ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡាបាល់ទះ​កម្រិត​C

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូកីឡាបាល់ទះ​កម្រិត​C​ដែល​ជា​គម្រោង​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កក​ម្បុ​ជា និង​មានការ​ចូលរួម​ពី​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​(FIVB)​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​សិក្ខាកាម​ចំនួន​២៥​នាក់​មក​ពី​សហព័ន្ធ​នានា​ចំណុះ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស និង​មាន​គ្រូឧទ្ទេស​មក​ពី​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​គឺ​លោក​បណ្ឌិត Cusan…

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូកីឡាបាល់ទះ​កម្រិត​C​ដែល​ជា​គម្រោង​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កក​ម្បុ​ជា និង​មានការ​ចូលរួម​ពី​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​(FIVB)​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​សិក្ខាកាម​ចំនួន​២៥​នាក់​មក​ពី​សហព័ន្ធ​នានា​ចំណុះ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស និង​មាន​គ្រូឧទ្ទេស​មក​ពី​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​គឺ​លោក​បណ្ឌិត Cusan Jarotta ។ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា មានឱកាស​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡាបាល់ទះ​ថ្នាក់​អន្តរជាតិ​នេះ​ឡើង​។

ឯកឧត្តម​ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិក្ខាកាម​ទាំងអស់ ក្នុង​ការ​ស្រូប​យកចំណេះ​ដឹង​ថ្មី​ៗ ពី​គ្រូឧទ្ទេស​កម្រិត​អន្តរជាតិ​របស់ FIVB ពាក់ព័ន្ធ​នឹង​គោលការណ៍​គ្រឹះ នៃ​ការ​បង្វឹក​កីឡាបាល់ទះ​នេះ​។ មិនតែប៉ុណ្ណោះ​ឯកឧត្តម​បាន​លើក​ឡើង​ថា​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កីឡាបាល់ទះ​នៅ​កម្ពុជា ។

សង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​យកចំណេះ​ដឹង​ដែល​បាន​សិក្សា​ទៅ​ប្រើប្រាស់ ដើម្បី​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក​ឈាន​ឆ្ពោះទៅ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​កីឡា​កម្រិត​ជាតិ​និង​អន្តរ
ជាតិ ជា​ពិសេស​ចូលរួម​ជាមួយ​សហព័ន្ធ ដើម្បី​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក​យុវជន​ថ្នាល ដើម្បី​ត្រៀម​ប្រកួត​កីឡា​យុវជន​អាស៊ី​ហ្គេ​ម ឆ្នាំ ២០២៥​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក អាំង សិរី​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​សមត្ថភាព​យុវជន​ថ្នាល​គឺជា​រឿង​ដែល​ចាំបាច់​បំផុត​ដើម្បី​ស្នងតំណែង​កីឡាករ​រៀមច្បង​របស់​យើង​ដែលបច្ចុប្បន្ន​មួយ​ចំនួន​មាន​អាយុ​ច្រើន​ត្រៀម​ចូលនិវត្តន៍​បណ្ដើរ​ៗ​ទៅ​ហើយ ។

លោក​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជានឹង​ទទួល​បានការ​គាំទ្រ​បន្ថែម​ទៀត​ពី​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ថ្នាក់​អន្តរជាតិ​នេះ​ឡើង​មួយ​កម្រិត​ទៀត​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ