ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរ​ទម្លាប់​ចេញ​ពេល​ងូតទឹក ! ដើម្បី​ការពារ​ជំងឺ​ដាច់​សរសៃឈា.ម​ខួរក្បាល (Stroke) ក្នុង​បន្ទប់ទឹក

14 ម៉ោង មុន

ហេតុ​អ្វី​បានជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​បន្ទប់ទឹក? នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ។ មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​បន្ត​ថា…

ហេតុ​អ្វី​បានជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​បន្ទប់ទឹក? នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ។

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​បន្ត​ថា ជា​រឿយ​ៗ​ជំងឺ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល​ច្រើន កើត​មាននៅ​ក្នុង​បន្ទប់ទឹក ពីព្រោះ​នៅ​ពេល​យើង​ចូល​បន្ទប់ទឹក យើង​ស្រោច​ទឹក​លើ​ក្បាល និង​សក់​មុនគេ វា​ជា​រឿង​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ហើយ​នេះ គឺជា​ទម្លាប់​ខុសឆ្គង​ដល់​សុខភាព ។

ពេល​ចូល​ងូតទឹក ការ​ស្រោច​ទឹក​ពី​ក្បាល​មុន​ដំបូង​គេ​បែប​នេះ​ឈា​.​ម​នឹង​ស្ទុះ​ឡើង​ទៅ​ក្បាល​យ៉ាង​លឿន ហើយ​សរសៃ​ឈា​.​ម​អាច​នឹង​ដាច់​នៅ​ពេល​នោះ ។ ជា​លទ្ធផល ការ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល​កើតឡើង​ហើយ បន្ទាប់​មក​អ្នកជម្ងឺ​នឹង​ដួល​ទៅ​លើ​ឥដ្ឋ ។

យោង​តាម​ការ​សិក្សា​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ករណី​នៃ​ការ​ស្លា​.​ប់ ឬ​ខ្វិន ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល ក្នុងអំឡុងពេល​ងូតទឹក គឺ​កំពុង​តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

យោង​តាម​វេជ្ជបណ្ឌិត សំរាប់​យើង​រាល់គ្នា ដែល​កំពុង​ប្រឈម​ទៅ​នឹង​ជម្ងឺ​នេះ គួរតែ​ងូតទឹក​ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​របស់​ខ្លួន ។

បើ​អ្នក​មិន​ងូតទឹក តាម​ការ​ណែនាំ​គ្រូពេទ្យ​ទេ​នោះ និង​មាន​ហានិភ័យ​ខ្ពស់ ប្រឈម​ទៅ​នឹង​ការ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល កំឡុង​ពេល​ងូតទឹក​មិន​ខាន ។ ដូច្នេះ​អ្នក​មិន​គួ​ស្រោច​ទឹក​ដាក់​ក្បាល និង​សក់​មុន​ដំបូង​ពេល​ចូល​ងូតទឹក​នោះ​ទេ ដោយសារ​តែ​ឈា​.​ម​ដែល​រត់​ក្នុង​រាង​កាយ​របស់​មនុស្ស​យើង គឺ​នៅ​សីតុណ្ហភាព​ជាក់លាក់​មួយ ហើយ​សីតុណ្ហភាព​រាង​កាយ​របស់​មនុស្ស​ត្រូវការ​ពេល​មួយ​រយៈ ដើម្បី​សម្រប​ទៅ​នឹង​សីតុណ្ហភាព​ខាងក្រៅ ដែល​រាង​កាយ​បាន​ប៉ះ​ភ្លាម​ៗ ការ​ស្រោច​ទឹក​លើ​ក្បាល​មុន​ដំបូង​គេ គឺ​បង្កើន​ល្បឿន​នៃ​ចរន្ត​ឈា​.​មរ​ត់ទៅ​ក្បាល ដូច្នេះ​ហានិភ័យ​នៃ​ការ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល​ក៏​អាច​កើត​មាន​ឡើង​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ។ ការ​លើស​សម្ពាធ​ឈា​.​ម​ក៏​អាច​បណ្តាល​ឱ្យ​ប្រេះ​សរសៃឈាម​ខួរក្បាល​តូច​ៗ​បាន​ដែរ​។

ចំពោះ​វិធីសាស្ត្រ​ការ​ងូតទឹក​អោយ​បាន​ត្រឹមត្រូវ ៖

ដំបូង​ត្រូវ​ស្រោច​ជើង បន្ទាប់​មក​ស្រោច​យឺត​ៗ​ដេញ​ឡើង​មក​ដល់​ស្មា រួច​ហើយ​អាច​ស្រោច​ដាក់​មាត់ ខ្ពុ​លមាត់​ផង នៅ​ចុងបញ្ចប់​នៃ​ការ​ងូតទឹក​ចាំ​យើង​ស្រោច​ទឹក​សម្អាត​ក្បាល និង​សក់ ។

វិធីសាស្ត្រ​នេះ គួរតែ​ត្រូវ​អនុវត្ត​សំរាប់​អ្នក​ដែល​មាន​សម្ពាធ​ឈា​.​ម​ខ្ពស់ មាន​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ និង​ជំងឺ​ឈឺក្បាល​ប្រកាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ