ពលរដ្ឋមួយចំនួនយល់ច្រឡំថា តម្លៃប្រេងឥន្ធនៈដែលឡើងនៅពេលនេះ គឺដោយសារតែកម្ពុជាឈប់នាំចូលប្រេងឥន្ធនៈពីថៃ ។ ប៉ុន្តែធាតុពិតមិនមែននោះទេ វា គឺដោយសារតែផលនៃសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល មកដល់ពេលនេះ ។…
ពលរដ្ឋមួយចំនួនយល់ច្រឡំថា តម្លៃប្រេងឥន្ធនៈដែលឡើងនៅពេលនេះ គឺដោយសារតែកម្ពុជាឈប់នាំចូលប្រេងឥន្ធនៈពីថៃ ។ ប៉ុន្តែធាតុពិតមិនមែននោះទេ វា គឺដោយសារតែផលនៃសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល មកដល់ពេលនេះ ។
អ្នកវិភាគមួយរូបបានអះអាង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ថា សូមកុំយល់ច្រឡំ ការឡើងថ្លៃ វាគ្រាន់តែគាប់ជួនគ្នាប៉ុណ្ណោះ ។ ប៉ុន្តែធាតុពិតមិនមែន ។

តម្លៃប្រេងឥន្ធនៈ នៅមុនថ្ងៃទី២១ ខែមិថុនា គឺសម្រាប់ប្រេងម៉ាស៊ូត មានតម្លៃ៣.៥៥០ រៀល ហើយប្រេងសាំងធម្មតា គឺ៣.៧៥០រៀល ហើយស៊ុបពែ គឺតម្លៃ៤.៤០០រៀល នៅក្នុងមួយលីត្រ ។ ប៉ុន្តែនៅពេលនេះ គឺប្រេងម៉ាស៊ូតឡើងដល់៣.៨០០រៀល ខណៈប្រេងសាំងធម្មតាឡើងដល់៣.៩៥០រៀល ហើយប្រេងស៊ុបពែ គឺរង្វង់៤.៦០០រៀល នៅក្នុងមួយលីត្រ ។
អ្នកវិភាគរូបនោះបានអះអាងថា «មូលហេតុពិតប្រាកដ គឺដោយសារតែផលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់» ។
លោកបានបន្តទៀតថា នៅមុនពេលដែលអ៊ីស្រាអែល បើកការវា.យប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមិថុនា តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក គឺនៅក្នុងរង្វង់៦៥ដុល្លារប៉ុណ្ណោះ នៅក្នុងមួយបារ៉ែល តែក្រោយពេលដែលអ៊ីស្រាអែលវា.យអ៊ីរ៉ង់ វាឡើងដល់៧៥ដុល្លារនៅក្នុងមួយប៉ារ៉ែល ហើយនៅពេលដែលសហរដ្ឋអាមេរិកវា.យអ៊ីរ៉ង់ថែមទៀត វាកាន់តែឡើង ៧៩ដុល្លារនៅក្នុងមួយបារ៉ែល ។

លោកបានបន្តថា តាមព័ត៌មានអន្តរជាតិដែលលោកបានអានបានបង្ហាញថា នៅក្នុងសេណារីយូ កាន់តែអាក្រក់ថែមទៀតនោះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ អាចនឹងឡើងដល់ទៅ ១៣០ដុល្លារនៅក្នុងមួយប៉ារ៉ែល ។
ទោះបីកម្ពុជាបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនាតទៅក្តី សម្តេចធិបតី បានប្រកាសថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក របស់ប្រជាពលរដ្ឋយើង ។ កុំថា ឡើយត្រឹមមួយខែទោះជារៀងរហូតក៏មិនជាបញ្ហា ។

របាយការណ៍បាននិយាយថា ៥ខែកន្លងមកនេះ កម្ពុជានាំចូលប្រេងឥន្ធនៈសរុប១.០៤៥ ពាន់លានដុល្លារធ្លាក់ចុះ១៣ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ នៅក្នុងនោះ កម្ពុជានាំចូលប្រេងម៉ាស៊ូត៥៧១លានដុល្លារ ធ្លាក់ចុះ១១ភាគរយសាំងសរុប ៣៣៥ លានដុល្លារធ្លាក់ចុះ២១ភាគរយ ហើយហ្គាស់សរុប១៣៩ លានដុល្លារកើន១,៦ភាគរយ ៕
ចែករំលែកព័តមាននេះ