កម្ពុជា និងថៃ ទំនងជានឹងអាចទទួលបានការបន្ធូរបន្ថយពន្ធពីអាមេរិក ខណ:ដែលអាមេរិកគ្រោងនឹងប្រកាសពន្ធលើទំនេញនាំចូលអាមេរិកត្រឹមថ្ងៃទី១ ខែសីហាដ៏ខ្លីខាងមុខនេះ ។ ការវិភាគអំពីលទ្ធភាពនៃការបន្ធូរបន្ថយពន្ធនេះ គឺដោយសារហេតុផលថា ប្រទេសទាំងពីរបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨…
កម្ពុជា និងថៃ ទំនងជានឹងអាចទទួលបានការបន្ធូរបន្ថយពន្ធពីអាមេរិក ខណ:ដែលអាមេរិកគ្រោងនឹងប្រកាសពន្ធលើទំនេញនាំចូលអាមេរិកត្រឹមថ្ងៃទី១ ខែសីហាដ៏ខ្លីខាងមុខនេះ ។

ការវិភាគអំពីលទ្ធភាពនៃការបន្ធូរបន្ថយពន្ធនេះ គឺដោយសារហេតុផលថា ប្រទេសទាំងពីរបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោមការផ្តួចផ្តើមពី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានថា នឹងមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ បើសិនជាគ្មានបទឈប់បាញ់ជាបន្ទាន់ នៅតាមព្រំដែនកម្ពុជា និងថៃទេនោះ ។

លោក ត្រាំ បានអះអាងពីគោលជំហររបស់លោក ចង់ឃើញសន្តិភាពនៅតំបន់ព្រំដែនកម្ពុជា និងថៃ បន្ទាប់ពីកម្ពុជាបានមានការប្រយុទ្ធគ្នាជាច្រើនថ្ងៃ ។ លោកបានទាក់ទងដល់នាយករដ្ឋមន្ត្រីកម្ពុជា និងថៃចំពោះគោលជំហរនេះមុនពេលជំនួបនៅទីក្រុង កូឡា ឡាំពួរ កាលពីថ្ងៃទី២៨ ខែកក្កដា ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនឹងមានសារសំខាន់ដែលនឹងមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់លោកត្រាំ នៅក្នុងការកំណត់ពន្ធទំនិញពីកម្ពុជា និងអាមេរិក ៕
ចែករំលែកព័តមាននេះ