ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​មើល​ប្តី​ភ្ជួរស្រែ​ឃើញ​រណ្តៅ​ដី​ថ្មី រាយ​​ការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​កាយ​ឃើញ​វ៉ា​លី​សមួយ​ច្រក​សាកស.ព​

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាល ពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ចំណុច​វាលស្រែ ខាងត្បូង​បឹង​ឈូក ភូមិ​ស្នូល​ទ្រេត…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាល ពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ចំណុច​វាលស្រែ ខាងត្បូង​បឹង​ឈូក ភូមិ​ស្នូល​ទ្រេត ឃុំ​អូ​បី​ជាន់ ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ​ប្រធាន​ភូមិ បាន​ជិះ​ម៉ូតូ​ទៅ​មើល​ប្តី​ភ្ជួរស្រែ​ដោយ​ត្រាក់ទ័​រ ខណៈ​ពេល​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ប្រទះ​ឃើញ​រណ្តៅ​ដី​ថ្មី​ៗ​មួយ ទើប​កើត ការ​សង្ស័យ​ហើយ​បាន​រៀបរាប់​ប្រាប់​ប្តី ហើយ​ប្តី​ក៏​បាន​យក​រឿង​នេះ​រាយការណ៍​ជូន​ទៅ​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​ភ្លាម​ៗ​ដែរ ។

លុះ​បន្ទាប់​មក​គេ​ក៏​បានឃើញ​កម្លាំង​សមត្ត​កិច្ច​គ្រប់​ជំនាញ ថ្នាក់​ក្រុង ខេត្ត​មាន​ទាំង​មន្ត្រី​គ្រូពេទ្យ និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ជីក​កាប់​កាយ​រណ្តៅ​ដី​នោះ ដោយ​ឃើញ​មាន​វ៉ា​លី​ស​ខ្មៅ​មួយ និង​មាន​ក្លិនស្អុយ​​អាសោចិ៍ជាក្លិន​សាកសព ។

សេចក្តី​រាយ​ការ​បន្ត​ថា នៅ​ពេល​សមត្ត​កិច្ច​កាយ​ដី​រណ្តៅ​ប្រទះ​ឃើញ​វ៉ា​លី​ស​នោះ​ភ្លាម គណៈកម្មការ​រួម​ក៏​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​វ៉ា​លី​ស ស្រាប់តែ​ឃើញ​សាកសព​មនុស្ស​ប្រុស​ម្នាក់ អាយុ​ប្រហែល​៣០ ឆ្នាំ សង្ស័យ​ជា​ជនបរទេស ដោយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ តែ​សមត្ត​កិច្ច​សង្ស័យ​ជា​អំពើ​ឃាតកម្ម ។

ហេតុ​ការ​ខាងលើ​នេះ​មាន​ប្រជា​កសិករ​ធ្វើស្រែ​ចំការ​នៅ​ក្បែរ​នោះ បាន​ភ្ញាក់ផ្អើល​និង​នាំ​គ្នា​បម្រុង​ទៅ​មើល តែ​ត្រូវ​បាន ការ​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ជិត ។ ដោយ​ទុក​ពេល​ឲ្យ​សមត្ត​កិច្ច​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ