ណាតូចល័តយន្តហោះចម្បាំងស្របពេលរុស្ស៊ីវា.យអ៊ុយក្រែនយ៉ាងខ្លាំងក្លាបំផុត
ទីក្រុងកៀវ៖ អង្គការណាតូប្រញាប់ចល័តយន្តហោះចម្បាំងរបស់ខ្លួនយ៉ាងញាប់ដៃញាប់ជើងបន្ទាប់ពីរុស្ស៊ីបើកយុទ្ធនាការវាយប្រហារដែនអាកាសដ៏ធំបំផុតទៅលើអ៊ុយក្រែន។ នេះបើយោងតាមប្រភពពីយោធាប៉ូឡូញ។ បញ្ជាការដ្ឋានយោធាប៉ូឡូញថ្លែងថាយន្តហោះចម្បាំងរបស់ខ្លួនរួមជាមួយយន្តហោះរបស់រដ្ឋជាសមាជិកអង្គការណាតូមួយចំនួនទៀតត្រូវប្រមូលផ្ដុំគ្នា។ ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឃ្លាំមើលត្រូវស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់បំផុត។ យោធាប៉ូឡូញរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាយន្តហោះរបស់ណាតូបានបិទបញ្ចប់ប្រតិបត្តិការសឹករបស់ខ្លួនហើយនៅពេលនេះបន្ទាប់ពីសកម្មភាពវាយប្រហារដោយមីស៊ីលរុស្ស៊ីទៅលើអ៊ុយក្រែនថយចុះវិញ។ បញ្ជាការដ្ឋានកងទ័ពប៉ូឡូញបញ្ជាក់ថានៅពេលវាយប្រហារនោះ គ្មានមីស៊ីល ឬដ្រូនរបស់រុស្ស៊ីណាហោះចូលដែនអាកាសរបស់ប៉ូឡូញទេ។…
ចែករំលែកព័តមាននេះ