ប្រសិនបើស្ថានភាពនៃបរិយាកាសនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនមានអ្វីប្រែប្រួល ក្រៅពីបញ្ហាកំណត់ពន្ធបដិការថ្មី របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំទេនោះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅក្នុងខែកក្កដានេះ ត្រូវបានគេព្យាករណ៍ថា មានតម្លៃមិនលើសពីជិត៤.១០០ដុល្លារឡើយ នៅក្នុងមួយតម្លឹង…
ប្រសិនបើស្ថានភាពនៃបរិយាកាសនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនមានអ្វីប្រែប្រួល ក្រៅពីបញ្ហាកំណត់ពន្ធបដិការថ្មី របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំទេនោះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅក្នុងខែកក្កដានេះ ត្រូវបានគេព្យាករណ៍ថា មានតម្លៃមិនលើសពីជិត៤.១០០ដុល្លារឡើយ នៅក្នុងមួយតម្លឹង ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន បរទេសនានាដែលត្រូវបានដកស្រង់ផ្សាយដោយ Yahoo Finance បានឲ្យដឹងថា តម្លៃមាស កាលពីថ្ងៃព្រហស្បត៍កន្លងទៅនេះ នៅក្នុងមួយតម្លឹង គឺមានតម្លៃកើនឡើងបន្តិចប៉ុណ្ណោះ ពោល គឺ៣.៩៧៣ ដុល្លារនៅក្នុងមួយតម្លឹង ដោយកំណើននេះ គឺតិចតួចត្រឹម០,៣ ភាគរយ ។
អ្នកវិភាគបានឲ្យដឹងថា ស្ថានការណ៍ និងភាពរំជើបរំជួលផ្សេងៗនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះហាក់ដូចជា ស្ងប់ស្ងាត់ ។ ដូច្នេះហើយ ទើបមានការសន្និដ្ឋានថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ គឺអាច កើនឡើងអស់ហើយត្រឹម៤.១០០ ដុល្លារនៅក្នុងមួយតម្លឹង ខណៈដែលគេដឹងថា តម្លៃមាស កាលពីខែមិថុនា កន្លងទៅ បានកើនឡើងពេញបន្ទុកនៅក្នុងតម្លៃសរុបប្រមាណជា៤.១៣៣ដុល្លារនៅក្នុងមួយតម្លឹង ។

ក្រុមអ្នកវិភាគទាំងនេះ បានលើកឡើងថា ស្ថានការណ៍ពិភពលោក នៅក្នុងខែកក្កដា គឺហាក់ស្ងប់ស្ងាត់បន្តិច ហើយអ្វីដែលអង្រួនដល់ទីផ្សារ និងការប៉ះពាល់ដល់សេដ្ឋកិច្ចក៏ហាក់ស្ងបស្ងាត់ដែរ ។ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ គេសន្និដ្ឋានថា តម្លៃមាសអាចនឹងប្រែប្រួលទៅតាមបរិយាកាសនៃការធ្វើអាជីវកម្មនានា ។

ពន្ធបដិការទៅវិញទៅមក ដែលកំណត់ដោយលោកប្រធានាធិបតី ត្រាំ ត្រូវបានកំណត់ឱ្យដំណើរការនៅថ្ងៃទី ១ ខែសីហាតទៅ ដោយមកដល់ពេលនេះ លោកត្រាំ បានចុះហត្ថលេខារួចផ្ញើរទៅប្រទេសដៃគូពាណិជ្ជកម្មនានាជាបន្តបន្ទាប់ ។
មកដល់ពេលនេះ មានតែបញ្ហាពន្ធបដិការ និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះដែលមានឥទ្ធិពលអាចដាក់សម្ពាធលើតម្លៃមាសបាន ។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តម្លៃមាសនៅកម្ពុជា ជាពិសេស គឺតម្លៃលក់ចេញមួយតម្លឹងសម្រាប់មាសគីឡូ គឺមានតម្លៃ៣.៩១០ដុល្លារ ផ្លាទីនទឹក៧៥ភាគរយ គឺមានតម្លៃ២.៩១០ ដុល្លារនៅក្នុងមួយតម្លឹង ៕
ចែករំលែកព័តមាននេះ