ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ប្រេង​ឆៅ និង​ពាណិជ្ជកម្ម សង្គ្រាម​អ៊ី​រ៉​ង់ និង​អ៊ី​ស្រា​អែ​ល ដែល​សហរដ្ឋអាមេរិក​បាន​លូកដៃ​ចូល​បន្ថែម​ទៀត​នេះ បាន​កំពុង​តែ​ធ្វើ​ឲ្យ​វិស័យ​នានា​នៅ​មជ្ឈិមបូព៌ា និង​ពិភពលោក​ធ្លាក់​នៅ​ក្នុង​វិបត្តិ​នៅ​ក្នុង​នោះ វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍ គឺជា​វិស័យ​ដែល​បាន​កំពុង​តែ​រង​គ្រោះ​ហើយ…

ក្រៅពី​ប្រេង​ឆៅ និង​ពាណិជ្ជកម្ម សង្គ្រាម​អ៊ី​រ៉​ង់ និង​អ៊ី​ស្រា​អែ​ល ដែល​សហរដ្ឋអាមេរិក​បាន​លូកដៃ​ចូល​បន្ថែម​ទៀត​នេះ បាន​កំពុង​តែ​ធ្វើ​ឲ្យ​វិស័យ​នានា​នៅ​មជ្ឈិមបូព៌ា និង​ពិភពលោក​ធ្លាក់​នៅ​ក្នុង​វិបត្តិ​នៅ​ក្នុង​នោះ វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍ គឺជា​វិស័យ​ដែល​បាន​កំពុង​តែ​រង​គ្រោះ​ហើយ ។

ក្រោយ​ពេល​ដែល​អ៊ី​ស្រា​អែ​ល បាន​បើក​ការ​វា​.​យ​ប្រហារ​លើ​អ៊ី​រ៉​ង់ វិស័យ​អាកាសចរណ៍​នៅ​មជ្ឈិមបូព៌ា​បាន​រង​គ្រោះ​រួច​ទៅ​ហើយ ឥឡូវ​ដល់​ពេល​សហរដ្ឋអាមេរិក​លូកដៃ​បន្ថែម​ទៀត​វា​រឹតតែ​ធ្វើ​ឲ្យ​វិស័យ​នេះ​ស្ថិត​នៅ​ក្នុង ហានិភ័យ​កាន់តែ​ខ្លាំង ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន អាល​ហ្សា​ស៊ី​រ៉ា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន បាន​ផ្អាក​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​មួយ​ចំនួន នៅ​មជ្ឈិមបូព៌ា ខណៈ​ដែល​ក្រុមហ៊ុន​ខ្លះ គឺ​បាន​កំពុង​តែ​សម្រប​ខ្លួន និង​ប្រើប្រាស់​ផ្លូវ​ហោះហើរ​ថ្មី​ទាំង​ប្រថុយប្រថាន ។

ឥឡូវនេះ វិស័យ​អាកាសចរណ៍​កាន់តែ​ហានិភ័យ នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទៅ​មជ្ឈិមបូព៌ា ដោយសារ​អ៊ី​រ៉​ង់ មិន​ត្រឹមតែ​គំ​រា​.​ម​ទេ គឺ​បាន​បើក​ការ​វា​.​យ​ប្រហារ​លើ​មូលដ្ឋានទ័ព​អា​មេ​រិ​ក​នៅ​កា​តា​បន្ថែម​ទៀត ។

ការ​វា​.​យ​ប្រហារ​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ទ​ម្លា​.​ក់​គ្រា​.​ប់​បែក​លើ​អ៊ី​រ៉​ង់ ហើយ​ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក ម៉ា​ស៊ូ ប៉េ​ហ្សេ​ឃៀន ( Masoud Pezeshkian)​បាន​គំ​រា​.​ម​សងសឹក​អា​មេ​រិ​ក​វិញ ។ ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែមិថុនា នៅ​ពេល​ដែល​អ៊ី​ស្រា​អែ​ល បើក​ការ​វា​.​យ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់ ប្រជាជន​អ៊ី​រ៉​ង់​ជាង​៤០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ ហើយ​យ៉ាង​ហោច​ណាស់ ជាង​៣​ពាន់​នាក់​ផ្សេង​ទៀត​បាន​រង​របួស ខណៈ​ដែល​អ៊ី​ស្រា​អែ​ល យ៉ាង​ហោច​ណាស់ ២៤​នាក់ ប៉ុន្តែ​ហេ​ដ្ឋា​រចនា​សម្ព័​ន​អ៊ី​ស្រា​អែ​ល ក៏​រង​ការ​ខូចខាត​មិន​ចាញ់​អ៊ី​រ៉​ង់​ប៉ុន្មាន​ឡើយ ។

ចំ​ពេល​មាន​ជម្លោះ​កាន់តែ​ខ្លាំង ចរាចរណ៍​ផ្លូវអាកាស​នៅ​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង រួម​ទាំង​លើ​ប្រទេស​អ៊ី​រ៉ា​ក់ ស៊ី​រី លី​បង់ និង​ហ្ស៊​ក​ដា​នី ខណៈ​ដែល​គោលដៅ ទៅ​ប៉ា​ឡេ​ស្ទី​ន អ៊ី​រ៉​ង់ និង​អ៊ី​ស្រា​អែ​ល គឺ​សូន្យ ។

តើ​ជើងហោះហើរ​ទៅ​កាន់​មជ្ឈិមបូព៌ា​ទាំងអស់​ត្រូវ​បាន​ផ្អាក​ដែរ​ឬទេ?
ចាប់តាំងពី​អ៊ី​ស្រា​អែ​លវា​.​យ​ប្រហារ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ចរាចរណ៍​ផ្លូវអាកាស​ត្រូវ​បាន​រំខាន​លើ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា​ជា​ច្រើន ។ ការ​វា​.​យ​ប្រហារ​ដំបូង​របស់​អ៊ី​ស្រា​អែ​ល​បាន​បង្ខំ​ឱ្យ​អ៊ី​រ៉​ង់ អ៊ី​រ៉ា​ក់ និង​ហ្ស៊​ក​ដា​នី បិទ​ដែនអាកាស​របស់​ពួក​គេ ។ បន្ទាប់​ពី​អរិភាព​បាន​ចាប់ផ្តើម អាកាសយានដ្ឋាន​សំខាន់​របស់​អ៊ី​ស្រា​អែ​ល គឺ​អាកាសយាន​ដា្ឋ​ន​បេន ហ្គោ​រៀន (Ben Gurion) ក្នុង​ទីក្រុង​តែ​ល​អា​វីវ ( Tel Aviv) ត្រូវ​បាន​បិទ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ផ្អាក​ជើងហោះហើរ​ទាំងអស់​ទៅ និង​មក​ពី​អ៊ី​ស្រា​អែ​ល ។

ទន្ទឹម​នឹង​នេះ នៅ​ពេល​ដែល​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ បន្ត​បាញ់​មី​ស៊ី​ល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជើងហោះហើរ​រាប់រយ​ដែល​គ្រោង​នឹង​ឆ្លងកាត់​មជ្ឈិមបូព៌ា ត្រូវ​បាន​លុប​ចោល ឬ​បង្វែរ​ទិស​ដៅ ។ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ជា​ច្រើន​បាន​ផ្អាក ឬ​ប្តូរ​ជើងហោះហើរ ។ ក្រុមហ៊ុន​អាកាសចរណ៍ British Airways និង Air France-KLM បាន​លុប​ចោល​ជើងហោះហើរ​នៅ​លើ​ផ្លូវ ឌូ​បៃ ដូ​ហា និង រី​យ៉ា​ត កាលពី​ចុង​ស​ប្តា​ហ៍ ដោយ​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ធ្វើការ​កក់​ទុក​ឡើង​វិញ​តាម​កាលវិភាគ​ដែល​បាន​កែសម្រួល ។

ជើងហោះហើរ​មួយ​របស់ British Airways ពី​ទីក្រុង​ឡុ​ង​ដ៍ ទៅ​កាន់​ទីក្រុង​ឌូ​បៃ ត្រូវ​បាន​បង្វែរ​ទៅ​កាន់​ទីក្រុង ផ្សេង​បន្ទាប់​ពី​ចូល​ដែនអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​គោលដៅ​ដើម​វិញ ។ ក្រុមហ៊ុន​អាកាសចរណ៍​ក៏​បាន​ផ្អាក​សេវាកម្ម​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​បា​រ៉ែ​ន ដោយ​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​ឈូង​សមុទ្រ​មួយ​ចំនួន​បាន​ផ្អាក​រហូត​ដល់​យ៉ាង​ហោច​ណាស់​ចុងខែ​មិថុនា ។

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ក៏​បាន​ផ្អាក​សេវាកម្ម​លើ​ផ្លូវ​រត់​សិង្ហ​បុរី​-​ឌូ​បៃ ។ ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​កបាន​ផ្អាក​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​កា​តា និង​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ទៅ​កាន់​ទីក្រុង​ឌូ​បៃ ។

ក្រុមហ៊ុន Lufthansa របស់​អា​ល្លឺ​ម៉​ង់ បាន​ផ្អាក​ជើងហោះហើរ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង តេ​អេ​រ៉​ង់ និង តែ​ល​អា​វីវ ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​ជៀសវាង​ដែនអាកាស​អ៊ី​រ៉​ង់ អ៊ី​រ៉ា​ក់ និង​អ៊ី​ស្រា​អែ​ល ។

ចុះ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់?
ក្រុមហ៊ុន Emirates បាន​ប្រកាស​ថា ខ្លួន​បាន «​ផ្អាក​ជើងហោះហើរ​ទាំងអស់​ជា​បណ្តោះអាសន្ន​» ទៅ​កាន់​ទីក្រុង​តេ​អេ​រ៉​ង់​ទីក្រុង​បា​ដា​ត និង​បា​ស្រា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​។ ដោយឡែក ក្រុម FlyDubai ក៏​បាន​ផ្អាក​សេវាកម្ម​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់ អ៊ី​រ៉ា​ក់ អ៊ី​ស្រា​អែ​ល និង​ស៊ី​រី រហូត​ដល់​ចុងខែ​មិថុនា ។

ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways បាន​បង្ហោះ​សេចក្តីជូនដំណឹង​ថា ខ្លួន​បាន​លុប​ចោល​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់ អ៊ី​រ៉ា​ក់ និង​ស៊ី​រី​ជា​បណ្តោះអាសន្ន ។ ក្រុមហ៊ុន​វា​បាន​លើក​ឡើង​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់ ដោយ​សង្កត់ធ្ងន់​លើ​សុវត្ថិភាព​អ្នកដំណើរ និង​នាវិក ។ ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ជាក់​ថា​ខ្លួន «​គោរព​តាម​បទ​ប្បញ្ញត្តិ​អាកាសចរណ៍​អន្តរជាតិ​យ៉ាង​ពេញលេញ​សម្រាប់​ផ្លូវ​យន្តហោះ​ដែល​មាន​សុវត្ថិភាព​» ។ ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង អា​ប៊ូ ដា​ប៊ី ( Abu Dhabi) បាន​និយាយ​ថា ខ្លួន​បាន​ផ្អាក​កាលវិភាគ ហោះ​ហើយ រវាង អា​បូ ដា​ប៊ី – តែ​ល​អា​វីវ ទាំងមូល​របស់​ខ្លួន​រហូត ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ។

ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ជាក់ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ខ្លួន​កំពុង «​ជួយ​ភ្ញៀវ​ដែល​រង​ផល​ប៉ះពាល់​ជាមួយនឹង​ការ​រៀបចំ​ការ​ធ្វើ​ដំណើរ​ជំនួស​» ហើយ​បាន​ព្រមាន​ថា ការ​រំខាន​នៃ​កាលវិភាគ​បន្ថែម​ទៀត​អាច​កើតឡើង ។ វា​បាន​រំលឹក​ឡើង​វិញ​ថា «​សុវត្ថិភាព​របស់​ភ្ញៀវ និង​នាវិក​របស់​យើង​នៅ​តែ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ក្រុមហ៊ុន​» ។

ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​អាកាសចរណ៍​ផ្អាក ឬ​ប្តូរ​ជើងហោះហើរ​ឡើង​វិញ?
ស្ថាប័ន​សុវត្ថិភាព​អាកាសចរណ៍​សកល បាន​ចេញ​ការ​ជូនដំណឹង​អំពី​ហានិភ័យ​ខ្ពស់ បន្ទាប់​ពី​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​សក្តានុពល​សម្រាប់​ការ​សងសឹក​អ៊ី​រ៉​ង់ ។ ស្ថាប័ន​នេះ​បាន​និយាយ​ថា សកម្មភាព​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​កំពុង​បន្ត​នៅ​ក្នុង​តំបន់ បង្ហាញ​ពី​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​ការ​ហោះហើរ​ពាណិជ្ជកម្ម ជា​ពិសេស​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ