ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្ស៊ីដាន​រំពឹង​​ថា​នឹង​ក្លាយ​ជា​នាយក​​កីឡា​​ក្លឹប ​Real Madrid

12 ឆ្នាំ មុន

កី​ឡា​ករ​ហ្ស៊ីណឺឌីន ហ្ស៊ី​ដាន អតី​ត​ខ្សែ​បម្រើ​​អាយុ​៣៩​ឆ្នាំ​របស់​ក្រុម​ជម្រើ​ស​ជាតិ​បារាំង​​ដែល​លេង​ឱ្យ​ក្លឹប Real Madrid ក្នុង​រវាង​ឆ្នាំ​២០០១-២០០៦ បាន​ទទួល​តួ​នាទី​ជា​​ទី​ប្រឹក្សា​ផ្ទាល់របស់​លោក​ផ្ល​រ៉េនទី​ណូ ប៉េ​រ៉េស ប្រ​ធាន​ក្លឹប​កាល​ពី​ឆ្នាំ​២០០៩ និង​ជា​ចុង​​ក្រោយ​នេះ ក៏​បាន​បញ្ជាក់​ពី​រឿង​ផ្ទាល់ខ្លួន​ថា នឹង​ធ្វើ​ជា​នាយក​កីឡា​របស់​ក្លឹប​នៅ​រដូវ​កាល​ក្រោយ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្លឹប​ក៏​ដោយ

កី​ឡា​ករ​ហ្ស៊ីណឺឌីន ហ្ស៊ី​ដាន អតី​ត​ខ្សែ​បម្រើ​​អាយុ​៣៩​ឆ្នាំ​របស់​ក្រុម​ជម្រើ​ស​ជាតិ​បារាំង​​ដែល​លេង​ឱ្យ​ក្លឹប Real Madrid ក្នុង​រវាង​ឆ្នាំ​២០០១-២០០៦ បាន​ទទួល​តួ​នាទី​ជា​​ទី​ប្រឹក្សា​ផ្ទាល់របស់​លោក​ផ្ល​រ៉េនទី​ណូ ប៉េ​រ៉េស ប្រ​ធាន​ក្លឹប​កាល​ពី​ឆ្នាំ​២០០៩ និង​ជា​ចុង​​ក្រោយ​នេះ ក៏​បាន​បញ្ជាក់​ពី​រឿង​ផ្ទាល់ខ្លួន​ថា នឹង​ធ្វើ​ជា​នាយក​កីឡា​របស់​ក្លឹប​នៅ​រដូវ​កាល​ក្រោយ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្លឹប​ក៏​ដោយ។​

លោក​ហ្ស៊ីដាន បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារ​ពី​ហេតុ​ការ​ខាង​លើថា៖ «ខ្ញុំ​នឹង​ចូលទទួល​តំណែង​ជា​នាយក​កី​ឡា​របស់​ក្លឹប​ ហើយ​ពួក​យើង​នឹង​បាន​ឃើញ​មុខ​គ្នា​ពេល​ឆាប់​ៗ​ ខាង​មុខ ប៉ុន្តែ​អ្វី​ៗ ​គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​លោក​មូ​រីន​ញ៉ូ និង​លោក​ផ្ល​រ៉េន​ ទីណូ ដែល​មានសិទិ្ធ​សម្រេច​ចិត្ត​លើ​រឿង​នេះ»។ Real Madrid គឺ​ជា​ទិ​ស​ដៅ​ដ៏​សំ​ខាន់​សម្រាប់​ខ្ញុំ ដើម្បីនឹង​បំពេញ​ការងារ​​ដល់​ក្លឹប​ឱ្យមាន​លក្ខណៈ​លេច​ធ្លោ​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​ណា​​ក្លឹប​នៅ​មិន​ទាន់​ប្រ​កាស​ដំណឹង​ជា​ផ្លូវ​ការ​ណា​មួយក្រោយ​ពី​លោក​ផ្ល​រ៉េន​ទី​ណូ​ប៉េ​រ៉េស​សម្រេច​ចិត្ត​បណ្តេញ​លោក​ហុក វ៉ា​ល​ដា​ណូ នាយក​កី​ឡា​របស់​ក្លឹប​​កាល​ពី​រដូវ​កាល​មុន ព្រោះ​មាន​បញ្ហា​មិន​ចុះ​សម្រុង​ជា​មួយ​លោក​មូ​រីន​ញ៉ូ ធ្វើ​ឱ្យ​តំណែង​នេះ​នៅ​ទំនេរ​ និង​មិន​ទាន់​បាន​តែង​តាំង​បុគ្គលិក​ផ្សេង​ជំនួសនៅ​ឡើយ៕