ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៦ខែ ឆ្នាំនេះ សមត្ថកិច្ច​កម្ពុជា​បណ្ដេញ​ជនបរទេស​ជិត ៥ពាន់​នាក់ ទៅកាន់​ប្រទេស​កំ​ណើ​ត​រៀង​ៗ​ខ្លួន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មាន​ជនបរទេស​ជិត៥ពាន់​នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​អន្តោប្រវេ​សន៍​អនុវត្ត​នីតិវិធី​បណ្ដេញចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​កំ​ណើ​ត​រៀង​ៗ​ខ្លួន ក្រោយ​រក​ឃើញ​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន​ចូលមកធ្វើការ​ដោយ​ខុសច្​បាប់ ឬ​ប្រព្រឹត្ត​បទល្មើស​នានា​។ នេះ​បើ​តា​ម…

រាជធានី​ភ្នំពេញ​៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មាន​ជនបរទេស​ជិត៥ពាន់​នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​អន្តោប្រវេ​សន៍​អនុវត្ត​នីតិវិធី​បណ្ដេញចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​កំ​ណើ​ត​រៀង​ៗ​ខ្លួន ក្រោយ​រក​ឃើញ​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន​ចូលមកធ្វើការ​ដោយ​ខុសច្​បាប់ ឬ​ប្រព្រឹត្ត​បទល្មើស​នានា​។ នេះ​បើ​តា​ម លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេ​សន៍ ក្រសួងមហាផ្ទៃ​។

បើ​តាម ឯកឧត្តម​អគ្គនាយក ក្នុងរយៈពេល​ដូចគ្នា​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៥ពាន់​នាក់​ដែរ ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​បរទេស​សាមី​បញ្ជូន​មក​កម្ពុជា​វិញ ខណៈ​សមត្ថកិច្ច​កម្ពុជា ក៏បាន​សហការ​ជួយសង្គ្រោះ​ស្ដ្រី​ជនជាតិ​ខ្មែរ​ចំនួន១៨០នាក់ បញ្ជូន​ពី​ប្រទេស​ចិន​មកកាន់​មាតុ​ភូមិ បន្ទាប់ពី​ចាញ់បោក​មេខ្យល់​អូសទាញ​នាំទៅ​រៀបការ​ជាមួយ​ជនបរទេស​។

សូមជម្រាប​ជូន​ថា ប្រទេស​កម្ពុជា បាន​បង្កើន​ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ ដោយ​អនុវត្តយ៉ាង​ម៉ឺងម៉ាត់ លើ​ករណី​ជាអាទិ៍ ការ​ឆ្លងដែន​ចូល​មក​ដោយ​ខុសច្បាប់ ការ​ស្នាក់នៅ​ហួស​សុពលភាព ការ​លួច​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញា​ត និង​ការប្រើ​ប្រាស់​ឯកសារ​រដ្ឋបាល​ដោយ​ក្លែង​បន្លំ ជាដើម​។ ដូច​ប្រទេស​នានា​ដែរ រាល់​ជនបរទេស​ប្រព្រឹត្ត​បទល្មើស អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ បាន​អនុវត្ត​នីតិវិធី​បណ្ដេញចេញ និង​ខ្លះទៀត​ដាក់​ចូល​បញ្ជីខ្មៅ​មិន​ឱ្យមក​ជាន់​ដី​កម្ពុជា​តែម្ដង​ក៏មានដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ