ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​និង​ខ្យល់​​កន្ត្រាក់ រលំ​ដើមឈើ​១​ដើម ​កា.ត់ទទឹងផ្លូវ​នៅ​ភ្នំពេញ​ថ្មី

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើមឈើ​មួយ​ដើម​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចាស់​បាន​ពុក​ផុយ​ឬ​ស​ហើយ​ដួល​រលំ​ទាំង​ជំហរ​​កាត់ទទឺងផ្លូវ​ ខណៈ​ពេល​ភ្លៀង ធ្លាក់​និង​លាយឡំ​ទៅ​នឹង​ខ្យល់​កន្ត្រាក់​ ។ ​ទោះបីជា​យ៉ាងណា​ចាត់ទុកជា​សំណាងល្អ​ ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ គ្រាន់តែ​ទាក់​ខ្សែភ្លើង ខ្សែកាប​…

រាជធានី​ភ្នំពេញ ៖ ដើមឈើ​មួយ​ដើម​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចាស់​បាន​ពុក​ផុយ​ឬ​ស​ហើយ​ដួល​រលំ​ទាំង​ជំហរ​​កាត់ទទឺងផ្លូវ​ ខណៈ​ពេល​ភ្លៀង ធ្លាក់​និង​លាយឡំ​ទៅ​នឹង​ខ្យល់​កន្ត្រាក់​ ។ ​ទោះបីជា​យ៉ាងណា​ចាត់ទុកជា​សំណាងល្អ​ ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ គ្រាន់តែ​ទាក់​ខ្សែភ្លើង ខ្សែកាប​ និង​ខ្សែអ៊ី​ន​ធើ​ណេ​ត បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​រង​ការ​ខូចខាត​តែ​ប៉ុណ្ណោះ​។

ការ​ដួល​រលំ​ដើមឈើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៤​ខែកក្កដា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១០១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​និង​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខណៈនោះ​ដើមឈើ​មួយ​ដើម​ខាងលើ​ដែល​ពុក​ឬ​សបាន​ដួល​រលំ​ស្កាត់ផ្លូវ​និង​ទាក់​ខ្សែភ្លើង ខ្សែកាប​និង​អ៊ី​ន​ធើ​ណេ​ត តែ​ពុំ​បណ្ដា​ឲ្យ មនុស្ស​រង​របួស​ឡើយ​។

ដើមឈើ​ដែល​ដួល​រលំ​នោះ​ពុំ​ត្រូវ​គេ​ស្គាល់​ថា ជាដើម​ឈើ​អ្វី​នោះ​ឡើយ​មាន​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចាស់​បែកមែក​សាខា ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ពុក​ផុយ​ឬ​ស​និង​មាន​ខ្យល់​កន្ត្រាក់​នៅ​ពេល​ភ្លៀង​ធ្លាក់​ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ដើមឈើ​ខាងលើ​ដួល​រលំ​ទាំង​ចំហរ​តែ​ម្ដង​។​នៅ​រសៀល​នោះ​ដែល ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​កាត់​ដើមឈើ​នោះ​ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ