រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជាជនជាតិវៀតណាមម្នាក់ត្រូវបានជនជាតិស្បែ.កខ្មៅ១ក្រុមតាមឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ច ដោយចោទប្រកាន់ថានារីជាជនជាតិវៀតណាមរូបនោះបានឆបោកលុយ តាមរយៈទិញអ៊ីវ៉ាន់អនឡាញ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវលេខ ២៣០ខាងជើងផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីជាប់ចោទឆបោកលុយនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយគេអះអាងថា ជាជនជាតិវៀតណាម។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជាជនជាតិវៀតណាមវ័យក្មេងរូបនោះបានជិះរថយន្តតាក់ស៊ីមួយគ្រឿងធ្វើដំណើរមកពីច្បារអំពៅ ខណៈនោះត្រូវបានជនជាតិស្បែកខ្មៅ១ក្រុម ប្រទះឃើញនៅតាមបណ្ដោយផ្លូវលេខ ២៣០ ក្នុងសង្កាត់សង្កាត់ផ្សារដើមគរ រួចក៏ស្ទាក់ ឃាត់រថយន្តដោយចោទប្រកាន់ថា នារីរូបនោះបា នឆបោកលុយរបស់ខ្លួន តាមរយៈការទិញសម្ភារៈតាមអនឡាញ ។ នៅក្នុងហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍នាំខ្លួនជនបរទេសទាំងពីរនាក់មកប៉ុស្តិ៍នគរបាលផ្សារដើមគរដើម្បីសាកសួរ។
តាមប្រភពពីអ្នកបកប្រែបានឲ្យដឹងទៀតថា នារីជាជនជាតិវៀតណាមរូបនោះនិងជនជាតិស្បែកខ្មៅជាអ្នកស្គាល់គ្នា និងបានទំនាក់ទំនងទិញសម្ភារៈតាមអនឡាញ ដោយបាញ់លុយអោយមុន តែពុំដឹងថាលុយប៉ុន្មានឡើយ តែខ្លះថា រាប់ម៉ឺនដុល្លារ ។ លុះក្រោយមកនារីរូបនោះបានដាច់ទំនាក់ទំនងជាមួយជនជាតិស្បែកខ្មៅរូបនោះ ហើយព្យាយាមគេចខ្លួនដែរ តែគេចមិនផុត ត្រូវបានជនជាតិស្បែកខ្មៅនោះប្រទះឃើញក៍ស្ទាក់រថយន្តឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ៕








ចែករំលែកព័តមាននេះ