ស្ថិតក្រោមសម្ពាធបណ្តេញចេញពីអំណាច នាយករដ្ឋមន្ត្រីថៃ Paetongtarn បានចុះទាបយ៉ាងខ្លាំង ដោយស្ថិតនៅក្រោមគេក្នុងចំណោមមនុស្ស៤រូបដែលអាចជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងករណីលោកស្រីចេញពីអំណាច ។

ទន្ទឹមពេលនឹងមានការចេញការស្ទង់មតិនេះលោក ស្រី ក៏បានបញ្ជូនបញ្ជីឈ្មោះគណរដ្ឋមន្ត្រីថ្មីទៅកាន់ព្រះមហាក្សត្រដោយក្នុងបញ្ជីនោះលោក ស្រី ក៏សុំកាន់តំណែងរដ្ឋមន្ត្រីវប្បធម៌ផងដែរ ។
ការស្ទង់មតិរបស់ Nida Poll បង្ហាញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី Paetongtarn ធ្លាក់ចុះដល់9.2% ។
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra និងគណបក្សភឿថៃ ដែលកំពុងកាន់អំណាចបានមើលឃើញថា មានការថយចុះយ៉ាងខ្លាំងនៃប្រជាប្រិយភាពនៅក្នុងការស្ទង់មតិ Nida Poll លើកទីពីរសម្រាប់ត្រីមាសទីពីរនៃឆ្នាំនេះ បើធៀបនឹងត្រីមាសទីមួយ ។
ការស្ទង់មតិនៅចន្លោះថ្ងៃទី១៩ និង២៥ ខែមិថុនា បានរកឃើញថា ប្រជាប្រិយភាពរបស់លោក ស្រី Paetongtarn បានធ្លាក់ចុះមកត្រឹម 9.20% ដោយធ្លាក់ចុះពី30.9% នៅក្នុងត្រីមាសទីមួយ ។
ប្រជាប្រិយភាពរបស់លោកស្រី ស្ថិតនៅក្រោយមេដឹកនាំបក្សប្រឆាំងលោក Natthaphong Ruengpanyawut អតីតនាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha សូម្បីតែអតីតរដ្ឋមន្ត្រីមហាផ្ទៃលោក Anutin Charnvirakul ៕
ចែករំលែកព័តមាននេះ