ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ៗ​ត្រូវ​ដឹង​ឱ្យ​ហើយ ! ៤​យ៉ាង​ដែល​អ្នក​មិន​គួរ Makeup រាល់ថ្ងៃ

8 ម៉ោង មុន

ការ​ផាត់មុខ ឬ Makeup គឺជា​ទម្លាប់​របស់​មិត្ត​នារី​នៅ​ពេល​ទៅ​ណា​មក​ណា ហើយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ តែ​អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា វា​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក​ឡើយ​។ ដើម្បី​សុខភាព​របស់​អ្នក​ទាំងមូល អ្នក​មិន​គួរ​ធ្វើការ​ផាត់មុខ​រៀងរាល់ថ្ងៃ​ឡើយ​។ ១….

ការ​ផាត់មុខ ឬ Makeup គឺជា​ទម្លាប់​របស់​មិត្ត​នារី​នៅ​ពេល​ទៅ​ណា​មក​ណា ហើយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ តែ​អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា វា​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក​ឡើយ​។ ដើម្បី​សុខភាព​របស់​អ្នក​ទាំងមូល អ្នក​មិន​គួរ​ធ្វើការ​ផាត់មុខ​រៀងរាល់ថ្ងៃ​ឡើយ​។

១. វា​ស្ទះ​រន្ធ​ញើស​របស់​អ្នក

ការ​តុបតែង​គ្រឿងសម្អាង​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​ស្ទះ​រន្ធ​ញើស​លើ​មុខ​របស់​អ្នក ដែល​អាច​នាំ​ឱ្យ​កើត​មុន ស្នាម​មុន និង​ស្នាម​មុខ​ផ្សេង​ទៀត​។ ពេល​ខ្លះ អ្នក​ត្រូវ​ឱ្យ​ស្បែក​របស់​អ្នក​ដកដង្ហើម​ខ្លះ​ផង​។

២. វា​អាច​បណ្តាល​ឱ្យ​ចាស់​មុន​អាយុ

ការ​តុបតែង​មុខ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​សឹក​រិច​រិល​។ ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​មុន​ពេល​ផាត់មុខ ហើយ​ដើរ​ក្រោម​ពន្លឺ​ថ្ងៃ នោះ​នឹង​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ស្បែក​មុខ​របស់​អ្នក​ជាក់​ជា​មិន​ខាន​។

៣. ការ​តុបតែង​មុខ​នាំ​ឱ្យ​មានការ​ឆ្លង​មេរោគ​នៅ​ភ្នែក

ស្បែក​នៅ​ជុំវិញ​ភ្នែក​របស់​អ្នក គឺជា​ផ្នែក​មួយ​ដ៏​រសើប​បំផុត​នៃ​មុខ​របស់​អ្នក ហើយ​វា​ឆ្លងកាត់​ភាព​តានតឹង​បំផុត​ក្នុងអំឡុងពេល​តុបតែង​មុខ​ជាមួយនឹង concealers, mascaras, eyeshadow និង eyeliner ជាដើម​។ វត្ថុ​ទាំងនេះ​អាច​បណ្តាល​ឱ្យ​មានការ​ឆ្លង​មេរោគ​ភ្នែក​ធ្ងន់ធ្ងរ​។

៤. វា​អាច​បណ្តាល​ឱ្យ​កើត​មុន

ការ​តុបតែង​គ្រឿងសម្អាង​ជា​រៀងរាល់ថ្ងៃ​អាច​បង្ក​ឱ្យ​កើត​មុន ព្រោះ​វា​ស្ទះ​រន្ធ​ញើស​របស់​អ្នក ហើយ​នាំ​ឱ្យ​កើត​មុន​។ ប្រសិនបើ​ស្បែក​របស់​អ្នក​ងាយ​នឹង​កើត​មុន ការ​តុបតែង​មុខ​ធ្វើ​ឱ្យ​កាន់តែ​មាន​ស្ថានភាព​អាក្រក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ