ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ចេញ​បទបញ្ជា​យ៉ាង​តឹង​រឹងឲ្យ​បង្ក្រាប​បទល្មើស​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន​ឡាញ​មក​ដល់​ពេល​នេះ​ឃើញ​ថា សកម្មភាព គឺ​បាន​អនុវត្ត​ផុលផុស ដោយ​បាន​ចេញដំណើរ​បណ្តើ​ៗ ហើយ មន្ត្រី​ដែល​អស់បុណ្យ​សក្តិ​ក៏​ចេញ​បណ្តើរ​ៗ​ដែរ ។ ក្រោយ​ពេល​ដែល​បទបញ្ជា​នេះ​ចេញ​ឃើញ​ថា មនុស្ស​ប្រមាណ​ជា​ចូល​ខ្ទង់ពាន់​នាក់​ហើយ…

ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ចេញ​បទបញ្ជា​យ៉ាង​តឹង​រឹងឲ្យ​បង្ក្រាប​បទល្មើស​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន​ឡាញ​មក​ដល់​ពេល​នេះ​ឃើញ​ថា សកម្មភាព គឺ​បាន​អនុវត្ត​ផុលផុស ដោយ​បាន​ចេញដំណើរ​បណ្តើ​ៗ ហើយ មន្ត្រី​ដែល​អស់បុណ្យ​សក្តិ​ក៏​ចេញ​បណ្តើរ​ៗ​ដែរ ។

ក្រោយ​ពេល​ដែល​បទបញ្ជា​នេះ​ចេញ​ឃើញ​ថា មនុស្ស​ប្រមាណ​ជា​ចូល​ខ្ទង់ពាន់​នាក់​ហើយ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ និង​ក្រចេះ​។​ល​។ ជនសង្ស័យ​ដែល​ឃាត់​សរុប គឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ដោយ​គេ​ដឹង​ថា ភាគច្រើន គឺ​មាន​វៀតណាម ឥណ្ឌូ​នេ​ស៊ី ចិន ថៃ មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដេ​ស ព្រមទាំង​ខ្មែរ​យើង​ជាដើម ។

មក​ដល់​ពេល​មេ​ក្លោ​ង​នៃ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន ដែល​យក​កម្ពុជា​មក​ប្រឡាក់​ប្រលូក និង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាន់​សម័យនេះ នៅ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញមុខ​នៅឡើយ​ទេ ដោយ​បង្ហាញ​ត្រឹមតែ​ទីតាំង​សម្ភារៈ​ដែល​រឹបអូស និង​ទិដ្ឋភាព​ទូទៅ​ខ្លះ​ៗ​នៅ​ពេល​ដែល សមត្ថកិច្ច​ចុះ​បោសសម្អាត ។ ក្រោយ​ពេល​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​វិធានការ​ក្តៅ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​ក៏​មាន​សេចក្តីរាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​ដែល​អនុវត្ត​ច្បាប់​មួយ​ចំនួន​បាន​របូត​តំណែង​ដែរ ។

កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​ទៅ​នេះ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន ប្រកាស​ពី​ការ​សម្រេច​ផ្អាក​មុខងារ​ជា​បណ្តោះ​អាស​ន្ត​លោក គ្រី សីហា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិសាត់ ដោយ​យោង​តាម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា ។ នៅ​ក្នុង​លិខិត​នោះ បាន​បញ្ជាក់​ថា ការ​ផ្អាក​នេះ គឺ​ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុម​អធិការកិច្ច និង​ស្ថា​ប័​បន​មាន​សមត្ថកិច្ច​ធ្វើកា​រសើប​អង្កេត​ស្រាវជ្រាវ​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​រំ​លោ​.​ភ​បំពាន​ក្នុង​ការ​ដោះ​លែង​ជនល្មើស ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្តង ។

ក្រៅពី​នោះ ព្រះមហាក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់​ដាក់​វិន័យ​ដោយ​បណ្តេញ លោក សុច សុ​ផា​ន់​ណា​រ៉ា ចេញពី​ក្រប​ខណ្ឌ​ព្រះរាជអាជ្ញា​នៃ​ក្រសួងយុត្តិធម៌​ដែរ ។ មូលហេតុ​មិន​បាន​បញ្ជាក់​ច្បាស់លាស់ ពី​ការ​សម្រេចចិត្ត​នេះ​ទេ ប៉ុន្តែ​រឿង​នេះ​កើតឡើង​នៅ​ពេល​ដែល​បទបញ្ជា​ក្តៅ ត្រូវ​បាន​បញ្ចេញ​ប្រឆាំង​នឹង​បទ​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន​ឡាញ ។

ក្រៅពី​នោះ​ក៏​អាច​នឹង​មាន​មន្ត្រី​សមត្ថកិច្ច និង​កងកម្លាំង​ផង​ដែរ ខណៈ​ដែល​តាម​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ដែល​បាន​បែកធ្លាយ​ថ្មី​ៗ​នេះ​បាន​សង្កត់ធ្ងន់​ហើយ​ថា នរណា​ក៏​ដោយ​ដែល​រារាំង ឬ​រាំងស្ទះ​ដំណើរការ​បង្ក្រាប និង​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​នេះ​នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ។

សូម​បញ្ឈប់​ការ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ជា​បន្ទាន់ ខណៈ​ដែល​គេ​ដឹង​ថា​ម្ចាស់​ទីតាំង និង​សម្បុក​នៃ​ក្រុម​នេះ​ជា​ទូទៅ​មិនមែន​ជា​អ្នក​ធម្មតា​ឡើយ ពីព្រោះ​ថា អ្នក​ធម្មតា​ឯណា​មានសម្បត្តិ មាន​លុយ​ដល់​ទៅ​សាងសង់​អគារ​ធំ​ៗ​សម្រាប់​ឧ​ក្រិ​.​ដ្ឋ​ជន​ទាំងនេះ ។
ក្រៅពី​បន្ត​វែកមុខ​លើ​ឧក្រិដ្ឋជន​ហើយ​នោះ អ្នក​អនុវត្ត​ច្បាប់​ក៏​សូម​វែកមុខ​រក​ឲ្យ​ឃើញ​នរណា​ជា​មេ​ក្លោ​ង​ពិតប្រាកដ ដើម្បី​នាំ​ពួក​គេ​យក​មក​ទទួលទោស​តាម​ច្បាប់ ហើយ​សម្រាប់​អ្នក​ដែល​មិនដឹង​អី​ដែល​ត្រូវ​គេ​បោក ឬ​អន្ទង​មក​បម្រើ​ការ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​ក៏​សិក្សា​ពិនិត្យ​ដោះស្រាយ​សម្រួល​តាម​និ​តិ​វិធី​ច្បាប់ ដើម្បី​អាច​អោយ​ពួក​គេ​វិល​មក​ជីវភាព​ធម្មតា​វិញ ។

នៅ​ក្នុង​ចំណោម​អ្នក​ដែល​ឃាត់ ខ្លួន​ទាំងនោះ​មេ​ក្លោ​ង​ពិតប្រាកដ គឺ​មិន​ច្រើន​ទេ ក្រៅពី​នោះ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​គេ​បញ្ជា​តាម​ជំនាញ​តាម​បទ​ពិសោធន៍​របស់​គេ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក៏​សូម​ប្រុង​ប្រយ័ត្ន ហើយ​ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​ផង​ដែរ គឺ​ក្រុម​ជន​ខិល​ខូ​ល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លាងខ្លួន​ពី​មេ​ក្លោ​ង​ដែល​ទទួលខុសត្រូវ​ពេញទី​មក​ជា​អ្នកបម្រើ​ការ ហើយ​យក​ករណី​នេះ​ទៅ​ទម្លាក់​កំហុស​ដល់​អ្នក​ស្លូតត្រង់ ដែល​គ្នា​ធ្វើការ​ត្រឹមតែ​ដូច​ប្រាក់ខែ ដើម្បី​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ