ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្នុង​ការ​សំណេះសំណាល​រយ​:​ពេល​ពីរ​ថ្ងៃ ​ពី​ថ្ងៃ​ទី​២៦ ដល់ ២៧ ខែមិថុនា នៅ​ខេត្តឧត្តរមានជ័យ​ និង​ខេត្តព្រះវិហារ​ ជាប់​ព្រំដែន​ថៃ បុរស​ខ្លាំង​កម្ពុជា​បាន​បង្ហាញ​នូវ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ដឹកនាំ​និង​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​ណាមួយ​ ដែល​អាច​កើត​មាន​ពី​ប្រទេស​ថៃ…

ក្នុង​ការ​សំណេះសំណាល​រយ​:​ពេល​ពីរ​ថ្ងៃ ​ពី​ថ្ងៃ​ទី​២៦ ដល់ ២៧ ខែមិថុនា នៅ​ខេត្តឧត្តរមានជ័យ​ និង​ខេត្តព្រះវិហារ​ ជាប់​ព្រំដែន​ថៃ បុរស​ខ្លាំង​កម្ពុជា​បាន​បង្ហាញ​នូវ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ដឹកនាំ​និង​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​ណាមួយ​ ដែល​អាច​កើត​មាន​ពី​ប្រទេស​ថៃ ទន្ទឹម​នឹង​ការ​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ចង់​មាន​សន្តិភាព កិច្ច​សហ​ប្រ​តិ​តប​ត្តិ​ការ និង​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ។

សម្តេច​តេ​ជោ​បាន​និយាយ​ថា​ ថៃ​បច្ចុប្បន្ន​កំពុង​លេងល្បែង​ចាញ់​-​ចាញ់​។ សម្តេច​ចង់​ឃើញ កម្ពុជា​និង​ថៃ​លេងល្បែង​ឈ្នះ​- វា​ប្រសើរ​ជាង​។ សម្តេច​បាន​បង្ហាញ​ជំហរ​កម្ពុជា​ក្នុង​ការ​ធ្វើ​ប្រក្រតិកម្ម​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ថៃ ដោយ​លើក​ឡើង​ថា ​ថៃ​ត្រូ​​វ​បើក​ច្រកព្រំដែន​មុន ពីព្រោះ​ថៃ​ជា​អ្នក​បិទ​មុន​ ។ បើ​ថៃ​បើក​កម្ពុជា​នឹង​បើក​ឡើង​វិញ​យ៉ាង​យូរ​៥​ម៉ោង​ ។

នៅ​ក្នុង​ទំនាស់​បច្ចុប្បន្ន​ ជាមួយ​ប្រទេស​ថៃ​នេះ ប្រទេស​កម្ពុជា​បាន​ជំហរ​ជា​រដ្ឋ​មាន​អធិបតេយ្យ​មួយ​ដែល​មិន​អាច​អោយ​ប្រទេស​ធំ​សំឡុត​បាន​ឡើយ​ ។ ចំណែក​ប្រ​វ​ត្តិ​សាស្ត្រ​ពិភពលោក ក៏​បាន​បង្ហាញ​ដែរ​ថា ប្រទេស​តូច​មិន​ចាំបាច់​ត្រូវ​តែ​រណប​ជាមួយ​ប្រទេស​ធំ​ដែរ​។ ទំនាក់ទំនង​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព យុត្តិធម៌ និង​គួរ​ទុកចិត្ត​ទាំង​សងខាង​ ។

ជា​ការ​ពិត នៅ​ពេល​យើង​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ពិភពលោក ប្រទេស​តូច​ៗ​ច្រើន​រក​ការ​គាប​សង្កត់​ពី​ប្រទេស​មាន​អំណាច​គ្រប់គ្រង​កិច្ចការ​ពិភពលោក មិន​ថា ​ទាក់ទង​នឹង​កម្លាំង​សេដ្ឋកិច្ច កម្លាំងយោធា ឬ​ការ​ឈាន​ដល់​ការទូត​នោះ​ទេ ។ ប្រទេស​ធំ​ៗ​ជា​ទូទៅ​ មាន​ឥទ្ធិពល​ច្រើន​ជាង​លើ​ប្រទេស​តូច​ៗ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​មេដឹកនាំ​ប្រទេស​តូច​មួយ​មាន​ភាព​វ័យឆ្លាត និង​ចេះ​វិភាគ​ស្ថាន​ការ​ណ៍​បាន​ច្បាស់លាស់ ប្រទេស​តូច​ៗ​ទាំងនោះ​មិន​ប្រាកដ​ថា ត្រូវ​រស់​ក្រោម​គំនាប​គេ​រហូត​នោះ​ឡើយ ។

ជា​ឧទាហរណ៍ សហរដ្ឋអាមេរិក ចិន និង​រុ​ស្ស៊ី តែងតែ​រៀបចំ​គោលនយោបាយ និង​បាន​ដាក់​ចេញ​នូវ​ការ​សម្រេចចិត្ត​របស់​ប្រទេស​តូច​ៗ​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​ថាមវន្ត​មួយ​នេះ​មិន​ពេញលេញ​បាន​នោះ​ឡើយ មក​ដល់​ពេល​នេះ ប្រជាជាតិ​តូច​ៗ​មួយ​ចំនួន​បាន​បង្ហាញ​ពី​សមត្ថភាព​និង​ឥទ្ធិពល​លើ​មហាអំណាច​ធំ​ៗ​ជា​ច្រើន​ផង​ដែរ​ ។

ជា​សក្ខីកម្ម​ពិតប្រាកដ នៅ​សម័យ​មុន​ប្រទេស​និង​ប្រជាជន​សម័យ​អាណានិគមនិយម អឺរ៉ុប​បាន​ប្រកាស​កំណត់​នូវ​ជោគវាសនា​នៃ​ទឹកដី​តូច​ៗ​នៅ​ទូ​ទាំង​អាស៊ី អាហ្វ្រិក និង​អា​មេ​រិ​ក ហើយ សូ​ម្បី​តែ​បន្ទាប់​ពី​សម័យ​អាណានិគម​បាន​បញ្ចប់​ក៏​ដោយ ក៏​ការ​សម្រេចចិត្ត​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​របស់​មហាអំណាច​នៅ​តែ​បន្ត​កំណត់​លក្ខខណ្ឌ​សម្រាប់​ប្រទេស​តូច​ៗ​។

សព្វ​ថ្ងៃនេះ គោលនយោបាយ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ទីក្រុង​ប៉េ​កាំ​ង ទីក្រុង​ប្រ៊ុ​ច​
សែ​ល ជា​រឿយ​ៗ​បាន​រង្គោះរង្គើ​រពាសពេញ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការ​សម្រេចចិត្ត​វិនិយោគ និង​យុទ្ធសាស្ត្រ​ការទូត​នៃ​ប្រទេស​ធំ​ៗ តែងតែ​កំណត់​អនាគត​សេដ្ឋកិច្ច​នៃ​តំបន់​ទាំងមូល​។

​​សូមកុំ​មើល​ស្រាល ករណី​ដូច​ជា​ប្រទេស​សិង្ហ​បុរី ទោះបីជា​មាន​ទំហំ​ភូមិសាស្ត្រ​តូច និង​កង្វះ​ធនធានធម្មជាតិ​ជា​ច្រើន​ក៏​ពិតមែន​ក៏​ដោយ ក៏​សិង្ហ​បុរី​បាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​ប្រទេស​ធំ​ៗ​យកចិត្តទុកដាក់​។ ជំនាញ​របស់​សិង្ហ​បុរី​នៅ​ក្នុង​បច្ចេកវិទ្យា អភិបាលកិច្ច​និង​ការ​រៀបចំ​ផែនការ​ទីក្រុង​ឆ្លាត​វៃ​បាន​ជំរុញ​គោលនយោបាយ​ទីក្រុង​នៅ​ក្នុង​ប្រទេស​ធំ​ៗ​ទូ​ទាំង​ពិភពលោក​។ មក​ដល់​ពេល​នេះ សូ​ម្បី​តែ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុ​ប​ក៏​នៅ​តែ​តែងតែ​បញ្ជូន​គណៈប្រតិភូ​ទៅ​រៀន​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​សិង្ហ​បុរី​។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ៊ី​ស្រា​អែ​ល​គឺជា​ប្រទេស​តូច​មួយ រីឯ​ចំនួន​ប្រជាជន​គឺ​ប្រហែល​នឹង​ទំហំ​នៃ​ទីក្រុង​ញូ​វ​យ៉​ក ប៉ុន្តែ​អ៊ី​ស្រា​អែ​ល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ពោល​គឺ​ពិភព​នៃ​ការ​ច្នៃប្រឌិត និង​សន្តិសុខ​។

ភាព​ជឿនលឿន​នៃ​បញ្ហា​គ្រប់គ្រង​កសិកម្ម បច្ចេកទេស​កសិកម្ម​ដូច​ជា​ប្រព័ន្ធ​ធា​រា​សា​ស្ក្រ និង​វប្បធម៌​បាន​បង្កើត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អាជីវកម្ម​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​ក និង​អ្នក​វិនិយោគ​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​អ៊ី​ស្រា​អែ​ល ដោយ​បង្ហាញ​ថា​ ឥទ្ធិពល​មិន​ត្រូវ​បាន​កំណត់​ត្រឹមតែ​ទំហំ​នោះ​ទេ ។ ដោយឡែក ​យោធា អ៊ី​ស្រា​អែ​ល ក៏​មិនធម្មតា ដោយ​ថ្មី​ៗ​នេះ​ហ៊ាន​ដល់​ថ្នាក់​ធ្វើសង្គ្រាម​ជាមួយនឹង​អ៊ី​រ៉​ង់ ។

ករណី​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​តូច ប៉ុន្តែ​ក៏​មាន​ភាព​ធន ហើយ​អាច​តតាំង​និង​ប្រទេស​ធំ​បាន​ដែរ ។ តាម​ប្រសាសន៍​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពេល​ដែល​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន​ជាមួយនឹង​ថៃ កាលពី​ថ្ងៃ​ទី ២៦ និង​២៧ ខែមិថុនា ឆ្នាំ​២០២៥ ជា​សក្ខីកម្ម​ជាក់ស្តែង​មួយ​។

នា​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ហាក់ដូចជា​ដឹង​ស្ថានការណ៍​និង​កល​យុគ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង មាន​ឥទ្ធិពល មាន​សេ​ដ្ឋិ​កិច្ច​ធំ ប្រជាជន​ច្រើន និង មាន​សេដ្ឋកិច្ច​ធំ​ទូលាយ ក៏​ដោយ ។

តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ស្ថានការណ៍​នយោបាយ​នៅ​ថៃ​ហាក់​ស្ថិត​នៅ​ក្រោម​ការ ព្យា​ករណ៍​ទុក​របស់​សម្តេច​ផ្ទាល់ ។ នា​ឱកាស​នោះ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​នូវ​ក្រឡា​អុក និង យុទ្ធសាស្ត្រ​ន​បាយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ច្បាស់លាស់ ។

ដូច្នេះ ប្រទេស​ថៃ​អាច​ធ្វើការ​គណនា​ខុស បើសិនជា​គេ​យល់​ថា​ប្រើ​យុទ្ធវិធី​សំឡុត​កម្ពុជា​ដើម្បី​ដើរ​តាម​ក្រឡា​អុក​របស់​ខ្លួន​នោះ​។ ដើម្បី​សន្តិភាព​និង​ស្នាមញញឹម​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ ប្រទេស​ថៃ​ត្រូវ​សម្លឹង​ឃើញ​កម្ពុជា​ជា​មិត្ត​ស្មើភាព​គ្នា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាន​ដល់​ការ​បង្កើត​ការ​សន្តិភាព​ដែល​ជា​ការ​ចង់បាន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ