិនចេះត្រូវ ដល់ពេលនេះហើយ ល្មមឈប់ខុសទៀតទៅ កុំឱ្យប្រជាពលរដ្ឋវាយតំលៃថា អាជ្ញាធរទាល់តែឱ្យលុយ ទើបមិនខុស។ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្តិ៍ ត្រូវប្រែក្លាយសកម្មភាពឱ្យទៅជាឧត្តមភាពការងារក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័នាព្រឹកថ្ងៃសៅរ៌ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ។
លោក ឃួង ស្រេង លើកឡើងថា ការអភិវឌ្ឍន៏ និងការពង្រឹងសន្តិសុខ នៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រ គឺត្រូវសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រករបចិញ្ចឹមជីវិត ។
លោកបន្តថា សព្វថ្ងៃ តើយើងគ្មានទៅរំពឹងអ្នកណាក្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលកំពុងដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិ និងការពារទឹកដីពីពួកឈ្លានពានប្រកបដោយថាមពល និងឈ្លៀសវៃ។ តាមរយៈការដឹកនាំដ៏មានឧត្តមភាពនេះហើយ ទើបធ្វើឲ្យិប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹងក្លាយជាកម្លាំងសាមគ្គីជាតិ ជាធ្លុងមួយ ជុំវិញរាជរដ្ឋភិបាល ក្នុងការធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ។
លោក ឃួង ស្រេង បញ្ជាក់ថា ជុំវិញអរីភាពនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសជិតខាង គឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណៈភាពទឹកដី។ នេះហើយជាមេដឹកនាំពិតប្រាកដ មិនមែនធ្វើប្រជាភិថុតនោះឡើយ ។
នៅរសៀលថ្ងៃដដែលនេះដែរ លោក ឃួង ស្រេង ក៏បានអញ្ជើញទៅជួបសំណេះសំណាលជាមួយសមាជិកសមាជិការ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជយ័ ផងដែរ ដើម្បីស្តាប់ពីលទ្ធផលការងារ សំណូមពរ ការលំបាកនៅតាមភូមិនិមួយៗ ក៏ដូចការអភិវឌ្ឍន៏សង្កាត់ ដែលយើងទាំងអស់គ្នាខិតខំបន្តអភិវឌ្ឍន៏មូលដ្ឋានឲ្យិបានល្អប្រសើរ និងរួមគ្នាឈានឆ្ពោះទៅឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់ធ្វើឱ្យកម្ពុជាមានចំណូលខ្ពស់ ។
ដូចនៅសង្កាត់ចាក់អង្រែដែរ លោកប្រធានគណៈបក្សរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ លើកកម្ពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន រួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រី ត្រូវដើរមើលរហូតដល់កន្លែងទិញអេតចាយ ដែលទទួលទិញរបស់ចោរ។ លោកបានផ្តាំផ្ញើរដល់សមាជិកសមាជិការទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេយើងបំពេញការងារមិនទទួលបានជោគជ័យឡើយ ៕



ចែករំលែកព័តមាននេះ