ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន «សង្កៀតធ្មេញ» មើលសង្គ្រាមនៅអ៊ីរ៉ង់៖ ក្ដីបារម្ភលើសន្តិសុខថាមពល ខណៈច្រក​​សមុទ្រយុទ្ធសាស្ត្រ Hormuz ត្រូវបានបិទខ្ទប់

1 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តាំងពី​ចាប់ផ្ដើម​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​លើ​អ៉ី​រ៉​ង់​មក ចិន​បាន​ស​ង្កៀតធ្មេញ​ ហើយ​អំពាវនាវ​ជា​ច្រើន​លើក​ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​នោះ ដែល​ធ្វើ​ឲ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​ពិភពលោក តែ​ចិន​មិន​ធ្វើ​អន្តរាគមន៍​ឡើយ​ ។ ចិន​​មានការ​ព្រួយ​បារ​ម្ភ​ខ្លាំង​​ដែល​សង្គ្រាម​នោះ​បង្ក​បណ្ដា​ផលវិបាក…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តាំងពី​ចាប់ផ្ដើម​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​លើ​អ៉ី​រ៉​ង់​មក ចិន​បាន​ស​ង្កៀតធ្មេញ​ ហើយ​អំពាវនាវ​ជា​ច្រើន​លើក​ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​នោះ ដែល​ធ្វើ​ឲ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​ពិភពលោក តែ​ចិន​មិន​ធ្វើ​អន្តរាគមន៍​ឡើយ​ ។

ចិន​​មានការ​ព្រួយ​បារ​ម្ភ​ខ្លាំង​​ដែល​សង្គ្រាម​នោះ​បង្ក​បណ្ដា​ផលវិបាក លើ​ផលប្រយោជន៍​របស់​ខ្លួន​ពិសេស​បំផុត​គឺ​ថាមពល​ ។ សង្គ្រាម​នោះ​ មាន​ផល​ប៉ះពាល់​មហាសាល​សម្រាប់​ចិន​ព្រោះតែ​អ៉ី​រ៉​ង់​ជា​អ្នក​ផ្គត់​ប្រេង​ធំ​បំផុត​មួយ​ដល់​ចិន​។ ក្នុង​ឆ្នាំ​២០២៣​ចិន​បាន​ទិញ​ប្រេង​ជិត​៩០%​នៃ​នៃ​ការ​នាំ​ចេញ​ប្រេង​របស់​អ៉ី​រ៉​ង់​។ សរុប​មក​ជាង​១០%​នៃ​ការ​នាំ​ចូល​ប្រេង​របស់​ចិន​គឹ​មក​ពីអ៉ី​រ៉​ង់​។ ម្យ៉ាងទៀត​ ជិត​ពាក់​កណ្ដាល​នៃ​ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ចិន​ត្រូវ​ដឹក​ឆ្លងកាត់​ច្រក​សមុទ្រ​ ORMUZ ។

ច្រក​សមុទ្រ​ ORMUZ ដែល​មុន​ស​ង្គ្រាម​ត្រូវ​បាន​បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៉ី​រ៉​ង់​គំរាម​រាំង​ខ្ទប់ ជា​ច្រក​ឆ្លងកាត់​គន្លឹះ​នៃ​បណ្ដា​នាវា​ដឹក​ប្រេង​ផ្គត់ផ្គង់​ដល់​ពិភពលោក​ ។ ជាង​៨០%​នៃ​ប្រេង​និង​ឧស្ម័ន​ដឹក​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ ផ្គត់​ផ្គ​ង់​ទីផ្សារ​អាស៊ី​ ។ មាន​តែ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ទេ ដែល​មាន​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង ដែល​អាច​បញ្ជូន​ប្រេង​ដល់​២,៦​លាន​ធុង​ក្នុង​មួយ​ថ្ងៃ មិន​បាច់​ដឹក​កាត់​ច្រក​សមុទ្រ​នេះ ។ ពេល​នេះ​ កង​ឆ្មាំ​បដិវត្តន៍អ៉ី​រ៉​ង់​ប្រកាស​ពី​ការ​ត្រួតត្រា​ទាំងស្រុង​លើ​ច្រក​សមុទ្រ​នោះ ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៤ មី​នា កង​ឆ្មាំ​បដិវត្ត​អះអាង​ថា កងកម្លាំង​របស់​ខ្លួន​បាន​ត្រួតត្រា​ទាំងស្រុង​ច្រក​សមុទ្រ ​ORMUZ ។ ច្រក​សមុទ្រ​នេះ​ ត្រួតត្រា​ពេញលេញ​​ដោយ​កង​នាវា​របស់​កង​ឆ្មាំ​បដិវត្តន៍ ​។

ប្រ​ធានា​ធិ​ប​តិ​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ កាលពី​ថៃ្ង​ទី​៣​ មីនា​ ថា កង​ម៉ា​រី​ន​អា​មេ​រិ​ក អាច​ជួយ​អម​ការពារ​បណ្ដា​នាវា​ដឹក​ប្រេង​ ប្រសិនបើ​ចាំបាច់​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ​ ។ មក​ដល់​ថ្ងៃ​ទី​៥ ​នៃ
​ស​ង្ក្រា​មអ៉ី​ស្រា​អែ​ល​បាន​វាយប្រហារ​ថ្មី​ទៀត​លើ​អ៉ី​រ៉​ង់ ​និង​លី​បង់​។ ការ​វាយប្រហារ​ថ្មី​របស់​អ៉ី​ស្រា
​អែ​ល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៦​នាក់​ស្លាប់ ក្នុង​បណ្ដា​ទីក្រុង​នា​ភាគ​ខាងត្បូង​ក្រុង​បេ​រូត​៕ ប្រភព៖ France 24

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ