ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​យប់​មិញ​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​បណ្ដា​ល​ឱ្យ​ស្លា.ប់​២នាក់

13 ម៉ោង មុន

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ​ ​អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​វាយ​ប្រហារ​​​មក​លើ​ខ្លួន​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​លែង​សូវ​​មាន​សង្ឃឹម​ថា​​សង្គ្រាម​​អាច​នឹង​បិទ​បញ្ចប់​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​​​។ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​អាវុធ​​​សរុប​៥៣៧​​គ្រឿង​។ ក្នុង​នោះ​ដ្រូន​​ពិត​ និង​ដ្រូន​បញ្ឆោត​៤៧៧​គ្រឿង​ និង​មីស៊ីល​៦០​គ្រាប់​។ ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​​ថា​ពួក​គេ​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​​២៤៩​គ្រឿង​។ រីឯ​​​២២៦​គ្រឿង​ទៀត​ហោះ​វង្វេង​វង្វាន់​គ្មាន​ទិស​ដៅ​ពិត​ប្រាកដ​បន្ទាប់​ពី​ត្រូវ​អគ្គិស​នី​ឆក់​។ មូល​ហេតុ​ដែល​​គេ​​​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ដែន​អាកាស​ដ៏​ធំ​បំផុត​ព្រោះរុស្ស៊ី​ប្រើ​ប្រាស់​មីស៊ីល​ច្រើន​ប្រភេទ​…

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ​ ​អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​វាយ​ប្រហារ​​​មក​លើ​ខ្លួន​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​លែង​សូវ​​មាន​សង្ឃឹម​ថា​​សង្គ្រាម​​អាច​នឹង​បិទ​បញ្ចប់​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​​​។ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​អាវុធ​​​សរុប​៥៣៧​​គ្រឿង​។ ក្នុង​នោះ​ដ្រូន​​ពិត​ និង​ដ្រូន​បញ្ឆោត​៤៧៧​គ្រឿង​ និង​មីស៊ីល​៦០​គ្រាប់​។ ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​​ថា​ពួក​គេ​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​​២៤៩​គ្រឿង​។ រីឯ​​​២២៦​គ្រឿង​ទៀត​ហោះ​វង្វេង​វង្វាន់​គ្មាន​ទិស​ដៅ​ពិត​ប្រាកដ​បន្ទាប់​ពី​ត្រូវ​អគ្គិស​នី​ឆក់​។

មូល​ហេតុ​ដែល​​គេ​​​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ដែន​អាកាស​ដ៏​ធំ​បំផុត​ព្រោះរុស្ស៊ី​ប្រើ​ប្រាស់​មីស៊ីល​ច្រើន​ប្រភេទ​ និង​ប្រើ​ប្រាស់​ដ្រូន​ក៏​ច្រើនផង​ដែរ​​។ នេះ​បើ​​យោង​​តាម​លោក​យូរី អ៊ីណាត (Yuiy Ihnat) ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​​នៃ​កង​ទ័ព​អា​កាស​អ៊ុយ​ក្រែន​។ រុស្ស៊ី​ដាក់​ផែន​ការ​វាយ​ទី​តាំង​ជា​ច្រើន​កន្លែង​រួម​ទាំង​អ៊ុយ​ក្រែន​ភាគ​ខាង​លិច​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​សមរ​ភូមិ​មុខ​។​

ប៉ូឡូញ និង​ក្រុម​សម្ព័ន្ធ​មិត្ត​​បាន​​ចល័ត​យន្តហោះ​ចម្បាំង​របស់​ខ្លួនទាំង​ប្រញាប់​ប្រញាល់​​ដើម្បី​កា​រពារ​សុវត្ថិ​ភាព​ដែន​អាកាស​​របស់​ខ្លួន​។ ​នៅ​តំបន់​ខឺសុន​ ដ្រូន​របស់​រុស្ស៊ី​បាញ់​ប្រហារ​ស្លាប់​ជន​ស៊ីវិល​ម្នាក់​។ ចំណែក​នៅ​តំបន់​ខា​គីវ ដ្រូន​របស់​រុស្ស៊ី​ហោះ​ទៅ​បុក​ឡាន​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ម្នាក់​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អភិ​បាល​តំបន់​ទាំង​ពីរ​។ ​

នៅ​ទី​ក្រុង​ឆឺខាស៊ី (Cherkasy) មនុស្ស​៦​នាក់រង​របួស​។ ក្នុង​នោះ​មាន​កុមារ​ម្នាក់​។ ចំណែក​នៅ​តំបន់​ល្វីវ (Lviv) ដែល​ស្ថិត​នៅ​ចុង​ប៉ូច​ខាង​លិច​អ៊ុយ​ក្រែន។​ ដ្រូន​មួយ​គ្រឿង​បាញ់​ផ្ដាច់​​​ភ្លើង​អគ្គិស​នី​​បណ្ដាល​ឱ្យ​​​ឆេះ​រោង​ចក្រ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ទី​ក្រុង​ដ្រូ​ហូ​ប៊ីច (Drohobych)។ ​យន្ត​ហោះ​អែហ្វ​១៦ (F-16) ១​គ្រឿង​របស់អ៊ុយក្រែន​​ដែល​ជា​ជំនួយ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​ធ្លាក់​នៅ​ពេល​បាញ់​គ្នា​ជា​មួយ​​ក្រុម​បច្ចា​មិត្ត​​​នៅ​លើ​អាកាស​។ អាកាស​យានិក​ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។

រុស្ស៊ី​ក៏​ទទួល​រង​ការ​វាយ​ប្រហារ​ពី​អ៊ុយ​ក្រែន​ផង​ដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​អះ​អាង​ថា​យោធា​របស់​ខ្លួន​បាញ់​ធ្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​បី​គ្រឿង​​កាល​ពី​យប់​មិញ​។ អ៊ុយ​ក្រែន​ក៏​វាយ​ប្រហារ​ទី​ក្រុ​ងប្រ៊ីយ៉ង់​នៅ​រុស្ស៊ី​ខាង​លិច​បណ្ដាល​ឱ្យ​របួស​មនុស្ស​២​នាក់​។ រុស្ស៊ី​បាញ់​ធ្លាក់​ដ្រូន​៧​គ្រឿង​ដែល​ហោះ​ទៅ​វាយ​ប្រហារ​តំបន់​នោះ​។ ដំណាល​គ្នា​នោះ កង​ទ័ព​រុស្ស៊ី​​វាយ​យក​បាន​ភូមិ​​​​ណូវ៉ូ​យូ​ក្រេន​កា (Novoukrainka) នៅ​តំបន់​ដូញែត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ