ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ជំរុញ Messi ឱ្យ​ចាក​ចេញពី Inter Miami ក្រោយ​ចាញ់ PSG ធ្លាក់​ចេញពី​ពាន Club World Cup

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បណ្តា​អ្នកគាំទ្រ​កីឡាករ Lionel Messi បាន​ជំរុញ​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ឱ្យ​ចាក​ចេញពី​ក្លិប Inter Miami ក្រោយ​រង​ការ​អាម៉ាស់​ក្នុង​ការ​ប្រកួត​ចាញ់​ក្រុម…

សហរដ្ឋអាមេរិក ៖ បណ្តា​អ្នកគាំទ្រ​កីឡាករ Lionel Messi បាន​ជំរុញ​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ឱ្យ​ចាក​ចេញពី​ក្លិប Inter Miami ក្រោយ​រង​ការ​អាម៉ាស់​ក្នុង​ការ​ប្រកួត​ចាញ់​ក្រុម Paris Saint-Germain ដែល​ជា​អតីត​ក្រុម​របស់​ខ្លួន​ធ្លាប់​ប្រកប​អាជីព ដោយ​លទ្ធផល ៤​ទល់​នឹង​០ ធ្លាក់​ចេញពី​ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០២៥ ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

ក្រុម​សេដ្ឋី​បារាំង PSG ចាយ​ពេល​ត្រឹម​វគ្គ​ទី​១ ដើម្បី​សម្រេច​បាន​៤​គ្រាប់​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ទឹកដី​អា​មេ​រិ​ក Inter Miami កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥​។ ក្រោយ​ការ​បរាជ័យ​នេះ ប្រភព​ពី​គេហទំព័រ goal.com បាន​ស្រង់​ការ​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​របស់​អ្នកគាំទ្រ Messi ជា​ច្រើន​បាន​ជំរុញ និង​ដាក់​សម្ពាធ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ឱ្យ​ចាក​ចេញពី​ក្លិប Inter Miami​ ព្រោះមិនចង់ឃើញកីឡាករនៅក្នុងបេះដូងពួកគេរងភាពអាម៉ាស់បែបនេះទៀតទេ ។

អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​លើ​បណ្តាញ​សង្គម X ដូច្នេះ​ថា «Messi សូម​ធ្វើ​ដើម្បី​អ្នកគាំទ្រ​អ្នក សូម​ចាក​ចេញពី​ក្លិប Inter Miami មុន​ពេល​រដូវ​កាល​ថ្មី​ចូល​មក​ដល់​»​។ អ្នកគាំទ្រ​ម្នាក់​ទៀត ក៏​បាន​សរសេរ​ថា «​ខ្ញុំ​មិន​យល់​សោះ​ហេតុ​អ្វី Messi នៅ​តែ​ចង់​លេង​ឱ្យ​ក្រុម​នេះ ទាំង​ការ​ប្រយុទ្ធ និង​ការពារ Messi កំពុង​លេង​ជាមួយ​កីឡាករ​បាល់ទាត់​ដែល​គ្មាន​សមត្ថភាព​។ ខ្ញុំ​គិត​ថា​គាត់​ខ្វល់​តែ​ពី​របៀប​រស់នៅ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី (Miami) ជាង​ខ្វល់​អំពី​បាល់ទាត់​ឥឡូវនេះ​»​។ ម្នាក់​ទៀត ក៏​បាន​សរសេរ​ថា «Messi មិន​សម​នឹង​ទទួល​បាន​ភាព​អាម៉ាស់​បែប​នេះ​ពី PSG ទេ​។ Beckham អ្នក​ប្រាកដជា​នឹង​ត្រូវ​សង​សម្រាប់​រឿង​នេះ​»​។

ជ័យជម្នះ​របស់ PSG ជួយ​ពួក​គេ​ឡើង​ទៅ​តទល់​ជាមួយ​ក្រុម Bayern Munich នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោ​ហង​១១:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​) ដ្បិត​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់​មួយ​នេះ បាន​ទម្លាក់​ក្រុម​ពី​ប្រេ​ស៊ី​ល Flamengo ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ តាម​រយៈ​លទ្ធផល ៤​ទល់​នឹង​២៕ ប្រភព ៖ goal.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ