ប្រទេសអេស្ប៉ាញ ៖ មនុស្ស៤នាក់បានត្រូវស្លាប់ និង២នាក់បាត់ខ្លួន ដោយសារការបាក់ស្ពានឆ្លងមួយ កាលពីថ្ងៃទី៣ មីនា នៅភាគខាងជើងអេស្ប៉ាញ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកជាច្រើន ។
ស្ពាននៅកន្លែងកម្សាន្តមាត់សមុទ្រនោះស្រាប់តែបាក់ភ្លាមៗ ។ ក្រុមអ្នកជួយសង្គ្រោះកំពុងរុករកអ្នកបាត់ខ្លួន២នាក់ ក្រោយធ្លាក់ចូលក្នុងទឹក បន្ទាប់ពីការបាក់ស្ពានEL BOCALនៅកន្លែងកម្សាន្តមាត់សមុទ្រ SANTANDER ភាគខាងជើងអេស្ប៉ាញ។
សាកសពមនុស្ស៤នាក់ បានត្រូវរកឃើញនិងស្រង់ចេញពីទឹក។ ជនរងគ្រោះជាក្រុមយុវជនមានគ្នា៧នាក់ ដែលនាំគ្នាមកមើលធម្មជាតិ។ ពួកគេដើរពីលើស្ពាននោះដែលស្រាប់តែបាក់ភ្លាម ខណៈពួកអ្នកដើរកាត់ពីលើមុនពួកគេច្រើនរយនាក់តែមិនអី ៕
ចែករំលែកព័តមាននេះ