ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នាំអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ
- សៀមរាប
ខេត្តសៀមរាបះ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ…
ខេត្តសៀមរាបះ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ…
ខេត្តសៀមរាបះ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ ធុងទឹកជ័រ ចំណុះ ២០០០លីត្រ ចំនួន ២០ធុង និង ទឹកបរិសុទ្ធ ចំនួន ៤០០ យួរ ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ប្រចាំទិសប្រាសាទតាមន្ត ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ ដោយវត្តមាននិមន្តចូលរួមរបស់ព្រះអង្គខ្មៅ នៅសាលាខេត្តសៀមរាប ។
មានប្រសាសន៍នោះ ដែរ ឯកឧត្តម អ៊ុច បុររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា បានបញ្ជាក់ថា ដោយមើលឃើញភាពត្រូវការចាំបាច់ និងការលំបាក របស់បងប្អូនវីរៈកងទ័ពនៅជួរមុខ ជួបនូវបញ្ហាការផ្គត់ផ្គង់ទឹក ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។ ម្យ៉ាងទៀតក៏ដើម្បីធានានូវ សុវត្ថិភាពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូន តាមរយៈបង ប្អូនសប្បុរសជន ខុទ្ទកាល័យនៃព្រឹទ្ធសភា បាននាំយកនូវ សម្ភារៈសម្រាប់ផ្ទុកទឹកប្រើ ប្រាស់ ប្រកបដោយសុវត្ថិភាព ។
ក្នុងនោះដែរឯកឧត្តម ក៏បានជូនពរដល់បងប្អូនវរៈកងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណ ភាពទឹកដី កុំ ឱ្យសត្រូវឈ្លាន សូមឱ្យមានសុខភាពល្អមាំមួនគ្រប់វិនាទី ក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានទឹកដីកម្ពុជា និង ទទួលបានជ័យជម្នះគ្រប់សមរភូមិ ។
តាមសង្ឃដិការបស់ព្រះគ្រូ ព្រះអង្គខ្មៅ ដែលព្រះអង្គរួមសុខរួមទុក្ខជាមួយវីរៈកងទ័ពជួរមុខ បានឱ្យដឹងថា សម្ភារៈធុងទឹកដែលទទួលបានពេលនេះ ជាការជួយសម្រួលដល់កម្លាំងវីរៈកងទ័ពយើង ក្នុងការផ្ទុកទឹកប្រើ ប្រាស់ ប្រកបដោយសុវវត្ថិភាព មិនភ័យខ្លាចខ្វះខាតទឹកដូចពេលមុនៗនោះឡើយ ៕



ចែករំលែកព័តមាននេះ