ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃទី៨ កក្កដា ឧបាសក ពឹង ឈួន និងឧបាសិកា ហុង ឈីវ ព្រមទាំងបុត្រធីតា និងលោកវ៉ាន់ ណយ ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រឹក្សាក្រសួងមហាផ្ទៃនិងភរិយា ព្រមទាំងបុត្រធីតា បាននាំយកទៀនព្រះវស្សានៅវេរប្រគេនព្រះសង្ឃគង់នៅវត្តសមសាន្ត ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ទេយ្យទានដែលនាំយកទៅប្រគេននាឱកាសនោះមានទៀនវស្សា៣គូ អង្ករ២បាវ (១០០គីឡូក្រាម) សាដកចំនួន២២ ទឹកក្រូច៣កេស ទឹកបរិសុទ្ធ៣កេស និង១០យួរ ប្រេងម៉ាស៊ូត៣០លីត្រ មី៦កេសតូច ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ប៊ីចេង២ថង់ ស្ករស១០គីឡូក្រាម អំបិល១០ថង់តូច និងបច្ច័យ៧១មឺុនរៀល ហើយសម្រាប់លោកវ៉ាន់ ណយ មានបច្ច័យចំនួន៣.០៥៤.០០០រៀលផងដែរ ។
លោកវ៉ាន់ ណយ បានមានប្រសាសន៍សំណេះសំណាល ដោយពាំនាំនូវការនឹករលឹកនិងសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំង៣ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ។ លោកវ៉ាន់ ណយ បានក្រើនរំលឹកដល់ប្រជាការពារទាំងអស់ឱ្យចូលរួមកាន់តែសកម្មខ្លាំងក្លាថែមទៀតដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព ។ ចំណែកបងប្អូនប្រជាពលរដ្ឋទាំង២ភេទដែលគ្រប់អាយុបោះឆ្នោត ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់គ្នា ហើយសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ នៅក្នុងខែ មិថុនា ឆ្នាំ២០១២ និងអាណត្តិទី៥ របស់សភានៅឆ្នាំ២០១៣ ខាងមុខ។
ក្នុងឱកាសនោះដែរ លោកវា៉ន់ ណយ បានចែកជូនលោកតា លោកយាយចំនួន២២នាក់់ ក្នុងម្នាក់ៗទទួលបានកន្សែង១ និងថវិកា១០.០០០រៀល ៕
ចែករំលែកព័តមាននេះ