ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំង​ណា​គម្រប​ហ្នឹង​មែន! ២​នាក់​ប្ដី​ប្រពន្ធ​ដឹក​គ្នា​លួច​មួក​សុ​វត្ថិភាព​នៅ​កន្លែង​លក់ ​ត្រូវ​ម្ចាស់​ឃើញ​ទាន់ផ្អើល

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពាក្យចាស់​លោក​ពោល​ថា​«​ឆ្នាំង​ណា​គម្រប​ហ្នឹង​» ពិតជា​មិន​ខុស​ឡើយ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​មានចិត្ត​គំនិត​ជា​ចោរ​ដូច​គ្នា ហើយ​បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ដឹក​គ្នា​ចេញ​ដើរ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ ពេល​ទៅ​ដល់​កន្លែង​លក់​មួក​សុ​វត្តិភាព​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ឆ្លៀតពេល​ម្ចាស់​មិន​នៅ​ជិត​ រវល់​តែ​ប៉ះ​កង់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​ចិញ្ចើ​ម​ផ្លូវ​ម្ខាង​ទៀត គ្មាន​អ្នក​នៅ​ចាំ​កន្លែង…

រាជធានី​ភ្នំពេញ​៖ ពាក្យចាស់​លោក​ពោល​ថា​«​ឆ្នាំង​ណា​គម្រប​ហ្នឹង​» ពិតជា​មិន​ខុស​ឡើយ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​មានចិត្ត​គំនិត​ជា​ចោរ​ដូច​គ្នា ហើយ​បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ដឹក​គ្នា​ចេញ​ដើរ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ ពេល​ទៅ​ដល់​កន្លែង​លក់​មួក​សុ​វត្តិភាព​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ឆ្លៀតពេល​ម្ចាស់​មិន​នៅ​ជិត​ រវល់​តែ​ប៉ះ​កង់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​ចិញ្ចើ​ម​ផ្លូវ​ម្ខាង​ទៀត គ្មាន​អ្នក​នៅ​ចាំ​កន្លែង ចោរ​ញី​ឈ្មោល​ខាងលើ ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​មួក​សុវត្ថិភាព​ជាង​១០​មួក​ដាក់​លើ​ម៉ូតូ​កង់​បី​រួច​ជិះ​គេចខ្លួន ។ ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍ ដោយ​ម្ចាស់​ឃើញ​ទាន់ ក៏​បានរ​ត់ទៅ​ស្ទាក់​ចាប់​បាន​ទាំង​២​នាក់ រួច​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូ គី​ម៉ិច ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ប្ដី​ឈ្មោះ​វ៉ិ​ត ពៅ អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់ និង​ប្រពន្ធ​ឈ្មោះ​មាស កន្និកា អាយុ​៤០​ឆ្នាំ មុ​របរ​រើស​អេ​ត​ចាយ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1II-4621 ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​កឹ​ម រតនា ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រីឯ​មួក​សុវត្ថិភាព​ដែល​ត្រូវ​ជនសង្ស័យ​លួច ហើយ​ដកហូត​បាន​មក​វិញ​នោះ​មាន​ចំនួន​១៤​មួក ។

គាត់​បាន​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ព​ណ៍​ត្រួយ​ចេក សណ្ដោង​កន្ទុយ​រឺ​៉​ម៉ក​ក្រហម ពាក់​ស្លា​លេខ​ភ្នំពេញ​1FO-2410 ដឹក​មួក​សុវត្ថិភាព​ធ្វើ​ដំណើរ​ចេញពីផ្ទះ​នៅ​ម្ដុំ​វត្ត​ស្លែង ទៅ​ដាក់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ត្រង់​កើតហេតុ​ខាងលើ ។ លុះ​ពេល​ទៅ​ដល់​គាត់​បាន​លើក​មួក​សុវត្ថិភាព​ចេញពី​រ៉ឺ​ម៉ក​រៀបចំ​ដាក់​លក់ ចៃដន្យ​ពេល​នោះ​រ៉ឺ​ម៉ក​គាត់​ក៏​បែក​កង់​ទៀត ហើយ​បន្ទាប់​ពី​រៀបចំ​ដាក់​មួក​សុវត្ថិភាព​ដាក់​កន្លែង​លក់​រួចរាល់ គាត់​ក៏​បាន​យក​រ៉ឺ​ម៉ក​ទៅ​ប៉ះ​នៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត ដែល​ស្ថិត​នៅ​ឆ្ងាយ​បន្តិច​ទល់មុខ​កន្លែង​លក់​នោះ​ដែរ ។

លោក​កឹ​ម រតនា បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយសារ​តែ​គាត់​ម្នាក់ឯង​ទើប​គ្មាន​អ្នក​នៅ​ចាំ​កន្លែង​លក់​នោះ​ទេ ប៉ុន្តែ​គាត់​មើល​ជាង​ប៉ះ​កង់​រ៉ឺ​ម៉ក​បណ្ដើរ និង​ក្រ​ឡែក​មើល​កន្លែង​លក់​បណ្ដើរ ហើយ​បន្តិច​ក្រោយមក ក៏​ឃើញ​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នោះ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ទៅ​ឈប់​ជិត​កន្លែង​លក់​របស់​គាត់ ។ ពេល​ឃើញ​មុន​ដំបូង ​គាត់​មិនដឹង​ថា​ជា​ចោរ​នោះ​ទេ គឺ​នឹក​ស្មានថា​ជា​អ្នក​ដែល​ទៅ​រក​ទិញ​មួក​ប៉ុណ្ណោះ ហើយ​គាត់​ក៏​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ដើម្បី​សួរនាំ​និង​លក់​ឲ្យ ។ ប៉ុន្តែ​ខណៈ​ដើរ​បាន​បន្តិច ស្រាប់តែ​ឃើញ​ជនសង្ស័យ​នាំ​គ្នា​លួច​យក​មួក​សុវត្ថិភាព​១​ថង់​ធំ ហើយ​យក​ខាងក្រៅ​២​ថែម​ទៀត​ដាក់​ចូល​ក្នុង​ម៉ូតូ​កង់​បី រួច​ព្យាយាម​ជិះ​គេចខ្លួន ។

បុរស​អ្នកលក់​មួក​សុវត្ថិភាព​រូប​នោះ​បាន​និយាយ​រៀបរាប់​ប្រាប់​បន្ថែម​ទៀត​ថា ពេល​ឃើញ​បែប​នេះ​គាត់​លែង​ដើរ​ធម្មតា​ទៀត​ហើយ គឺ​បាន​រត់​ឆ្លងផ្លូវ​ទៅ​ស្ទាក់​មុខ​ម៉ូតូ​កង់​បី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​បាន​ភ្លាម​ៗ​តែ​ម្ដង ។ បន្ទាប់​មក​បាន​រាយការណ៍​ទៅ​នគរបាល ដើម្បី​ឲ្យ​ទទួលយក​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ