របាយការណ៍ពីតាមតំបន់ព្រំដែន បានបង្ហាញពីការលំបាក និងភាពវេទនា របស់ប្រជាជនកម្ពុជា និងថៃ ដែលបណ្តាលមកពីការបិទព្រំដែនគោក នាពេលនេះ ។ ស្ថានភាពលំបាករបស់ពួកគេនឹងកាន់តែពិបាកទៅៗ បើសិនជាការបិទព្រំដែននេះ…
របាយការណ៍ពីតាមតំបន់ព្រំដែន បានបង្ហាញពីការលំបាក និងភាពវេទនា របស់ប្រជាជនកម្ពុជា និងថៃ ដែលបណ្តាលមកពីការបិទព្រំដែនគោក នាពេលនេះ ។ ស្ថានភាពលំបាករបស់ពួកគេនឹងកាន់តែពិបាកទៅៗ បើសិនជាការបិទព្រំដែននេះ កាន់តែអូសបន្លាយ ។

ដំណោះស្រាយបើកច្រកព្រំដែន គឺងាយស្រួលទេ ។ រឿងរ៉ាវនឹងចប់ទាំងស្រុង បើសិនជាភាគីថៃ សម្រេចចិត្តបើកឡើងវិញទាំងអស់ពីព្រោះកម្ពុជាបាននិយាយហើយថា ថៃជាអ្នកចាប់ផ្តើមរឹតត្បិត និងបិទ ដូច្នេះថៃក៏ត្រូវតែចាប់ផ្តើមបើកមុនដែរ ។ កម្ពុជានឹងបើកឡើងវិញ តាមក្រោយដោយមិនបង្អង់ឡើយ ។
ការសម្រេចបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ជាឯកតោភាគីរបស់យោធាថៃកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ជាវិធានការជាក់ស្តែងមួយ ក្នុងគ្រាមានភាពតានតឹងរឿងព្រំដែនជាមួយកម្ពុជា ដែលអនុវត្តឡើងដោយភាគីថៃ ក្រោមលេសសន្តិសុខជាតិ ប៉ុន្តែវាបានកំពុងតែនាំមកនូវផលវិបាកដែលមិននឹកស្មានដល់ និងគួរឱ្យព្រួយបារម្ភនោះ គឺការកើនឡើងនៃការរត់ពន្ធខុសច្បាប់ ។

នៅក្នុងអំឡុងពេលដំបូងសកម្មភាពនេះអាចនឹងមិនមាន ហើយបើមានក៏តិចតួច ប៉ុន្តែទៅថ្ងៃមុខ ប្រសិនបើវាបិទយូរនោះប្រជាជននឹងកាន់តែមានស្ថានភាពលំបាក ហើយឧក្រិ.ដ្ឋកម្មផ្សេងៗអាចនឹងកើតឡើង ។ បណ្តាញឧក្រិ.ដ្ឋកម្មរត់ពន្ធឆ្លងដែននឹងកើតមាន ដែលវា គឺជាស្ថានភាពមួយដែលមិនល្អសម្រាប់កម្ពុជា និងថៃឡើយ ។ ប្រសិនបើ មិនបានត្រួតពិនិត្យទេ វាអាចនឹងមានផលប៉ះពាល់រយៈពេលវែងដល់សេដ្ឋកិច្ច សន្តិសុខ និងសង្គមរបស់ប្រទេសទាំងពីរ ។
បញ្ហានេះ គឺជារឿងដែលនឹងកើតឡើងដោយចៀសមិនរួចឡើយ នៅពេលអនាគត ពីព្រោះនៅតាមខ្សែបណ្តោយព្រំដែនដែលមានប្រវែងសរុបប្រមាណជា ជាង៨០០ គីឡូម៉ែត្រ ភាគីទាំងពីរនៅមិនទាន់បានកំណត់ច្បាស់លាស់ ។ ដូច្នេះចន្លោះប្រហោងដែលជនខិលខូចនឹងឆ្លៀតឱកាស អាចនឹងកើតមានជាយថាហេតុ ។

នៅក្នុងស្ថានភាពបែបនេះ លំហូរនៃចលនាមនុស្ស និងទំនិញឆ្លងកាត់ព្រំដែននឹងកើតឡើងដោយជៀសមិនរួច ។ នៅក្នុងស្ថានភាពបែបនេះ អ្នករត់ពន្ធ និងបណ្តាញឧក្រិ.ដ្ឋជនខុសច្បាប់បញ្ចេញ និងបញ្ចូលហើយបង្ហៀរទំនិញអាចនឹងកាន់តែកើនឡើង ហើយស្របពេលនោះដែរក្នុងស្ថានភាពបែបនេះអំពើកេងប្រវ័ញ្ច ក៏កាន់តែអាក្រក់ ។
ស្ថានភាពបែបនេះ មិនត្រឹមតែបង្កើតមានករណីគ្រោះថ្នាក់ដល់ពលរដ្ឋទាំងអស់នោះតែម្យ៉ាងទេ សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ជាពិសេស គឺចំណូលពន្ធក៏ដូចជាភាស៊ី និងចំណូលផ្សេងៗដែលបានមកពីការធ្វើពាណិជ្ជកម្មស្របច្បាប់នឹងលែងមាន ។ ប៉ុន្តែវាបង្កាត់ និងបង្កើតឲ្យមានចំហេះសម្រាប់ទីផ្សារងងឹត អំពើពុករលួយ និងឧក្រិ.ដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ ។ វាក៏អាចធ្វើឱ្យសហគមន៍មូលដ្ឋានបង្ហាញផលិតផល មិនមានសុវត្ថិភាព លក្ខខណ្ឌការងារដ៏គ្រោះថ្នាក់ និងការកេងប្រវ័ញ្ច ។ កសិករឈ្មួញតូចតាច និងកម្មករសាមញ្ញទាំងសងខាង បាត់បង់ប្រាក់ចំណូលស្របច្បាប់ ហើយគ្មានជម្រើសអ្វីក្រៅពីងាកទៅរកផ្លូវខុសច្បាប់ដែលប្រថុយប្រថាន ។

នៅក្នុងបរិយាកាសបែបនេះ វា គឺជាពេលវេលាដែលសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នត្រូវយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានពិតប្រាកដ ហើយមិនត្រូវពាក់ព័ន្ធនឹងសកម្មភាព ឬក៏ចូលដៃចូលជើងជាមួយនឹងបណ្តាញឧក្រិ.ដ្ឋជនដែលនឹងកើតមានឡើងនោះទេ ។ ស្ថាប័នជំនាញគ្រប់ស្ថាប័ននៅតាមបណ្តាខេត្ត នៅតាមព្រំដែនត្រូវពង្រឹងកិច្ចការនេះ ពោល គឺពង្រឹងការអនុវត្តច្បាប់តាមគោលដៅ និងបទបញ្ជាពីថ្នាក់លើហើយផ្តោតសំខាន់នៅលើការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ និងដើម្បីការពារសហគមន៍នៅតាមព្រំដែន ។
ស្ថាប័នពាក់ព័ន្ធ គួរតែការបង្កើតយន្តការពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព និងស្របច្បាប់ពីថ្នាក់កណ្តាល ហើយបែងចែកផលិតផលពីខេត្តនានា ដើម្បីធានាលំហូរនៃទំនិញ និងរបស់ប្រើប្រាស់ផ្សេងៗដែលពលរដ្ឋនៅតាមព្រំដែនពីមុនធ្លាប់ត្រូវការឲ្យដល់ដៃពួកគេ នៅពេលដែលពួកគេត្រូវការ ។
ក្រៅពីនោះ ស្ថាប័ននានា ក៏គួរតែធានាឲ្យបានលំហូរនៃផលិផលពលរដ្ឋនៅព្រំដែនដែលធ្លាប់នាំចេញទៅថៃមកចែកចាយនៅតាមទីផ្សារនៅកណ្តាលវិញពោល គឺធានាយ៉ាងណាឲ្យពួកគេរស់បាន បើមិនដូច្នេះទេ ពលរដ្ឋនឹងសម្លឹង ឃើញតែម្យ៉ាងទេ គឺសកម្មភាពរត់ពន្ធខុសច្បាប់នេះឯង ទោះបីជាដឹងថា វាគ្រោះថ្នាក់ចំពោះគេក៏ដោយចុះ ។ ក្រៅពីនោះ ស្តង់ដាសុវត្ថិភាពក៏ដូចជា គុណភាពក៏ជាកត្តាសំខាន់ផងដែរ ពីព្រោះសកម្មភាពរត់ពន្ធការដឹកជញ្ជូនតាមស្តង់ដាអនាម័យ និងគុណភាពខ្ពស់គឺមិនអាចគោរពបានឡើយ ។ ដូច្នេះអ្នកប្រើប្រាស់ក៏ប្រឈមនឹងហានិភ័យកាន់តែខ្ពស់ផងដែរ ។
សរុបទៅ នៅក្នុងស្ថានភាពដែលភាគីទាំងពីរអាចសម្របសម្រួលគ្នា បើកច្រកនេះឆាប់វាមិនអីនោះទេ ប៉ុន្តែនៅក្នុងករណីដែលច្រកនេះបិទយូរបញ្ហាទាំងនេះនឹងកើតមានហើយ ។ ដូច្នេះសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងគិតគូរព្រមទាំងសិក្សារកយន្តការណាដែលមានប្រយោជន៍សម្រាប់ពលរដ្ឋ ។
ថ្នាក់ដឹកនាំកម្ពុជាបាននិយាយថា រឿងបើកព្រំដែននេះមិនពិបាកទេ គឺគ្រាន់តែភាគីថៃបើកព្រំដែនជាធម្មតា និងប្រក្រតីដូចជាមុនពេលសម្រេចបិទជាឯកតោភាគីមុនថ្ងៃ៧ ខែមិថុនា គឺកម្ពុជានឹងបើកតាមក្រោយមិនយូរជាង៥ម៉ោងឡើយ ។
ប៉ុន្តែសំខាន់ គឺភាគីថៃ ជាពិសេស គឺយោធាមិនដឹងថា តើពួកគេគិត និងអនុវត្តយ៉ាងណានោះទេ ខណៈដែលពេលនេះពលរដ្ឋថៃជាច្រើនរងផលប៉ះពាល់និងខូចប្រយោជន៍ពីបញ្ហានេះ ។ បើគិតដល់ប្រជាជននៃប្រទេសទាំងពីរ គេត្រូវរកដំណោះស្រាយឆ្ពោះទៅកាន់ការបើកព្រំដែនអោយកាន់តែរហ័សតាមដែលអាចធ្វើទៅបាន ៕
ចែករំលែកព័តមាននេះ