ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​បង្គាប់​ឱ្យ​លោក​យូន​ស៊ុក​យូ​ល​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ

10 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ក្រុម​​រដ្ឋ​អាជ្ញា​​កូរ៉េ​ខាង​ត្បូង​​បានបញ្ជូន​ដីកា​កោះ​ហៅ​​​អតីត​ប្រធានា​ធិបតី​យូន​ស៊ុក​យូល​​​​ដើម្បី​ឱ្យ​លោក​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​នៅ​ថ្ងៃ​អង្គារ​ពាក់​ព័ន្ធ​​នឹង​ទោស​ក្បត់​ជាតិ​ដែល​លោក​ហ៊ាន​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​។ លោក​យូន​ទទួល​ដីកា​កោះ​ឱ្យ​ចូល​​ខ្លួន​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​អង្គារ​បន្ទាប់​ពី​លោក​ត្រូវ​សមត្ថ​កិច្ច​សាក​សួរ​ជា​ច្រើន​ម៉ោង​កាល​ពី​ចុង​សប្ដាហ៍​។ កាល​ពី​មុន​នេះ អាជ្ញា​ធរ​កោះ​ហៅ​លោក​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​ក្រុម​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក​យូន​ស៊ុក​យូល​​​ស្នើ​សុំ​ពន្យារ​ពេល​ដល់​ថ្ងៃ​អង្គារ​ដោយ​សារ​បញ្ហា​សុខ​ភាព​របស់​លោក​យូន​ផង និង​ដើម្បី​ឱ្យ​ក្រុម​មេធាវី​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​បំភ្លឺ​។ ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​សួរ​ចម្លើយ​រយៈ​ពេល​១៥​ម៉ោង លោក​យូន​ស៊ុក​យូល​​ក៏​​ចាក​ចេញ​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់​នៅ​ទី​ក្រុង​សេអ៊ូល​ខាង​ត្បូង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​។…

ទី​ក្រុង​សេអ៊ូល៖ ក្រុម​​រដ្ឋ​អាជ្ញា​​កូរ៉េ​ខាង​ត្បូង​​បានបញ្ជូន​ដីកា​កោះ​ហៅ​​​អតីត​ប្រធានា​ធិបតី​យូន​ស៊ុក​យូល​​​​ដើម្បី​ឱ្យ​លោក​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​នៅ​ថ្ងៃ​អង្គារ​ពាក់​ព័ន្ធ​​នឹង​ទោស​ក្បត់​ជាតិ​ដែល​លោក​ហ៊ាន​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​។ លោក​យូន​ទទួល​ដីកា​កោះ​ឱ្យ​ចូល​​ខ្លួន​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​អង្គារ​បន្ទាប់​ពី​លោក​ត្រូវ​សមត្ថ​កិច្ច​សាក​សួរ​ជា​ច្រើន​ម៉ោង​កាល​ពី​ចុង​សប្ដាហ៍​។

កាល​ពី​មុន​នេះ អាជ្ញា​ធរ​កោះ​ហៅ​លោក​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​ក្រុម​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក​យូន​ស៊ុក​យូល​​​ស្នើ​សុំ​ពន្យារ​ពេល​ដល់​ថ្ងៃ​អង្គារ​ដោយ​សារ​បញ្ហា​សុខ​ភាព​របស់​លោក​យូន​ផង និង​ដើម្បី​ឱ្យ​ក្រុម​មេធាវី​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​បំភ្លឺ​។ ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​សួរ​ចម្លើយ​រយៈ​ពេល​១៥​ម៉ោង លោក​យូន​ស៊ុក​យូល​​ក៏​​ចាក​ចេញ​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់​នៅ​ទី​ក្រុង​សេអ៊ូល​ខាង​ត្បូង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​។

​សំណួរ​របស់​រដ្ឋ​អាជ្ញា​​ពាក់​ព័ន្ធ​នឹងការ​ចោទ​ថា​លោក​យូន​បាន​បញ្ជា​ឱ្យ​ភ្នាក់​ងារ​សន្តិ​សុខ​រា​រាំង​មិន​ឱ្យ​សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​មករា​។​ រដ្ឋ​អាជ្ញា​​ចោទ​សួរ​លោក​យូន​ប្រហែល​៥​ម៉ោង​។ ប៉ុន្តែ​ជា​លក្ខណៈ​សួរ​ឈប់​ៗ​ព្រោះ​ក្រុម​មេធាវី​​របស់​លោក​យូន​ចេញ​មុខ​តវ៉ា​ករណី​នគរ​បាល​ម្នាក់​ចូល​មក​សាក​សួរ​ដែរ​។ មេធាវី​យល់​ថា​គាត់​គ្មាន​ដែន​សមត្ថ​កិច្ច​ដើម្បី​សួរ​ចម្លើយ​លោក​យូន​ទេ​។

​រដ្ឋ​អាជ្ញា​បាន​សួរ​លោ​កយូន​ពាក់​ព័ន្ធ​នឹង ទី​១-ការ​កោះ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​មុន​ពេល​លោក​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ ទី២-​ការ​ដែល​លោក​ព្យាយាម​រា​រាំង​រដ្ឋ​សភា​មិន​ឱ្យ​បោះ​ឆ្នោត​លុប​ចោល​ច្បាប់​អាជ្ញា​សឹក​ និង​ទី​៣-​បទ​ក្បត់​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ