ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ថៃ​រំដោះ​បាន​ជន​ជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​គេ​ល្បួង​ទៅ​ដល់​មីយ៉ាន់​ម៉ា

4 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ជន​ជាតិ​ចិន​ដែល​បាន​បាត់​ខ្លួន​​បន្ទាប់​ពី​គាត់​ចាញ់​បោក​គេ​ថា​ធ្វើ​ជា​តារា​ម៉ូ​ដែល​នៅ​ប្រទេស​ថៃ​នោះ​ឥឡូវ​នេះ​​គាត់​ត្រូវ​គេ​ជួយ​សង្គ្រោះ​បាន​មក​វិញ​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។ ស្ថាន​ទូត​ក៏​សូម​ក្រើន​រំលឹក​ទៅ​ពល​រដ្ឋ​ចិន​ដទៃ​ទៀត​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ កុំ​ចេះ​តែ​ទទួល​យក​ការ​ងារ​អ្វី​មួយ​ឆាប់​រហ័ស​ពេក​។ ស្ថាន​ទូត​ចិន​​​ចេញ​សេចក្ដី​បំភ្លឺ​​​ថា​ការ​ជួយ​សង្គ្រោះ​ជន​ជាតិ​ចិន​ឈ្មោះ​សុង (Zhong) ធ្វើ​ឡើង​ក្រោម​កិច្ច​សហ​ការ​រួម​គ្នា​ពី​ច្រើន​ស្ថាប័ន​​។ ស្ថាន​ទូត​បញ្ជាក់​តែ​ត្រឹម​នេះ​…

ទី​ក្រុង​បាងកក​៖ ជន​ជាតិ​ចិន​ដែល​បាន​បាត់​ខ្លួន​​បន្ទាប់​ពី​គាត់​ចាញ់​បោក​គេ​ថា​ធ្វើ​ជា​តារា​ម៉ូ​ដែល​នៅ​ប្រទេស​ថៃ​នោះ​ឥឡូវ​នេះ​​គាត់​ត្រូវ​គេ​ជួយ​សង្គ្រោះ​បាន​មក​វិញ​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។ ស្ថាន​ទូត​ក៏​សូម​ក្រើន​រំលឹក​ទៅ​ពល​រដ្ឋ​ចិន​ដទៃ​ទៀត​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ កុំ​ចេះ​តែ​ទទួល​យក​ការ​ងារ​អ្វី​មួយ​ឆាប់​រហ័ស​ពេក​។

ស្ថាន​ទូត​ចិន​​​ចេញ​សេចក្ដី​បំភ្លឺ​​​ថា​ការ​ជួយ​សង្គ្រោះ​ជន​ជាតិ​ចិន​ឈ្មោះ​សុង (Zhong) ធ្វើ​ឡើង​ក្រោម​កិច្ច​សហ​ការ​រួម​គ្នា​ពី​ច្រើន​ស្ថាប័ន​​។ ស្ថាន​ទូត​បញ្ជាក់​តែ​ត្រឹម​នេះ​ និង​មិន​និយាយ​លម្អិត​ពេក​ទេ​។ សូម្បី​តែ​ឈ្មោះ​ពេញ​ ឬ​ភេទ​របស់​ជន​រង​គ្រោះ​ក៏​ស្ថាន​ទូត​​​​មិន​​បង្ហាញ​ដែរ​។ ​ប៉ុន្តែ​គេ​អាច​ដឹង​តម្រុយ​បន្ថែម​ទៀត​ពី​សារ​ព័ត៌​មាន​ចិន​ដែល​ផ្សាយ​ថា​ជន​រង​គ្រោះ​ជា​បុរស​វ័យ​២៣​ឆ្នាំ​​​​។

គាត់​ត្រូវ​បាន​គេ​ប្រើ​ល្បិច​អូស​ទាញ​​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ និង​បង្ហួស​ដំណើរ​ទៅ​មីយ៉ាន់​ម៉ា​។ គេ​ប្រាប់​គាត់​ថា​ថត​រូប​ដាក់​ក្រប​ទស្ស​នា​វដ្ដី​​។ ដំណើរ​រឿង​នេះ​កើ​តឡើង​តាំង​ពី​ដើម​ខែ​មិថុនា​​មក​ម៉្លេះ​។​ ប្អូន​ស្រី​របស់​គាត់​បាន​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ពី​គា​ត់​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ ប៉ុន្តែ​សំឡេង​របស់​គាត់​ហាក់​ដូច​ជា​គួរ​ឱ្យ​សង្ស័យ​​ថា​គាត់​កំពុង​ផុង​ខ្លួន​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​គេ​។​

កាល​នោះ គាត់​ស្ថិត​នៅ​ក្នុង​ទី​តាំង​អាថ៌​កំបាំង​មួយ​នៅ​មីយ៉ាន់​ម៉ា​។ ​ដោយ​សារ​មើល​សភាព​ការណ៍​​ហាក់​ដូច​ជា​មិន​ស្រួល​​ ប្អូន​ស្រី​គាត់​ក៏​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​នៅ​ទី​ក្រុង​ក្វាង​ចូវ និង​បាងកក​ ហើយ​​​បាន​ឈាន​ទៅ​ដល់​ការ​បំបែក​សំណុំ​រឿង​នេះ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន ស៊ីស៊ី​ធី​វី (CCTV)​។ ​ស្ថាន​ទូត​ចិន​នៅ​បាងកកបាន​ក្រើន​​​រំលឹក​ពល​រដ្ឋ​ខ្លួន​ថា​​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ នៅ​ពេល​ឃើញ​គេ​ប្រកាស​ជ្រើស​រើស​បុគ្គ​លិក​ធ្វើ​ការ​នៅ​​ក្រៅ​ប្រទេស​​ឱ្យ​ប្រាក់​ខែ​ខ្ពស់​កុំ​ចេះ​តែ​ប្រថុយ​ឱ្យ​សោះ​។

​ការ​ព្រមាន​របស់​ស្ថាន​ទូត​ចិន​ធ្វើ​ឡើង​ស្រប​ពេល​​ដែល​​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​​ថា​​ជន​ជាតិ​ចិន​កំបុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប និង​គោល​ដៅ​របស់​ក្រុម​ឆ​បោក​ និង​ក្រុម​​ជួញ​ដូរ​មនុស្ស​​​។ ​​ថ្ងៃ​នេះ ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​មីយ៉ាន់​ម៉ា​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​ដ៏​វែង​អន្លាយ​មួយ​នៅ​លើ​បណ្ដាញ​វី​ឆេត (WeChat) ដើម្បី​ក្រើន​រំលឹក​អំពី​វិធី​ឆ​បោក​ថ្មី​តាម​បណ្ដាញ​ទូរ​គមនាគមន៍​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ