ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនកម្ពុជាអាចប្រើ QR ចាយលុយនៅជប៉ុនបានហើយ

20 ម៉ោង មុន

ប្រជាជន​កម្ពុជា កាន់តែ​មាន​ភាព​ងាយស្រួល នៅ​ក្នុង​ការ​ទូរ​ទាត់​លុយ ពេល​ទៅ​លេង​ប្រទេស​ជប៉ុន ដោយសារ​តែ​កម្ពុជា និង​ជប៉ុន បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​ការ​ទូរ​ទាត់​ឆ្លង​ដែន​តាម​រយ​:QR ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​កម្ពុជា នៅ​ដើមខែ​កក្កដា​នេះ…

ប្រជាជន​កម្ពុជា កាន់តែ​មាន​ភាព​ងាយស្រួល នៅ​ក្នុង​ការ​ទូរ​ទាត់​លុយ ពេល​ទៅ​លេង​ប្រទេស​ជប៉ុន ដោយសារ​តែ​កម្ពុជា និង​ជប៉ុន បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​ការ​ទូរ​ទាត់​ឆ្លង​ដែន​តាម​រយ​:QR ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​កម្ពុជា នៅ​ដើមខែ​កក្កដា​នេះ ។ ធនាគារជាតិ​និយាយ​ថា ការ​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូរ​ទាត់​ឆ្លង​ដែន​នឹង​ផ្តល់​លទ្ធភាព អោយ​ប្រជាជន​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍ នៃ​ការ​ទូរ​ទាត់​ឆ្លង​ដែន​តាម QR ប្រកបដោយ​ប្រសិទ្ធភាព ងាយស្រួល និង​រហ័ស តាម​រយ​:​ការ​ប្រើប្រាស់​កម្មវិធី​ទូរ​ទាត់​បា​គ​ង្គ ឬ​កម្មវិធី​ធនាគារ​ចល័ត ដើម្បី​ទូរ​ទាត់​តម្លៃ​ទំនិញ ឬ​សេវា​ជាមួយ​JPQR របស់​ពាណិជ្ជករ​នៅ​ប្រទេស​ជប៉ុន ។

ការ​ទូរ​ទាត់​តាម​រយ​: QR មាន​សន្ទុះ​ខ្លាំង​នៅ​កម្ពុជា នៅ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ប្រជាជន​និង​អ្នក​រកស៊ី​កម្ពុជា​គ្រប់​ស្រទាប់ បាន​ធ្វើការ​ទូរ​ទាត់​តាម QR នេះ ដោយសារ​តែ​វា​មាន​ភាព​ងាយស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ