ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​មក​ពី​បញ្ហា​ទាំងនេះ ទើប​អ្នក​គេង​មិន​លក់​ពេល​យប់

1 ថ្ងៃ មុន

រាង​កាយ​របស់​យើង​ត្រូវ​បាន​កំណត់​ឱ្យ​គេង​នៅ​ពេល​យប់​ដោយ​ផ្អែក​លើ​ដំណើរការ​ស្មុគស្មាញ ដែល​គេ​ស្គាល់​ថា​ជា​នាឡិកា​ធម្មជាតិ​។ ទោះបីជា​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​នាឡិកា​ធម្មជាតិ​នៅ​ក្នុង​រាង​កាយ​ក៏​ដោយ ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​មាន​បញ្ហា​ដំណេក​ដែរ ដោយសារ​តែ​មូលហេតុ​ជា​ច្រើន ដែល​ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​មូលហេតុ​៤​ធំ​ៗ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​។ ១. អ្នក​ព្រួយបារម្ភ…

រាង​កាយ​របស់​យើង​ត្រូវ​បាន​កំណត់​ឱ្យ​គេង​នៅ​ពេល​យប់​ដោយ​ផ្អែក​លើ​ដំណើរការ​ស្មុគស្មាញ ដែល​គេ​ស្គាល់​ថា​ជា​នាឡិកា​ធម្មជាតិ​។ ទោះបីជា​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​នាឡិកា​ធម្មជាតិ​នៅ​ក្នុង​រាង​កាយ​ក៏​ដោយ ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​មាន​បញ្ហា​ដំណេក​ដែរ ដោយសារ​តែ​មូលហេតុ​ជា​ច្រើន ដែល​ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​មូលហេតុ​៤​ធំ​ៗ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​។

១. អ្នក​ព្រួយបារម្ភ

អារម្មណ៍​ថប់​បារម្ភ​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក និង​រារាំង​អ្នក​ពី​ការ​សម្រាក​ពេល​យប់​បាន​ល្អ​។ ទោះបីជា​អ្នក​គេង​លក់​ស្រួល​ក៏​ដោយ ក៏​អ្នក​ប្រហែលជា​មិន​អាច​សម្រាក​បាន​ដែរ​។ ការ​បោះបង់​ចោល​គំនិត​ថប់​បារម្ភ និង​ការ​ព្រួយបារម្ភ​របស់​អ្នក គឺជា​តម្រូវការ​ចម្បង​ក្នុង​ការ​គេង​លក់​ស្រួល​។

២. បរិយាកាស​គេង​របស់​អ្នក​មិន​អំណោយផល

របៀប​ដែល​អ្នក​ដាក់​គ្រែ​របស់​អ្នក និង ការ​រៀបចំ​បន្ទប់​គេង គឺ​មាន​ទំនាក់ទំនង​ខ្លាំង​ទៅ​នឹង​គុណភាព​នៃ​ការ​គេង​របស់​អ្នក​។ អ្នក​ទំនងជា​ងងុយគេង​នៅ​ពេល​ដែល​បន្ទប់​គេង​រៀបចំ​បាន​ត្រឹមត្រូវ ភ្លើង​ត្រូវ​បាន​បិទ ហើយ​សីតុណ្ហភាព​ក្នុង​បន្ទប់​គឺ​អំណោយផល​។

៣. ទម្លាប់​នៃ​ការ​ញ៉ាំ

ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នឹង​រំខាន​ដំណេក​របស់​អ្នក ព្រោះ​រាង​កាយ​របស់​អ្នក​នឹង​បំប្លែង​វា​ទៅ​ជា​ថាមពល​។ ការ​ញ៉ាំ​យឺត​ក៏​មិនមែន​ជា​គំនិតល្អ​ដែរ ព្រោះ​អ្នក​ក៏​អាច​នៅ​ភ្ញាក់​ដែរ​ដោយសារ​ការ​មិន​រំលាយ​អាហារ​។

៤. មាន​បញ្ហា​ដំណេក

ពេល​ខ្លះ វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ វា​អាច​ជា​ការ​គេង​ស្រមុក ឬ គេង​មិន​លក់ (Insomnia) ហើយ​ក្នុង​ករណី​នេះ អ្នក​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ដោះស្រាយ​ល្អ​ជាង​ការ​នៅ​សម្ងំ​មិន​ទៅ​ព្យាបាល​ដោយ​អ្នកជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ