ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​​២​នាក់​​ដែល​តវ៉ា​​រឿង​ថៃ​បិទ​ច្រក​​ត្រូវ​បាន​ដោះ​​លែង​

28 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ពិការ​ដៃ​ម្ខាង​ និង​ស្ត្រី​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បាន​បញ្ជូន​តាម​រថយន្ត​ដឹក​ពលករ​ខុសច្បាប់​២​គ្រឿង ជាមួយ​ពលករ​ចំនួន​៥១​នាក់ មក​ប្រគល់​ឱ្យ​សមត្ថ កិច្ច​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ពិការ​ដៃ​ម្ខាង​ និង​ស្ត្រី​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បាន​បញ្ជូន​តាម​រថយន្ត​ដឹក​ពលករ​ខុសច្បាប់​២​គ្រឿង ជាមួយ​ពលករ​ចំនួន​៥១​នាក់ មក​ប្រគល់​ឱ្យ​សមត្ថ កិច្ច​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​នៅ​ពេល​ដែល​ភាគី​ថៃ​បិទ​ច្រកព្រំដែន ​មិន​ឱ្យ​ចូល​មក​កម្ពុជា​ពេល​គាត់​មាន​បំណង​ចង់​ចូល​មក​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​បាន​ធ្វើការ​តវ៉ា​មួយ​នៅ​ច្រក​ទ្វារ​ព្រំដែន​ថៃ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជាង​១០០​នាក់​ទៀត ដែល​ចាំ​តាំងពី​ព្រឹក​ដល់​យប់ នៅ​តែ​មិន​បើក​ច្រក​ទ្វារ​ឱ្យ​ឆ្លង​ចូល​មក​កម្ពុជា ។ ដោយសារ​ការ​ស្រែក​តវ៉ា​នោះ​ហើយ ទើប​ពួក​គាត់​ទាំង​២ ត្រូវ​ខាង​ថៃ​ចាប់ និង​ចោទ​ថា​បាន​នាំ​មនុស្ស​ទៅ​សុំទាន​លើ​ដី​ថៃ និង​ផាកពិន័យ​អស់ ៤០០០​បាត ។

ពេល​ស្ត្រី​ពិការ​ដៃ និង​ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​នោះ ឃើញ​វត្តមាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​ទទួល​ហើយ​មិន​បាន​ផ្តល់​ព័ត៌មាន​ជូន​ជាក់លាក់ តើ​សមត្ថ កិច្ច​ថៃ​ចាប់​មូលហេតុ​អ្វី​នោះ​ទេ ។

ដឹង​ព័ត៌មាន​ខ្លះ​ៗ​នៅ​ពេល​ភាគី​ថៃ​បិទ​ព្រំដែន​វេលា​ម៉ោង​៨​ព្រឹក កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ ហើយ​កម្ពុជា​-​ថៃ បាន​ពិភាក្សា​និង​សម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​ក្នុង​ទឹកដី​ថៃ​ច្រក​ខ្ល​ង​លឹ​ក​ចូល​មក​កម្ពុជា ចាប់ពី​វេលា​ម៉ោង​៥​ដល់​៨​យប់ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៦.០០០​នាក់ និង​រថយន្ត​ជាង​៣០០​គ្រឿង ហើយ​ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​មក​កម្ពុជា នៅ​ពេល​ដែល​ស្ត្រី​ទាំង​២​បាន​តវ៉ា​ប៉ង​សម្រុក​ចេញ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ទម្រាំ​បាន​ដោះ​លែង​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ