ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​អាច​ដឹង​ថា លោក​អ្នក​កំពុង​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម?

24 វិនាទី មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ​ថា ធ្វើ​ដូច​ម្តេច ទើប​អាច​ដឹង​ថា លោក​អ្នក​កំពុង​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម? ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម ជា​អ៊ីយ៉ុង​ដែល​មាន​បរិមាណ​ច្រើន​ជាងគេ​នៅ​ក្នុង​ខ្លួន​មនុស្ស ។…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ​ថា ធ្វើ​ដូច​ម្តេច ទើប​អាច​ដឹង​ថា លោក​អ្នក​កំពុង​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម? ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម ជា​អ៊ីយ៉ុង​ដែល​មាន​បរិមាណ​ច្រើន​ជាងគេ​នៅ​ក្នុង​ខ្លួន​មនុស្ស ។ សូ​ដ្យូ​ម ភាគច្រើន​ស្ថិត​នៅ​ខាងក្រៅ​កោសិកា ចំណែក​ប៉ូ​តា​ស្យូ​ម​ភាគច្រើន​ស្ថិត​នៅ​ក្នុង​កោសិកា​។ ប៉ូ​តា​ស្យូ​ម​ដែល​យើង​វាស់​ដោយ​ពិនិត្យ​ឈាម ជា​ចំណែក​ប៉ូ​តា​ស្យូ​ម​ដែល​នៅ​ក្រៅ​កោសិកា គឺ​នៅ​ក្នុង​ប្លា​ស្មា​ឈាម​។

ប៉ូ​តា​ស្យូ​ម​មាន​តួនាទី​ដ៏​សំខាន់​សំរាប់​អោយ​សាច់ដុំ​ទាំងឡាយ រួម​ទាំង​សាច់ដុំ​បេះដូង​ផង មានដំណើរ​ការ​ជា​ប្រក្រតី​។

ដើម្បី​ដឹង​ថា លោក​អ្នក​កំពុង​មាន​បញ្ហា​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម សូម​លោក​អ្នក​សង្កេត​លើ​រោគ​សញ្ញា​សំខាន់​ៗ​ដូច​ខាងក្រោម​៖

– ហត់

– ក្អួតចង្អោរ

– ចុះ​ខ្សោយ​នៃ​ភាព​រំញោច

– ទន់​សាច់ដុំ (​ស្លាប់​ដៃជើង paralysis)

– ស្ពឹក ឬ​ស្រពន់

– ចុក​ទ្រូង ញ័រ​ទ្រូង

– ខ្សោយ​អស់កម្លាំង

– បេះដូង​ដើរ​ខុស​សង្វា​ក់ (​អាច​ឈាន​ទៅ​ដល់​បេះដូង​ឈប់​ដើរ ឬ ការ​បាត់​បង់ជីវិត​)

មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​លើស ក៏​ប៉ុន្តែ​គ្មាន​ចេញ​រោគ​សញ្ញា​អ្វី​សោះ​។ ខ្លះ​ទៀត​មាន​រោគ​សញ្ញា​ច្រឡំ​ជាមួយ​ជំងឺ​ទូទៅ​។

រោគ​សញ្ញា​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​លើស​កម្រិត​ប៉ូ​តា​ស្យូ​ម ជា​ទូទៅ​គឺជា​បញ្ហា​សាច់ដុំ និង​បញ្ហា​បេះដូង​។ ក្នុង​កម្រិត​ដូច​គ្នា ការ​កើនឡើង​ជាតិ​ប៉ូ​តា​ស្យូ​មយ៉ាង​លឿន នាំ​អោយ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​ការ​កើនឡើង​សន្សឹម​ៗ​។

ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោក​អ្នក​ប្រ​ញ៉ាប់​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បានការ​ព្យាបាល​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​។

«​ក្នុង​ករណី​ខ្លះ ការ​យឺតយូរ​តែ​ប៉ុន្មាន​នាទី ឬ​កង្វះ​សម្ភារៈ ឧបករណ៍ និង​ខ្វះ​ជំនាញ​ណាមួយ អ្នកជំងឺ​នឹង​អាច​បាត់​បង់ជីវិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ