ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខាកាកបាទក្រហម​​​ខេត្ត​ផ្តល់​អំណោយ​​​ដល់​ប្រជាជន​​រងគ្រោះដោយ​ខ្យល់​ព្យុះ

12 ឆ្នាំ មុន

​ខេត្ត​ពោធិ៍​សាត់ ​៖ ​ ​ប្រជាពលរដ្ឋ​​ចំនួន​​​៧​គ្រួសារ​​ ក្នុងនោះ​​នៅ​​ក្រុងពោធិ៍​សាត់៤គ្រួសារ​ និង​នៅ​​ស្រុក​​ក្រគរ​៣គ្រួសារ​ ​ដែល​រងគ្រោះ​​ដោយ​​ខ្យល់​ព្យុះ​​រលំ​ផ្ទះ​ បាន​​ទទួល​អំណោយ​​ពី​សា​ខាកាកបាទក្រហម​​​កម្ពុជា​​ខេត្ត​ ​កាលពី​ព្រឹក​​ថ្ងៃទី​​៨​ កក្កដា ២០១១។​ ​អំណោយ​​ត្រូវ​បាន​​​ផ្តល់​ជូនក្នុង​​​មួយគ្រួសារ​​​ៗមាន​អង្ករ​​​២៥​ គីឡូក្រាម​​ តង់​១ កន្ទេល​

ខេត្ត​ពោធិ៍​សាត់ ​៖ ​ ​ប្រជាពលរដ្ឋ​​ចំនួន​​​៧​គ្រួសារ​​ ក្នុងនោះ​​នៅ​​ក្រុងពោធិ៍​សាត់៤គ្រួសារ​ និង​នៅ​​ស្រុក​​ក្រគរ​៣គ្រួសារ​ ​ដែល​រងគ្រោះ​​ដោយ​​ខ្យល់​ព្យុះ​​រលំ​ផ្ទះ​ បាន​​ទទួល​អំណោយ​​ពី​សា​ខាកាកបាទក្រហម​​​កម្ពុជា​​ខេត្ត​ ​កាលពី​ព្រឹក​​ថ្ងៃទី​​៨​ កក្កដា ២០១១។​ ​អំណោយ​​ត្រូវ​បាន​​​ផ្តល់​ជូនក្នុង​​​មួយគ្រួសារ​​​ៗមាន​អង្ករ​​​២៥​គីឡូក្រាម​​ តង់​១ កន្ទេល​១  មុង​១​ សារុង១ ក្រមា១ ​ភួយ​១ ចាន​ស្រាក់​១​សម្រាប់​ និងថវិកា​​​​​៤០.០០០​រៀល ។

លោក​សួន​ ​រិនឌី ​អភិបាល​​រងខេត្ត​និង​ជា​ប្រធាន​​គណៈកម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា​​​ខេត្ត​ ដែល​​អញ្ជើញ​ជាអធិបតីភាព​ក្នុង​ពិធី​ផ្តល់​អំណោយ​​នោះ​​ បាន​ពាំនាំ​​​ប្រសាសន៍​ផ្តាំផ្ញើ​​​​សាក​សួរ​សុខ​ទុក្ខ​​​ពីសំណាក់​​​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ​​​ប្រធាន​កាក​បាទ​ក្រហម​​​កម្ពុជា​ ដែល​​ជានិច្ច​កាល​​លោកជំទាវ​​តែង​តែ​​គិតគូរ​ និង​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ប្រជាពល​រដ្ឋ​​ក្រីក្រ​ និង​រង​គ្រោះ​​​គ្រប់​ពេល​វេលា​​គ្រប់​ទី​កន្លែង​​​​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា​​​ ។ លោកបាន​សម្តែង​ការ​អាណិត​អាសូរ​​ចំពោះ​​បងប្អូន​ដែល​ជួប​គ្រោះ​​ធម្ម​ជាតិ​ខ្យល់​​​ព្យុះ​រលំ​​​ផ្ទះ​ បាត់​បង់​ជម្រក​​ ខូចខាត​​សម្ភារ​ និងជួប​គ្រោះ​ថ្នាក់​មួយ​ចំនួន​ ទៀត ។ នេះជា​​​គ្រោះ​​ធម្ម​ជាតិ​​​ដែល​​តែង​កើត​​មាន​ជារៀងរាល់​​​ឆ្នាំ​ ប៉ុន្តែ​ទោះជា​យ៉ាង​ណា ប្រទេស​​កម្ពុជា​​យើង​មិន​​ទាន់​ជួប​គ្រោះ​​រញ្ជួយដី​ រលក​យក្ស ឬ​បន្ទុះ​ភ្នំភ្លើង​​​បង្ក​មហន្តរាយ​​​ធ្ងន់​ធ្ងរ​ ដូចបណ្តា​ប្រទេស​មួយ​ចំនួន​លើសាក​លោក​​ទេ ។ ​លោក​​​អភិបាល​​រង​ខេត្ត​មាន​ប្រសាស​ន៍​ថា  អំណោយ​​នេះ​​តិចតួច​ពិត​មែន ប៉ុន្តែ​​​អាច​ជួយ​​ដោះទ័ល​បងប្អូន​បាន​​មួយ​កម្រិត​​​​ ខណៈ​​ពេល​​ស្បៀង​​និង​​​​សម្ភារ​​របស់​បងប្អូន​ខូចខាត​​​ដោយ​ខ្យល់​ព្យុះ​​មិន​ទាន់​​​អាច​​​រក​មកវិញ​​បាន​ភ្លាមៗ​​សម្រាប់​ហូប​ចុក​​និង​ប្រើ​ប្រាស់​ ។

គួររំលឹក​​ថា កាលពី​​ថ្ងៃទី​​​​៦ កក្កដា​ ​វេលា​ម៉ោង​​​៤​និង​៣០នាទី​រសៀល​ នៅក្រុង​ពោធិ៍​សាត់​ មាន​ភ្លៀង​ធ្លាក់​​​​មួយ​មេធំ​​ធ្វើ​ឱ្យ​​លិច​ផ្លូវ​ក្នុង​ទីប្រជុំ​ជន​មួយ​ចំនួន​​​ បង្ក​​ការលំបាក​​​ដល់​ការ​ធ្វើ​ដំណើរ​​​​របស់​ប្រជាពលរដ្ឋ​ ។ មិនតែប៉ុណ្ណោះ​​ មានខ្យល់​ព្យុះ​​កំណាច​បោក​​បក់​​មកពី​ទិសខាង​​លិច​​និងខាង​​ត្បូង​បណ្តាល​ឱ្យ​​រលំ​ផ្ទះ របើក​ដំបូល រលំ​ដើម​ឈើ​​​ បង្គោល​ភ្លើង​ និង​រន្ទះ​បាញ់​​មនុស្ស​រងរបួស​មួយ​​ចំនួន​​​ផងដែរ ។ ​ដោយ​ឡែក​ នៅ​ថ្ងៃ​ទី៧ ​និងទី៨ ​កក្កដា តាម​​​បណ្តា​​ស្រុក​​ក៏កើត​មាន​​ខ្យល់​ព្យុះ​ដូច​គ្នា​​ ប៉ុន្តែ​ការសរុប​​ស្ថិតិ​​ខូចខាត​និងរង​គ្រោះ​​មិន​​​ទាន់​ច្បាស់​​នៅឡើយទេ ៕