ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បទល្មើស​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០២៥​នេះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​ភាគច្រើន នៅ​តែ​ជា​ពលរដ្ឋ​ខ្មែរ ខណៈ​បរទេស​ហាក់​នៅ​ដដែល ។ បញ្ហា​គ្រឿង​ញៀ​.​ន​នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​កម្ពុជា​មិន​អាច​ដកថយ ឬ​បន្ធូរ​ដៃ​បាន​ឡើយ ។…

រឿង​បទល្មើស​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០២៥​នេះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​ភាគច្រើន នៅ​តែ​ជា​ពលរដ្ឋ​ខ្មែរ ខណៈ​បរទេស​ហាក់​នៅ​ដដែល ។ បញ្ហា​គ្រឿង​ញៀ​.​ន​នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​កម្ពុជា​មិន​អាច​ដកថយ ឬ​បន្ធូរ​ដៃ​បាន​ឡើយ ។

ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​សរុប​ចំនួន​១២.៧២៨ នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​នោះ ជនបរទេស​មាន​ត្រឹមតែ​២,៣៩ ភាគរយ​ទេ ពោល គឺ​ត្រឹម​ប្រមាណ​ជា​៣០០​នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចំនួន​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ គឺ​មាន​កំណើន​កើនឡើង​ប្រមាណ​ជា​៨,០៥​ភាគរយ ខណៈ​ដែល គ្រឿន​ញៀ​.​ន​ដែល​រឹបអូស មាន​ប្រមាណ​ជា​១,៤៦ តោន នៅ​ក្នុង​នោះ មាន​កញ្ឆា​ស្ងួត​៣៦៦​គីឡូក្រាម និង​ដើម​កញ្ឆា​ស្រស់​សរុប​១២.២១២ ដើម ។ ក្រៅពី​នោះ​សារធាតុ​ញៀ​.​ន​ដែល​រឹបអូស​ផ្សេង​ទៀត គឺ​មាន​កេ​តា​មីន​, អេ​ស្តា​ស៊ី​, ហេ​រ៉ូ​អ៊ី​ន​, មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​, មេ​តំ​ហ្វេ​តា​មីន​, និង​កូកាអ៊ីន​ជាដើម ។ មក​ដល់​ពេល​នេះ​គ្រឿង​ញៀ​.​ន គឺជា​មុខព្រួញ​ដ៏​សំខាន់​មួយ​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ដាក់​គោលដៅ​បង្ក្រាប ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ សកម្មភាព​ជួញដូរ និង​ការ​រត់ពន្ធ​គ្រឿង​ញៀ​.​ន គឺ​នៅ​តែ​កើនឡើង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិភាគ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​កំណត់​ត្រា​អំពី​ការ​ចាត់វិធានការ​លើ​គ្រឿង​ញៀ​.​ន​នេះ តែ​កើន​បែប​នេះ គឺ​វា​អាច​ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋភាព​ជា​ច្រើន ។ នៅ​ក្នុង​ចំណោម​ទិដ្ឋភាព​ទាំងនោះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ថា បញ្ហា​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា​វា​កាន់តែ​រីក​រាលដាល ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ សូមកុំ​មាន​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​ពេក ពីព្រោះ​កំណើន​នេះ​វា​អាច​បណ្តាល​មក​ពី​ការ​បន្ត​បង្កើន​សកម្មភាព​កាន់តែ​សកម្ម​ឡើង​បន្ថែម​ទៀត នៅ​ក្នុង​កិច្ចការ​បង្ក្រាប​គ្រឿង​ញៀ​.​ន ។ ទិដ្ឋភាព​ពេញ​មួយ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៥​នេះ ក៏​បង្ហាញ​ថា សមត្ថកិច្ច​កាន់តែ​បង្កើន​ការ​យកចិត្តទុកដាក់ បន្ថែម​ទៀត លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន ។ ដូច្នេះ​ហើយ​បានជា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​នេះ​ចេះ​តែ​កើន ។

ដោយឡែក ការ​បន្ត​រក​ឃើញ​ជនបរទេស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន ទោះបីជា​ភាគរយ​វា​តិច​ធៀប​នឹង​ចំនួន​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​សរុប​ក៏​ពិតមែន ប៉ុន្តែ​ចំនួន​នេះ​ក៏​ច្រើន​ដែរ ។ ដូច្នេះ​វា​បញ្ជាក់​ថា សមត្ថកិច្ច​នៅ​ក្នុងស្រុក គួរតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយនឹង​ប្រទេស​នានា ដើម្បី​បោសសម្អាត គ្រឿង​ញៀ​.​ន​មុន​ពេល​វា​មក​ដល់​កម្ពុជា ។ ការ​បង្ក្រាប​តែ​នៅ​ក្នុង​ប្រទេស​វា​មិន​អាច​ជោគជ័យ​បាន​ទេ ប្រសិនបើ​បរទេស​នៅ​តែ បន្ត​លួច​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​បន្ត​ទៀត​នោះ ។

សរុប​ទៅ កំណើន​នៃ​ការ​រក​ឃើញ​គ្រឿង​ញៀ​.​ន និង​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ពេល​នេះ វា គឺជា​សក្ខីកម្ម​ដ៏​ជាក់ស្តែង​ដែល​ទាមទារ​ឲ្យ​សង្គម​កម្ពុជា កាន់តែ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន ។

អ្នក​ដែល​ពាក់ព័ន្ធ​តាំងពី​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍​ជាតិ និង​អន្តរជាតិ គឺ​គួរតែ​បន្ត​ពង្រឹង​ការ​អប់រំ បង្កើន​ការ​យល់​ដឹង និង​បង្កើត​កម្មវិធី​ស្តារ​និង​ការពារ​គ្រឿង​ញៀ​.​ន ។ សូមកុំ​ដកថយ បញ្ហា​គ្រឿង​ញៀ​.​ន​នេះ វា​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​យ៉ាង​សកម្ម​ដល់​សុខមាលភាព​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ