ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដើម្បី​ជាតិ! កងពលតូច​ថ្មើរជើង​លេខ៤២ ចេញ​ល្បាត​សហការ​ត្រួតពិនិត្យ​បូរណភាពទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ

1 ថ្ងៃ មុន

ខេត្តឧត្ដរមានជ័យ​៖ កងពលតូច​ថ្មើរជើង​លេខ៤២ បន្ត​ចាត់តាំង​កម្លាំង​ចេញ​ល្បាត​សហការ​ត្រួតពិនិត្យ ក្នុង​ភូមិ​សាស្រ្ត​ទទួលខុសត្រូ​វ​។ យោង​តាម​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្​ទ បានឱ្យ​ដឹង​ថានៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់ របស់​ឧត្ដមសេនីយ៍​ត្រី…

ខេត្តឧត្ដរមានជ័យ​៖ កងពលតូច​ថ្មើរជើង​លេខ៤២ បន្ត​ចាត់តាំង​កម្លាំង​ចេញ​ល្បាត​សហការ​ត្រួតពិនិត្យ ក្នុង​ភូមិ​សាស្រ្ត​ទទួលខុសត្រូ​វ​។

យោង​តាម​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្​ទ បានឱ្យ​ដឹង​ថានៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់ របស់​ឧត្ដមសេនីយ៍​ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ៤២ យោធភូមិភាគ​ទី៤ បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង ទៅ​គ្រប់​បណ្ដា​កងឯកភាព​វរ​សេនា​តូច​ចំណុះ ជាពិសេស​កម្លាំង​ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ត្រូវ​បន្ត​ពង្រឹង​ការ​សហការ​អោយ​បាន​ស្អិត​រមួត​ជាមួយ​អង្គ​ភា​ពន​គ​បាល​ការពារ​ព្រំដែន​គោក​លេខ៧០២ក្នុង​ការ​ចេញ​ល្បាត ត្រួតពិនិត្យ​តាម​បណ្តា​គោល​ដៅ​ផ្សេង​ៗ​ទៀត ដែល​បាន​កំណត់ ដើម្បី​តាមដាន​ក្តាប់​ជាប់​រាល់​សភាពការណ៍​ប្រែ​ប្រួល តាម​ខ្សែបន្ទាត់​ព្រំដែន និង​ទប់ស្កាត់​ឱ្យ​បាន​ទាន់ពេល​វេលា​នូវ​សកម្មភាព​បទល្មើស​ខុស​ច្បាប់​ផ្សេង​ៗ​ដែល​កើតមានឡើង ដើម្បី​ធានា​បាន​នូវ​សុខ​សុ​វត្​តិ​ភាព ស្ថិរភាព​ជូន ប្រជាពលរដ្ឋ​។

ជាមួយគ្នា​នោះ​លោក​មេបញ្ជាការ ក៏បាន​ផ្ដាំផ្ញើ​ដល់​យោធិន​ដែល​កំពុង​ឈរជើង​ក្នុង​ភូមិ​សាស្ត្រ ត្រូវ​ថែរក្សា​នូវ​សុខភាព ការពារ​ពី​ជំ​ងឺ​ផ្សេង​ៗ ជាពិសេស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿង​ញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ