ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ​៖ ក្មេង​ទំនើង​បែងចែក​ជា៣ប្រភេទ ត្រូវ​បង្ក្រាប​ឱ្យ​ខាង​តែ​បាន

1 ថ្ងៃ មុន

រាជធានី​ភ្នំ​ពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ បានឱ្យ​ដឹង​ថា ក្មេង​ទំ​នើ​ង​បែងចែក​ជា ០៣ប្រភេទ ក្មេង​ទំនើង​បង្កើត​ជា​ក្រុម​ប៉ុ​ន្តែ​មិនទាន់​ធ្វើសកម្ម​ភា​ព ក្មេង​ទំនើង​បង្កើត​ក្រុម​ហើយ​បាន​ធ្វើសកម្ម​ភាព និង​ក្មេង​ទំនើង​បាន​ធ្វើសកម្មភាព​ហើយ​ប៉ុន្តែ​បង្រ្កាប​មិនទាន់​បាន​។…

រាជធានី​ភ្នំ​ពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ បានឱ្យ​ដឹង​ថា ក្មេង​ទំ​នើ​ង​បែងចែក​ជា ០៣ប្រភេទ ក្មេង​ទំនើង​បង្កើត​ជា​ក្រុម​ប៉ុ​ន្តែ​មិនទាន់​ធ្វើសកម្ម​ភា​ព ក្មេង​ទំនើង​បង្កើត​ក្រុម​ហើយ​បាន​ធ្វើសកម្ម​ភាព និង​ក្មេង​ទំនើង​បាន​ធ្វើសកម្មភាព​ហើយ​ប៉ុន្តែ​បង្រ្កាប​មិនទាន់​បាន​។

ការ​ថ្លែង​នេះ​របស់ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំ​ពេញ នា​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុង​ឱកា​ស​បាន​អញ្ជើញ​ធ្វើ​បាឋកថា​ប្រធានបទ​ស្តី​ពី«បទ​ពិសោធ​ការងារ​បង្ការ ទប់​ស្កាត់ បង្រ្កាប​សកម្មភាព​ក្មេង​ទំនើង​និង​បទល្មើស​គ្រឿង​ញៀ​ន» ជូន​ដល់​និស្សិ​ត និង​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​តាម​ឋានានុក្រម​ដឹកនាំ​កម្រិត១ ជំនាន់​ទី២សរុ​ប១៤៥នាក់ ដើម្បី​ចែករំលែក បទ​ពិសោធ​ជាក់ស្តែង​នៃ​ការដឹកនាំ​កងកម្លាំង​អនុវត្ត​វិធានការ​បង្ការ បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​និង​បទល្មើស​គ្រឿ​ង​ញៀ​ន​។

ក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ បាន​លើកឡើង​ថា​ការអនុវត្ត​តួនាទី​ភារកិច្​ច​របស់​នគរបាល​យុត្តិធម៌​អនុវត្ត​ឱ្យ​ស្រប​តាម​ច្បាប់ មិនមែន​ចេះ​ធ្វើអ្វី​តាមទំនើងចិត្ត​នោះ​ទេ​។​ចំពោះ​ការអនុវត្ត​បង្ការ ទប់ស្កាត់ និង​បង្រ្កាប សកម្មភាព​ក្មេង​ទំនើង និង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​នេះ គឺជា​ការចូលរួម​អនុវត្ត​ពង្រឹង​គោលនយោ​បាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ឱ្យ​បាន​សុខ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។

លោក​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា​ចំពោះ​ការអនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្រ្កាប​សកម្មភាព ក្មេង​ទំនើង នៅក្នុង​ភូមិ​សាស្រ្​ត​រាជធានី​ភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នោះ យើង​បាន​ដាក់ចេញ​នូវ​យន្តការ​សំ​ខា់ៗ​រួមមាន​៖ វិធានការ​ដោយ​ប្រើប្រាស់​កម្លាំងសរុប វិធានការ​សរុប និង​ជំនា​ញ​សរុប ជាមួយគ្នា​នោះ​យើង​បាន​ដាក់ចេញ​នូវ​ផែនការ​ច្បា​ស់​លាស់ ការ​ផ្សព្វផ្សាយ​អប់រំ​តាមរយៈ​វេទិកាសាធា​រណៈ វិធានការ​ជំនាញ និង​ច្បាប់ បង្កើត​ក្រុមការងារ​តាមដាន​ត្រួតពិនិត្យ ស្រាវជ្រាវ​ស្វែងរក​បង្រ្កាប​ក្មេង​ទំនើង ក្រោយ​កើតមាន​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង ការចាត់តាំង​ដឹកនាំ​បញ្ជា​កម្លាំង​ចុះ​អនុវត្ត​ម៉ឺង​ម៉ាត់ ការ​តាមដាន​ត្រួតពិនិត្យ​សកម្មភាព​អនុវត្ត កម្លាំង​ត្រូវ​មាន​ឆន្​ទៈ និង​ការ​ស្មោះត្រង់​ជាមួយ​ជំនាញ​វិជ្ជា​ជីវៈ ។

លោក​អគ្គស្នងការ​រង បាន​បន្ត​ទៀត​ថា បង្កើន​ចុះ​ស្រាវជ្រាវ​បង្រ្កាប​មុខសញ្ញា​សេ​សសល់ រត់គេច​ទៅតាម​បណ្តា​ខេត្ត ដាក់ចេញ​គោលការណ៍​ចុះ​ធ្វើ​បច្ចុប្បន្នភា​ព មុខសញ្ញា​ក្មេង​ទំនើង និង​ចុះ​ធ្វើ​រដ្ឋបាល​នៅកន្លែង​ទីតាំង​ដែល​មានការ​ប្រមូល​ផ្តុំ​ក្មេង​ទំនើង និង​ក្តាប់​សភាពការណ៍​តាម​ភូមិ​សាស្រ្ត ទាមទារ​គ្រប់​គា​គី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​ក្មេង​ទំនើង​។ ដោយឡែក​ចំពោះ​ការអនុវត្ត​បង្ការ​ទប់ស្កាត់ និង​បង្រ្កាប​បទល្មើស​គ្រឿងញៀន ដោយ​កិច្ចការ​ងារ​នេះ​វា​មាន​ភាព​ស្មុ​គ​ស្មាញ សម្រាប់​កងកម្លាំង​សមត្ថកិច្ច ក្នុង​ការស្រាវជ្រាវ​បង្រ្កាប​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​មាន​ជំនាញ​ច្បាស់​លាស់ បាន​ប្រើប្រាស់​រូបភាព​ច្រើនយ៉ាង​ក្នុង​ការ​ជួញដូរ លក់​ចែកចាយ​គ្រឿងញៀន ខុសច្បាប់​រួម​មានៈ​សកម្មភាព​ដឹកជញ្​ជូន មានផ្លូវ​គោក ផ្លូវទឹក​និង​ផ្លូវអាកាស និង​តាមរយៈ​ក្រុមហ៊ុន សកម្មភាព​កែច្នៃ ឧក្រិដ្ឋជន​មាន​ជំនាញ​អាច​ប្រើប្រាស់​រូបមន្ត​សារធាតុគីមី​ផ្សំ​មួយចំនួន កែច្នៃ​ជា​គ្រឿងញៀន​សំយោគ និង​សកម្មភាព លក់​ចែកចាយ​គ្រឿងញៀន​ដោយ​ប្រើប្រាស់​មុខសញ្ញា​គ្រប់​ប្រភេទ រួម​ទាំង​កុមារ​មិនទាន់​គ្រប់​អាយុ​ទៀតផង​។

ជាមួយគ្នា​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ បាន​បន្ថែ​មថា​ដើម្បី​ឆ្លើយតប​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ឱ្យ​មានប្រសិទ្ធភាព ត្រូវ​បង្កើន​ស្មារតី​ជំនាញ​វិ​ជ្ញា​ជីវៈ​ឱ្យ​បាន​ច្​បាស់​លាស់ បង្កើន​ពង្រឹង​ប្រមូល​ធនធានមនុស្ស និង​ការដឹកនាំ​ប្រតិបត្តិ​ការ​ឱ្យ​យល់​អំពី​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ