ខេត្តស្ទឹងត្រែងដែលជាខេត្តមួយ ដែលគេហាក់មិនសូវជា ចាប់អារម្មណ៍ នៅពេលដ៏ខ្លីខាងមុខនឹងវិវត្តខ្លួនទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ ផ្នែកអេកូទេសចរណ៍ ។ កន្លងមកខេត្តនេះ គឺជាខេត្តដាច់ស្រយាលមួយ ដែលមានទីតាំងឆ្ងាយពីរាជធានីភ្នំពេញ ហើយពិបាកនៅក្នុងការធ្វើដំណើរ…
ខេត្តស្ទឹងត្រែងដែលជាខេត្តមួយ ដែលគេហាក់មិនសូវជា ចាប់អារម្មណ៍ នៅពេលដ៏ខ្លីខាងមុខនឹងវិវត្តខ្លួនទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ ផ្នែកអេកូទេសចរណ៍ ។
កន្លងមកខេត្តនេះ គឺជាខេត្តដាច់ស្រយាលមួយ ដែលមានទីតាំងឆ្ងាយពីរាជធានីភ្នំពេញ ហើយពិបាកនៅក្នុងការធ្វើដំណើរ ប៉ុន្តែនៅពេលនេះ គេអាចធ្វើដំណើរទៅដល់ខេត្តនេះជាច្រើនច្រករហូតដល់ខេត្តនេះ ត្រូវបានគេដឹងថា បានកំពុងតែអន្ទងគម្រោងវិនិយោគថ្មីៗ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅក្នុងចំណោមគម្រោងវិនិយោគនានាដែលកម្ពុជាអាចទាក់ទាញបានទាំងអស់ខេត្តស្ទឹងត្រែង ក៏បានទាក់ទាញយ៉ាងហោចណាស់ មួយគម្រោងដែរ ។
ប្រភពដដែលបានឲ្យដឹងថា គម្រោងវិនិយោគនេះ គឺគម្រោងបង្កើតមរណីដ្ឋានទេសចរណ៍សេវាកម្មចម្រុះមួយ ដែលមានទីតាំងនៅក្នុងស្រុកសៀមប៉ាង ។

តាមអ្វីដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញគម្រោងនេះ មិនធំអ្វីនោះទេ ប៉ុន្តែវាក៏មិនជាតូចដែរ ។ គម្រោងដែលអ្នកវិនិយោគកំពុងតែចាប់អារម្មណ៍នោះ គឺគម្រោងរមណីដ្ឋានទេសចរណ៍មានតម្លៃប្រហែលជា២០លានដុល្លារផងដែរ ។
គម្រោងនេះ នៅពេលដែលដំណើរការវានឹងអាចនឹងចូលរួមបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋប្រមាណជា១៤២ កន្លែងបន្ថែម ។

ជាការពិតគម្រោងនេះមិនធំឡើយ ប៉ុន្តែប្រសិនបើគ្រប់គ្រងត្រឹមត្រូវ ហើយដាក់ចេញនូវសវាកម្មល្អ កសាងបណ្តាញទំនាក់ទំនងបានប្រសើរវា គឺជាឱកាសមួយសម្រាប់ខេត្តស្ទឹងត្រែង កែប្រែមុខមាត់ ប្រសិនបើមានការអភិវឌ្ឍមានចក្ខុវិស័យច្បាស់លាស់ និងធ្វើឲ្យវាប្រកបដោយអត្តសញ្ញាណបរិស្ថាន និងវប្បធម៌ ។
សៀមប៉ាង អាចក្លាយជាគោលដៅទេសចរណ៍បែបធម្មជាតិថ្មី ខណៈដែលទីនោះត្រូវបានគេដឹងថាគឺជា ជម្រុកនៃធនធានធម្មជាតិកម្រទាំងព្រៃព្រឹក្សា សត្វព្រៃ បូករួមទាំងប្រព័ន្ធអេកូឡូស៊ី ។ ទីនោះ មានដែនជម្រកសត្វព្រៃមួយដែលមានទំហំរហូតដល់ជាង១៣៣.៧០៧ ហិកតា ។
សរុបទៅប្រសិនបើគម្រោងនេះ ចេញជារូបរាង ហើយដំណើរការទៅមុខ គឺពិតជាមានសក្តានុពលផ្នែកអេកូទេសចរណ៍ ហើយក៏អាចអោយអ្នកជំនាញបង្កើតសៀគ្វីទេសចរណ៍បីប្រទេសដែលមានកម្ពុជា វៀតណាម ឡាវ ។ នៅពេលដែលគម្រោងនេះដំណើរការខេត្តស្ទឹងត្រែង ដែលពីមុនគេស្គាល់ច្រើនត្រឹមកន្លែងត្រីប៉ាស៊ីអ៊ី និងរមណីដ្ឋានល្បាក់ខោននោះនឹងមានឧត្តមភាព ហើយបន្តរីកចម្រើនតាមគម្រោងដែលរដ្ឋាភិបាលបានដាក់ចេញ ៕
ចែករំលែកព័តមាននេះ