ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ឧស្ម័ន​​អុកស៊ីសែនស្លា.ប់​​មនុស្ស​​​ម្នាក់ របួស​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កម្មករ​បញ្ចូល​ និង​លក់​​ហ្គាស​​​​គ្រប់ប្រភេទ​​​បញ្ចូល​ខ្យល់​​​អុកស៊ីសែន និង​ថ្ម​ស្អុយ​ម្នាក់​បានស្លា.ប់​បាត់បង់ជីវិត​ភ្លាម​ៗ ​​និង​ម្នាក់​ទៀត​​​រង​របួស​​​ដោយសារ​ឧប្បត្តិហេតុ​ផ្ទុះ​​​​បំពង់​ខ្យល់​​ អុកស៊ីសែន​​​ ខណៈ​ពេល​កំពុង​បញ្ចូល​​ខ្យល់​អុកស៊ី​សែន​​ពីបំពង់​​ធំទៅបំពង់​តូចៗ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​មានឡើង​​នៅចំណុច​ផ្ទះលក់​​

រាជធានីភ្នំពេញ​​ ៖ ​​កម្មករ​បញ្ចូល​ និង​លក់​​ហ្គាស​​​​គ្រប់ប្រភេទ​​​បញ្ចូល​ខ្យល់​​​អុកស៊ីសែន និង​ថ្ម​ស្អុយ​ម្នាក់​បានស្លាប់​បាត់បង់ជីវិត​ភ្លាម​ៗ ​​និង​ម្នាក់​ទៀត​​​រង​របួស​​​ដោយសារ​ឧប្បត្តិហេតុ​ផ្ទុះ​​​​បំពង់​ខ្យល់​​អុកស៊ីសែន​​​ ខណៈ​ពេល​កំពុង​បញ្ចូល​​ខ្យល់​អុកស៊ី​សែន​​ពីបំពង់​​ធំទៅបំពង់​តូចៗ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​មានឡើង​​នៅចំណុច​ផ្ទះលក់​​ឧស្ម័ន​ខ្យល់​​គ្រប់​ប្រភេទ​​​​ ហ្គាស​ និងថ្មស្អុយ ​ដែល​មានទីតាំង​នៅ​ផ្ទះលេខ​​​៣៩០Eo មហាវិថី​ព្រះ​សីហនុ សង្កាត់​​អូ​ឡាំពិក ខណ្ឌ​ចំការមន ​កាលពី​វេលាម៉ោង​​១១​និង​​​​៤៥​នាទីថ្ងៃ​ត្រង់​ថ្ងៃ​​​​ទី​៩ កក្កដា ​២០១១​។

តាមប្រភពព័ត៌​មាន​​ពី​សមត្ថកិច្ច​នគរ​បាល​​​​មូលដ្ឋាន​​​បាន​ឱ្យ​ដឹង​ថា កម្មករ​ដែលស្លាប់​បាត់​បង់ជីវិត​​ក្នុង​ឧប្បត្តិ​ហេតុ​​​​គ្រោះថ្នាក់​​ផ្ទុះបំពង់​ឧស្ម័ន​អុកស៊ីសែន​​ខាងលើនេះ ឈ្មោះឌីណា ​​​ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ​​​មានទីលំនៅ​​បណ្តោះអាសន្ន​​នៅ​ផ្ទះកើត​ហេតុ ហើយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​​វែង​។ ឈ្មោះ​ឌីណា ​ស្លាប់ដោយ​​សារផ្ទុះ​​​បំពង់​​​ឧស្ម័ន​អុកស៊ីសែន ​ត្រូវ​ចំពោះ​ធ្លាយ​​ពោះ​​វៀន ស្លាប់​ភ្លាមៗ​គ្មាន​​​នរណា​​ជួយ​កើត​។

តាមប្រភពព័ត៌មាន​​ពីកម្មករ​​​ម្នាក់​​​ដែលរង​របួស​​ក្នុងហេតុ​ការណ៍​ផ្ទុះ​​នេះ​បាន​​បំភ្លឺ​ប្រាប់​​សមត្ថ​កិច្ច​ថា ​មុនពេល​កើតហេតុ​​​ រូបគេ​​​ និង​​​ឈ្មោះ​ឌីណា ​​រួម​ជាមួយ​កម្មករ​​បញ្ចូលហ្គាស​​ និង​ឧស្ម័ន​អុកស៊ី​សែន​នៅ​ផ្នែក​​​​ផ្សេងៗ​​​ទៀត​កំពុង​​ធ្វើការ​ងារ​​តាមជំនាញ​​រៀង​ខ្លួន ដែល​ថៅ​កែ​​បាន​បែង​ជេក​​ឱ្យធ្វើ ។ ​​ដោយឡែក​​ឈ្មោះ​ឌីណា  ​​ទទួលភារកិច្ច​​​ផ្ទេរខ្យល់​អុកស៊ីសែន​​​​ពីបំពង់​​​​ធំទៅ​បំពង់តូច​​​ ដើម្បី​​​យកទៅលក់​បន្ត​​ឱ្យ​ម៉ូយ ។ ​ខណៈ​ពេលនោះ​​ក៏ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ដោយចៃ​ដន្យ​​គឺ​​ផ្ទុះ​​​​បំពង់ឧស្ម័ន​​អុកស៊ីសែន​​ត្រូវ​ចំពោះធ្លាយ​ពោះវៀន​​​ស្លាប់យ៉ាង​​អាណោច​អាធ័ម​បំផុត ៕