ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ខក​ចិត្ត​ណាស់​ដែល​និយាយ​ជា​មួយ​ពូទីន​គ្មាន​បាន​សាច់​ការ​អ្វី​សោះ

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ការ​សន្ទ​នា​គ្នា​ជា​មួយ​លោក​ពូទីន​កាល​ពី​យប់​មិញ​​បាន​លទ្ធ​ផល​មក​គឺ​សូន្យ​។ លោក​ត្រាំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​លោក​ពូទីន​មិន​មែន​ជា​មនុស្ស​ងាយ​ស្រួល​និយាយ​គ្នា​នោះ​ទេ​។ លោក​ចាប់​ផ្ដើម​មាន​អារម្មណ៍​​ថា​លោក​ពូទីន​តាម​មើល​ទៅ​ប្រហែល​ជា​មិន​ចង់​បញ្ចប់​សង្គ្រាម​នេះ​ទេ​។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​តាម​មធ្យោបាយ​ការ​ទូត​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មាន​សំឡេង​អំពាវ​នាវ​ពី​គ្រប់​ទិស​ទី​ ​រួម​ទាំង​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​ផង​ដែរ ​ឱ្យ​លោក​ត្រាំ​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​លោក​ពូទីន​។ បើ​មិន​អីចឹង​ទេ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ការ​សន្ទ​នា​គ្នា​ជា​មួយ​លោក​ពូទីន​កាល​ពី​យប់​មិញ​​បាន​លទ្ធ​ផល​មក​គឺ​សូន្យ​។ លោក​ត្រាំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​លោក​ពូទីន​មិន​មែន​ជា​មនុស្ស​ងាយ​ស្រួល​និយាយ​គ្នា​នោះ​ទេ​។ លោក​ចាប់​ផ្ដើម​មាន​អារម្មណ៍​​ថា​លោក​ពូទីន​តាម​មើល​ទៅ​ប្រហែល​ជា​មិន​ចង់​បញ្ចប់​សង្គ្រាម​នេះ​ទេ​។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​តាម​មធ្យោបាយ​ការ​ទូត​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​។

នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មាន​សំឡេង​អំពាវ​នាវ​ពី​គ្រប់​ទិស​ទី​ ​រួម​ទាំង​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​ផង​ដែរ ​ឱ្យ​លោក​ត្រាំ​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​លោក​ពូទីន​។ បើ​មិន​អីចឹង​ទេ លោក​ពូទីន​នៅ​​តែ​ចរ​ចា​បណ្ដែត​ៗ​ លេង​ៗ​ មិន​ដឹង​ថ្ងៃ​ណា​ទើប​អាច​រក​ឃើញ​ដំណោះ​ស្រាយ​​​​នោះ​ទេ​។ ហេង​ស៊យ​រហូត​លោក​ត្រាំ​ចប់​អាណត្តិ​បួន​ឆ្នាំ​ក៏​អ៊ុយ​ក្រែន​មិន​ទាន់​ស្គាល់​​ពន្លឺ​នៃ​សន្តិ​ភាពដែរ​​​​។​ បន្ទាប់​ពី​សន្ទនា​គ្នា​ជា​មួយ​​លោក​ពូទីន​រួច លោក​ត្រាំ​ត្រៀម​និយាយ​ជា​មួយ​លោក​ហ្សេ​ឡិន​ស្គី​​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ​។

ត្រាំ​ថ្លែង​ថា​លោក​ខក​ចិត្ត​ណាស់​នឹង​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​​ពូទីន​យប់​មិញ​។ ប្រៀប​ដូច​ជា​លោក​ពូទីន​គ្មាន​វត្ត​មាន​នៅ​ក្នុង​ការ​សន្ទនា​គ្នា​ដូច្នោះ​ដែរ​។ ​ត្រាំ​គិត​ថា​ពូទីន​ប្រហែល​ជា​មិន​ចង់​​បញ្ចប់​សង្គ្រាម​​​ទេ​។ បើ​ដូច្នេះ​មែន វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អាក្រក់​​ពេក​ហើយ​។ បើ​យោង​តាម​លោក​យូ​រី អ៊ូសាកូស (Yuri Ushakov) ដែល​ជា​ជំនួយ​ការ​របស់​លោក​ពូទីន នៅ​ក្នុង​ការ​សន្ទ​នា​គ្នា​រយៈ​ពេល​ជិត​១​ម៉ោង​នោះ លោក​ទាំង​២​មិន​បាន​និយាយ​អំពី​ការ​ដែល​អាមេរិក​​ផ្អាក​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយ​ក្រែន​នោះ​ទេ​។

អ៊ុយ​ក្រែន​ឥឡូវ​នេះកំពុង​តែ​យ៉ាប់ និង​ទន់​ដៃ​ទន់​ជើង​ហើយ ព្រោះ​អស់​ជំនួយ​របស់​អាមេរិក​ទៅ​មិន​ដឹង​សង្ឃឹម​អ្វី​ទេ​។ លោក​ហ្សេឡិន​ស្គី​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​នៅ​ប្រទេស​ដាណឺម៉ាក​ថា​លោក​ត្រៀម​ជួប​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ត្រាំ​ឆាប់​ៗ​នេះ​ដើម្បី​ចង់​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​ការ​ផ្អាក​ផ្ដល់​ជំនួយ​យោធា​។ លោក​ត្រាំ​ថ្លែង​នៅ​រដ្ឋ​អាយ​យ៉ូវ៉ា (Iowa) ថា​លោក​មិន​មែន​ផ្ដាច់​ជំនួយ​ទាំង​ស្រុង​ទេ​។ ប៉ុន្តែ​លោក​ចង់​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លោក​បៃដិន​ដែល​សម្រុក​​ផ្ដល់​ជំនួយ​យោធា​ច្រើន​ពេក​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ