ថៃកំពុងប្រើយុទ្ធសាស្ត្រគាបសង្កត់មកលើប្រទេសកម្ពុជា តាមរយ:ការបិទព្រំដែន ដោយគិតថា វានឹងអាចធ្វើអោយសេដ្ឋកិច្ចកម្ពុជាដួលរលំ ។ ប៉ុន្តែយុទ្ធសាស្ត្របែបនេះ ទំនងជាងនឹងមិនមានប្រសិទ្ធភាពទេ ដោយសារស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មិនមែនពឹងដង្ហើមថៃទាំងស្រុងឡើយ ។…
ថៃកំពុងប្រើយុទ្ធសាស្ត្រគាបសង្កត់មកលើប្រទេសកម្ពុជា តាមរយ:ការបិទព្រំដែន ដោយគិតថា វានឹងអាចធ្វើអោយសេដ្ឋកិច្ចកម្ពុជាដួលរលំ ។ ប៉ុន្តែយុទ្ធសាស្ត្របែបនេះ ទំនងជាងនឹងមិនមានប្រសិទ្ធភាពទេ ដោយសារស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មិនមែនពឹងដង្ហើមថៃទាំងស្រុងឡើយ ។

ដើម្បីធ្វើប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រទេសថៃត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រនេះចោល ហើយជ្រើសរើសយុទ្ធសាស្ត្រដែលមានលក្ខណ:ទន់ភ្លន់និងសន្តិភាពនិយម បើសិនជាមិនចង់អោយភាពតានតឹងរវាងប្រទេសទាំងពីរប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងថៃ ។
ប្រហែលជាពីរបីទស្សវត្សរ៍មុន ថៃអាចជាជីពចរសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យចាប់តាំងពីពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ជាដើម ។ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ ការដាក់សម្ពាធកម្ពុជាលើជីពចរទាំងនោះលែងមានប្រសិទ្ធភាពទៀតហើយ ពីព្រោះកម្ពុជាបានរំដោះខ្លួនរួចរាល់ ហើយកំពុងតែធ្វើពិពិធកម្មនៃប្រភពនិរន្តរភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ និងបើកចំហរ ។

យុទ្ធសាស្ត្រនៃការកាត់ផ្តាច់ជីពចរសេដ្ឋកិច្ច ដែលអ្នកយុទ្ធសាស្ត្រថៃមួយចំនួនបានលើកឡើងរាប់តាំងពីការគំរា.មកំហែ.ងលើការបិទព្រំដែនកាត់ផ្តាច់ចរន្តអគ្គិសនី អ៊ីនធឺណិត ហើយថ្មីៗនេះដល់ប្រេងឥន្ធនៈរហូតដល់មានការផ្សាយថា ពលរដ្ឋកម្ពុជាកំពុងតែតម្រង់ជួរគ្នាចាំទិញប្រេងឥន្ធនៈ គឺគ្មានសម្ពាធលើកម្ពុជាជាដាច់ខាត ។
កាលពីថ្ងៃទី២១ ខែមិថុនា ថៃបានប្រកាសពីការបិទច្រកព្រំដែន សាយតាគូ ជប់គីរីនៅខេត្តឧត្តរមានជ័យ ដូច្នេះកម្ពុជាក៏ឆ្លើយតបដោយបញ្ជាអោយបិទច្រកព្រំដែនជាំនៅក្នុងខេត្តឧត្តរមានជ័យដែរ ។ រាល់សកម្មភាពឆ្លើយតបរបស់កម្ពុជាផ្តល់សារដល់ប្រទេសថៃថា ការគាបសង្កត់គឺជារឿងខុសឆ្គង ហើយមិនអាចរកដំណោះស្រាយរវាងប្រទេសទាំងពីរទេ ។

លើផ្នែកពាណិជ្ជកម្ម កាលពីឆ្នាំ២០២៤ កន្លងទៅកម្ពុជាមានទំហំពាណិជ្ជកម្មសរុប៥៤,៧៤ ពាន់លានដុល្លារ ខណៈជាមួយនឹងថៃ គឺប្រមាណជា៤,២៩ ពាន់លានដុល្លារប៉ុណ្ណោះ ។ ដូច្នេះ វាស្មើនឹង៧,៨៤ ភាគរយប៉ុណ្ណោះ ។ នៅក្នុងចំណែកនេះថៃត្រូវពឹងលើទីផ្សារនៅកម្ពុជាដល់ទៅ៣,៧១ពាន់លាន ខណៈដែលកម្ពុជាពឹងលើទីផ្សារថៃវិញ គឺត្រឹមតែជិត៨៤៥លានដុល្លារទេ ។
លើវិស័យទេសចរណ៍ពីមុនថៃទឹកមាត់ប្រៃ ដោយសារតែច្រកចេញចូលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក គឺប្រើប្រាស់ថៃជាគោល ប៉ុន្តែនៅពេលនេះច្រកចេញចូលកម្ពុជាកាន់តែទូលំទូលាយ ។ គ្រាន់តែជាមួយនឹងចិន គឺមានជាច្រើនគោលដៅ នៅមានកូរ៉េ ម៉ាឡេស៊ី វៀតណាម មជ្ឈិមបូពា៍ ។ល។ នៅពេលនេះ
គោលនយោបាយបើកចំហរជើងមេឃ ដែលរដ្ឋាភិបាលបានដាក់ចេញមកនោះ គឺបានពង្រីកវិសាលភាពកាន់តែធំ ។
ជាការពិត កាលពីឆ្នាំ២០២៤ នៅក្នុងចំណោមភ្ញៀវទេសចរបរទេសសរុបមកកាន់កម្ពុជា៦,៧ លាននាក់ ភ្ញៀវទេសចរថៃ ប្រមាណជា ២,១ លាននាក់ ។ ប៉ុន្តែកុំភ្លេចថា ភ្ញៀវទេសចរខ្មែរក៏ទៅលេងនៅថៃច្រើនដែរ ។ នៅក្នុងចំណោមពលរដ្ឋកម្ពុជាដែលមានធនធានចេញធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសជិត២លាននាក់នោះ ថៃជាគោលដៅមួយ ហើយពលរដ្ឋដែលយើងចេញទៅក៏ចាយលុយមិនធម្មតាដែរ ជាពិសេស គឺនៅលើសេវាកម្មទេសចរណ៍ផ្នែកសុខភាព ។

ដោយឡែក លើថាមពលអគ្គិសនី និង អ៊ីនធឺណិត ដែលថៃបានគំរា.មនេះ គឺមានឥទ្ធិពលសឹងតែគ្មានសោះ ក្រោយពេលកម្ពុជាកាត់ផ្តាច់ពីថៃនៅថ្ងៃទី១៣ ខែមិថុនាមក គឺនៅពេលនេះអ្វីៗ គឺនៅតែប្រក្រតីពីព្រោះកម្ពុជាបានពង្រឹងខ្លួនរួចហើយ ។ នៅក្នុងអំឡុងពេលដំបូងផលរំខាននៃការកាត់ផ្តាច់នោះគឺគ្រាន់តែមានការរអាក់រអួលផ្នែកតភ្ជាប់បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះអ្វីៗកំពុងតែវិលមករក ភាពប្រក្រតី ។
ហើយចុងក្រោយនេះដល់ប្រេងឥន្ធនៈ រហូតដល់មានព័ត៌មានក្លែងក្លាយបំផុសថា ពលរដ្ឋកម្ពុជាភ័យនាំគ្នាតម្រង់ជួរចាំទិញប្រេងឥន្ធនៈទុកប្រើប្រាស់ ក្រោយពេលដែលថៃគំរា.មឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់មកកាន់កម្ពុជា ។ រឿងប្រេងឥន្ធនៈនេះ ជាការពិតនៅក្នុងចំណោមប្រេងឥន្ធនៈសរុបប្រមាណជា៣លានតោន ជាមួយនឹងទឹកប្រាក់ជាង២ពាន់លានដុល្លារ មួយចំណែក គឺនាំចូលពីថៃ ប៉ុន្តែប្រភពផ្គត់ ផ្គង់ ទាំងនោះគឺមិនមែនពឹងថៃទាំងស្រុងទេ គឺនៅមានប្រភពជាច្រើនទៀត ។
ពាក់ព័ន្ធនឹងការគំរា.មចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា ហើយជាប្រធានគណបក្សកាន់អំណាចបានធ្វើការឆ្លើយតបតាមបណ្តាញសង្គមទៅនឹងការគំរា.មកំហែ.ងនេះថា ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថា ឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់ ។
សម្តេចតេជោ បានធ្វើការបញ្ជាក់ទៅអ្នកវិញថា កម្ពុជាមិនស្លា.ប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លា.ប់ គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លា.ប់មែនទេ0x017d7 បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ ។
សម្តេចតេជោ បានបន្តថា សម្រាប់កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរា.មរួចហើយអ៊ីនធឺណិត អគ្គីសនី ពលករ និងពេលនេះល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត ។ បញ្ហាពលករ ពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរា.មយើងផង ។ តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះ ពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម ។
សម្តេចតេជោ បានបន្តថា ប្រេងក៏ដូចគ្នា សូមសាកល្បងមើលចុះតែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាស្លា.ប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ