ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ថា​ខ្លួន​ត្រៀម​ទប់ទល់​នឹង​រលក​យក្ស​ស៊ូណា​មី​រួច​ហើយ​,ដូច្នេះ​ប្រជា​ជន​កុំ​ជ្រួល​ច្របល់

3 អាទិត្យ មុន

ទី​ក្រុង​បាងកក​៖ ​ក្រសួង​មហា​ផ្ទៃ​ថៃ​ចេញ​មក​ធានា​អះ​អាង​ប្រាប់​បងប្អូន​ប្រជា​ពល​រដ្ឋ​ថា​​រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួច​រាល់​អស់​ហើយ​ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​កើត​មាន​រលក​យក្ស​ស៊ូណា​មី​នៅ​លើ​ផ្ទៃ​សមុទ្រ​ថៃ។ ពោល​គឺ​ត្រៀម​ខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង​​ទៅ​លើ​ការ​សង្កេត​ការណ៍, ការ​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​, ការ​ហ្វឹក​ហាត់​ទប់​ទល់​ និង​ជួយ​សង្គ្រោះ​ និង​វិធាន​ការដទៃ​​ទៀត​។​ ការ​ប្រកាស​ដូច្នេះ​បន្ទាប់​ពី​គេ​បារម្ភថា​អាច​នឹង​មាន​បាតុ​ភូត​រញ្ជួយ​ដី​បាត​សមុទ្រ​។​ ក្រសួង​មហា​ផ្ទៃ​ចេញ​មុខ​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ពេល​មាន​ភាព​ជ្រួល​ច្របល់​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​​ក្នុង​ចំណោម​ប្រជា​ជន​ថៃ​​។ ពួក​គេ​បារម្ភ​ថា​អាច​នឹង​មាន​រលក​យក្ស​នៅ​ឈូង​សមុទ្រ​ថៃ​…

ទី​ក្រុង​បាងកក​៖ ​ក្រសួង​មហា​ផ្ទៃ​ថៃ​ចេញ​មក​ធានា​អះ​អាង​ប្រាប់​បងប្អូន​ប្រជា​ពល​រដ្ឋ​ថា​​រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួច​រាល់​អស់​ហើយ​ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​កើត​មាន​រលក​យក្ស​ស៊ូណា​មី​នៅ​លើ​ផ្ទៃ​សមុទ្រ​ថៃ។ ពោល​គឺ​ត្រៀម​ខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង​​ទៅ​លើ​ការ​សង្កេត​ការណ៍, ការ​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​, ការ​ហ្វឹក​ហាត់​ទប់​ទល់​ និង​ជួយ​សង្គ្រោះ​ និង​វិធាន​ការដទៃ​​ទៀត​។​ ការ​ប្រកាស​ដូច្នេះ​បន្ទាប់​ពី​គេ​បារម្ភថា​អាច​នឹង​មាន​បាតុ​ភូត​រញ្ជួយ​ដី​បាត​សមុទ្រ​។​

ក្រសួង​មហា​ផ្ទៃ​ចេញ​មុខ​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ពេល​មាន​ភាព​ជ្រួល​ច្របល់​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​​ក្នុង​ចំណោម​ប្រជា​ជន​ថៃ​​។ ពួក​គេ​បារម្ភ​ថា​អាច​នឹង​មាន​រលក​យក្ស​នៅ​ឈូង​សមុទ្រ​ថៃ​ និង​សមុទ្រ​អាន់​ដា​ម៉ាន់​ (Andaman Sea)​។ ហេតុ​នេះ​ ក្រសួង​បញ្ជាក់​ថា​ប្រទេស​ថៃ​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​តាម​ដាន​ និង​ប្រព័ន្ធ​​ប្រកាស​អាសន្ន​​រួច​រាល់​​១០០%​។ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក​ស្រី​ធីរ៉ារ៉ាត់​ថ្លែង​ថា​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​ការ​ល្អ​ហើយ​។ ប៉ុន្តែ​មិន​ចាំ​បាច់​​ភ័យ​ស្លន់​ស្លោ​ទេ​។

លោកស្រី​ទើប​តែ​កោះ​ប្រជុំ​ស្ថាប័ន​​អន្តរ​ក្រសួង​ដែល​ទទួល​ភារ​កិច្ច​ខាង​ឃ្លាំ​មើល​បាតុ​ភូត​រញ្ជួយ​ដី​, រលក​យក្ស​ស៊ូណាមី និង​ការ​ជម្លៀស​មនុស្ស​នៅ​ក្នុង​គ្រា​អាសន្ន​។ ​កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា​មាន​បាតុ​ភូត​មិន​ប្រក្រតី​​កើត​មាន​នៅ​មហា​សមុទ្រ​ឥណ្ឌា និង​ប៉ាស៊ី​ហ្វិច​។ នៅ​ពេល​ឮ​ដំណឹង​អីចឹង​ៗ​ធ្វើ​ឱ្យ​មនុស្ស​ភ័យ​ស្លន់​ស្លោ​។ ទាំង​គេ​ទាំង​យើង​អ្នក​ណា​ក៏​ភ័យ​ដែរ​ព្រោះ​ថៃ​ធ្លាប់​​ហែល​ឆ្លង​​បទ​ពិសោធ​ស៊ូណាមី​កាល​ពី​ថ្ងៃ​បុណ្យ​គ្រីស​ស្មាស់​ឆ្នាំ​២០០៤​ស្លាប់​អស់​​មិន​តិច​នាក់​ទេ​។​

អ្នក​តំណាង​ក្រសួង​ឧតុ​និយម​បញ្ជាក់​ថា​ក្រុម​ការ​ងាររបស់​ខ្លួន​​បន្ត​តាម​ដាន​ចលនា​របស់​ផែន​ដី​ជាប់​ជា​ប្រចាំ​។ ក្រសួង​អាច​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជា​មួយ​ស្ថាប័ន​អន្តរ​ជាតិ​ដទៃ​ទៀត​។ ថ្មី​ៗ​នេះ​ ​មាន​ចលនា​រញ្ជួយ​នៅ​ក្បែរ​ប្រជុំ​កោះ​នី​កូបា (Nicobar)​ ពិត​មែន​។ ប៉ុន្តែ​នោះ​ជា​ចលនា​រញ្ជួយ​សើ​ៗ​លំ​ៗ​តែ​ប៉ុណ្ណោះ​ ហើយ​​មិន​​បង្ក​ជា​រលក​យក្ស​ស៊ូណាមី​នៅ​សមុទ្រ​អាន់​ដា​ម៉ាន់​ទេ​។​​​​ចំណែក​បាតុ​ភូត​រញ្ជួយ​នៅ​សមុទ្រ​ជប៉ុន​នោះ​ក៏​គ្មាន​ផល​ប៉ះ​ពាល់​ចំពោះ​សមុទ្រ​ថៃ​ដែរ​ព្រោះ​វា​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​ដឹ​ណេសឹន​ (The Nation)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ