សូមបងប្អូនទាំងអស់ កាត់បន្ថយការទទួលទានអាហារផ្អាប់ ពីព្រោះអ្នកជំនាញយល់ថា វាអាចបង្កអោយកើតជំងឺមហារីកបាន ។
ឯកសារមួយរបស់មន្ទីរពេទ្យកាល់ម៉ែត បាននិយាយថា «ការបរិភោគអាហារផ្អាប់យូរមានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើមបេ និងសេ រួមបញ្ចូលគ្នាទៅទៀត។»

ដុំមហារីកសាច់ថ្លើម ភាគច្រើន គឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទសេ ប្រភេទបេ និងការពិសាគ្រឿងស្រវឹងច្រើន ហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (80-90%)។
ដូច្នេះ សូមបងប្អូននាំគ្នាកាត់បន្ថយការទទួលទានអាហារផ្អាប់ ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ