ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​ស្លា.ប់​៤​នាក់​​ រ.បួ.ស​៣០​នាក់

4 ម៉ោង មុន

ទីក្រុង​កៀវ​៖ រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​នានា​ទូទាំងប្រទេស​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​តិច​៤​នាក់​ និង​របួស​ជាង​៣០​នាក់​។ នេះ​បើ​យោ​ងតាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ទីតាំង​ដែល​ជា​​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ជាង​គេ​មាន​ដូច​ជា​តំបន់​ស៊ូមី (Sumy), អូដេសា​ (Odesa) និង​ខឺសុន (Kherson)។…

ទីក្រុង​កៀវ​៖ រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​នានា​ទូទាំងប្រទេស​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​តិច​៤​នាក់​ និង​របួស​ជាង​៣០​នាក់​។ នេះ​បើ​យោ​ងតាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ទីតាំង​ដែល​ជា​​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ជាង​គេ​មាន​ដូច​ជា​តំបន់​ស៊ូមី (Sumy), អូដេសា​ (Odesa) និង​ខឺសុន (Kherson)។ ​

មនុស្ស​២​នាក់​ស្លាប់​នៅ​តំបន់​ស៊ូមី​ និង​នៅ​អូដេសា​។ ​នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ​របស់​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​អ៊ុយ​ក្រែន​​​។ បុរស​ម្នាក់​ស្លាប់​នៅ​តំបន់​ខឺសុន​។ នៅ​ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ ភាគ​ច្រើន​រស់​នៅ​តំបន់​ខា​គីវ​ និង​ឌី​នី​ប្រូ​។ កាល​ពី​យប់​មិញ រុស្ស៊ីបញ្ជូន​ដ្រូន​ជា​ច្រើន​គ្រឿង​វាយ​ប្រហារ​ទី​ក្រុង​កៀវ​បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​ជា​ច្រើន​ខ្នង​ ប៉ុន្តែ​គ្មាន​មនុស្ស​ស្លាប់​ទេ​។​​

នៅ​ខាគីវ អាជ្ញា​ធរ​អះ​អាង​ថា​កុមារ​យ៉ាង​តិច​៣​នាក់​រង​របួស​នៅ​ពេល​រុស្ស៊ី​វាយ​ប្រហារ​ផ្ទះ​ល្វែង និង​សាលា​មត្តេយ្យ​​១​កន្លែង​។ គួរ​កត់​សម្គាល់​ថា​ទី​ក្រុង​​​ខាគីវ​រង​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ជាង​កន្លែង​ណា​ៗ​ទាំង​អស់​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២​។ គេ​ឃើញ​ភ្លើ​ងឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​នៅ​លើ​អគារ​កម្ពស់​ច្រើន​ជាន់​នៅ​ខាគីវ​។ អភិបាល​តំបន់​ខា​គីវ​បញ្ជាក់​ថា​អ្នក​របួស​ភាគ​ច្រើន​រស់​នៅ​សង្កាត់​សេវ​​ឆឹន​គីវ​ស្គី (Shevchenkivskyi)។

តាម​ពិត​ មិន​មែន​តែ​អ៊ុយ​ក្រែន​ទេ​ដែល​រង​ការ​វាយ​ប្រហារ​នោះ​។ រុស្ស៊ី​ក៏​រង​ការ​វាយ​ប្រហារ​ពី​អ៊ុយ​ក្រែន​វិញ​ដែរ​កាល​ពី​យប់​មិញ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​យោធា​របស់​ខ្លួន​បាញ់​ធ្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​៩១​គ្រឿង​ដែល​បញ្ជូន​ទៅ​វាយ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​រុស្ស៊ី​រួម​ទាំង​រដ្ឋ​ធានី​ម៉ូស្គូ​ផង​ដែរ​។ កង​​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​ថ្លែ​ងថា​ខ្លួន​បាញ់​​ធ្លាក់​ដ្រូន​៨​គ្រឿង​ដែល​ហោះ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​ម៉ូស្គូ​​។

​​រុស្ស៊ី​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​ហោះ​ទៅ​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​​កន្លែង​ដូច​ជា​នៅ​សមុទ្រ​ខ្មៅ តំបន់​គ្រីម៉េ និង​តំបន់​កៀក​ៗ​នឹង​​ព្រំ​ដែន​រុស្ស៊ី​-​អ៊ុយ​ក្រែន​។ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​អាច​បាញ់​ទម្លាក់​ភាគ​ច្រើន​។ ប៉ុន្តែ​ដ្រូន​បី​គ្រឿង​អាច​លួច​​​វាយ​ឆ្មក់​អគារ​នៅ​តំបន់​​ឡេនីន​ក្រាត (Legningrad) ​បាន​សម្រេច​​​។ ​​អាកាស​ចរណ៍​ស៊ីវិល​រុស្ស៊ី​រាយ​ការណ៍​ថា​មាន​ការ​ផ្អាក​ដំណើរ​ការ​ព្រលាន​យន្ត​ហោះ​នៅ​ទី​ក្រុង​ចំនួន​២​ និង​ពន្យារ​ពេល​ជើង​ហោះ​ហើរ​រាប់​សិប​ខ្សែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ